ហ៊ុន សែន ចោទ សម រង្ស៊ី កាត់ដីឲ្យយួន និងបញ្ជាឲ្យចាត់ការ
«រដ្ឋមន្ត្រីយុត្តិធម៌ ត្រូវចាត់ចែងរឿងហ្នឹង ជាមួយនឹងមហាផ្ទៃ រឿងក្ដីមួយនេះ រឿងធំណាស់ ហើយនេះ អំពើក្បត់ជាតិ ចេញមកច្បាស់ក្រឡែត» នេះ ជាបញ្ជារបស់លោក ហ៊ុន សែន ទៅកាន់រដ្ឋមន្ត្រីពីររូប នៃរដ្ឋាភិបាលរបស់លោក ឲ្យបើកការស៊ើបអង្កេត ប្រឆាំងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងសព្វថ្ងៃ ជាប្រធានចលនាសង្គ្រោះជាតិ ជុំវិញការថ្លែងរបស់លោក សម រង្ស៊ី នៅក្នុងពិធីចុះហត្ថលេខមួយ កាលពីអំឡុងឆ្នាំ២០១៣។
ប្រព័ន្ធផ្សព្វផ្សាយ ដែលស្និតនឹងគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលលោក ហ៊ុន សែន បានហៅវីដេអូឃ្លីប នៃការថ្លែងរបស់លោក សម រង្ស៊ី និងឯកសារចុះហត្ថលេខានោះ ថាជាការបែកធ្លាយ។ ប៉ុន្តែនៅលើបណ្ដាញចែកផ្សាយវីដេអូ យូធូប (Youtube) គេអាចរកឃើញវីដេអូ បែបនេះជាច្រើន នៅក្នុងការបង្ហោះ ជាសាធារណៈ ដោយមិនមានការលាក់លៀម។
ខណៈការបង្ហោះ «បែកធ្លាយ» នៅពេលនេះ ត្រូវបានធ្វើឡើងជាដំបូង ដោយគណនីហ្វេសប៊ុកមួយ ឈ្មោះ «Rithy [...]