Posts in ‘កម្ពុជា’ Category

មេធាវី៖ តុលាការ​នៅ​តែ​សម្រេច​«ឃុំ​ខ្លួន»​ មាជ សុវណ្ណារ៉ា ទោះ​គ្មាន​ភស្តុតាង​និង​សាក្សី (vdo)

មេធាវី៖ តុលាការ​នៅ​តែ​សម្រេច​«ឃុំ​ខ្លួន»​ មាជ សុវណ្ណារ៉ា ទោះ​គ្មាន​ភស្តុតាង​និង​សាក្សី (vdo)

បន្ទាប់ពីប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ទរណ៍ លោក ឃុន លាងម៉េង បាន​ប្រកាស​ការ​បិទ​ផ្លូវ​តវ៉ា ដោយ​អះអាង​ថា​សំណុំ​រឿង​នេះ ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កំពុង​តែ​ត្រៀម​ខ្លួន​ធ្វើការ​ជំនុំ​ជម្រះ​នោះ​រួច លោក ជួង ជូងី សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក មាជ សុវណ្ណរ៉ា បាន​ថ្លែង​ថា​កូន​ក្ដី​របស់​លោក កំពុង​រង​នូវ​ភាព​អយុត្តិធម៌ កាន់​តែ​ខ្លាំង​ឡើង​ហើយ។ លោក​មេធាវី បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​សវនាការ​ព្រឹក​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ថា លោក មាជ សុវណ្ណារ៉ា មិន​ត្រឹម​តែ​មិន​បាន​ធ្វើ​អ្វី​ដូច​ការ​ចោទ​ប្រកាន់​ប៉ុណ្ណោះ​ទេ តែ​លោក​គឺ​ជា​អ្នក​ប្រកាស មិន​ឲ្យ​ប្រើ​ប្រាស់​អំពើ​ហិង្សា​នោះ​ផង​ទៀត។

ក្នុងនាមជាមេធាវីនៃសវនាការ លោកមេធាវី ជូង ជូងី បាន​បន្ថែម​ទៀតថា តុលាការគ្មានទាំងភស្តុតាង គ្មាន​ទាំង​សាក្សី និងគ្មានអ្វីទាំងអស់សម្រាប់ធ្វើការដាក់បន្ទុក [...]

ឈាង វុន ថា​នឹង​ហៅ ខៀវ កាញារីទ្ធ មក​សួរ​រឿង​ផ្សាយ​គ្រឿង​ស្រវឹង (vdo)

មន្ត្រីជាន់ខ្ពស់នៃរដ្ឋសភាជាតិ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ កិច្ចការ​បរទេស សហ​ប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា លោក ឈាង វុន នឹង​អញ្ជើញ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន មក​បំភ្លឺ​ជុំ​វិញ​បញ្ហា​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅ​តាម​ទូរទស្សន៍ និង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេងៗ។

សន្និសីទព័ត៌មាន នា​វិមាន​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី១១ ខែ​ធ្នូ ម្សិល​ម៉ិញ​នេះ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស នៃ​រដ្ឋសភា​ជាតិ បាន​លើក​ឡើង​ថា លោក ខៀវ កាញារីទ្ធ គួរ​ពិចារណា​ឡើង​វិញ ពី​ការ​អនុញ្ញាតិ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​យ៉ាង​ច្រើន តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​ជា​វិទ្យុ និង​ទូរទស្សន៍ ជា​ដើម​នោះ។

យ៉ាងណាក៏ដោយ ការហៅរដ្ឋមន្ត្រីក្រសួងព័ត៌មានមកសួរនាំនេះ នៅមិនទាន់ បញ្ជាក់ពេលវេលា​ច្បាស់​លាស់​នោះទេ [...]

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ថា​នឹង​ចុះ​ត្រជាក់​ខ្លាំង​ពេញ​មួយ​អាទិត្យ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ថា​នឹង​ចុះ​ត្រជាក់​ខ្លាំង​ពេញ​មួយ​អាទិត្យ

សេចក្តីជូនដំណឹង របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម ចុះ​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន កម្ពុជា​កំពុង​ទទួល​រង​ឥទ្ឋិពល​ពី​ខ្យល់​មូសុង ឦសាន្ត និង​ជ្រលង​សម្ពាធ​ខ្ពស់ ស៊ីបេរី ហើយ​បង្កើត​ឲ្យ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង មក​លើ​តំបន់​ភាគ​ខាង​ជើង នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឱ្យ​ស្ថានភាព​អាកាស​ធាតុ​ក្នុង​ប្រទេស​នេះ ចុះ​ត្រជាក់ ក្នុង​រយៈពេល​មួយ​សប្តាហ៏ ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៤​ទៅ។

សេចក្តីប្រកាសនោះ បាន​រៀប​រាប់​ឲ្យ​ដឹង​ទៀត ពី​កម្រិត​នៃ​ការ​ចុះ​ត្រជាក់​នៅ​តំបន់​មួយ​ចំនួន ក្នុង​ប្រទេស តំបន់​ខ្ពង់​រាប​មាន​សីតុណ្ហភាព​អប្បរមា ពី​១៥​ទៅ​១៧​អង្សាសេ សីតុណ្ហភាព​អតិបរមា ពី​២៥ទៅ​២៧អង្សាសេ។ សេចក្តី​ប្រកាស​នេះ ជា​ដំណឹង​ព្យាករណ៍មួយ​មុន​ហេតុការណ៍​មក​ដល់ ហើយ​វា​អាច​ឲ្យ​ពលរដ្ឋ ដែល​រស់​នៅ​តំបន់​ខ្ពង់​រាប​ខាង​ជើង បាន​ត្រៀម​លក្ខណៈ​ជា​មុន៕

[...]
ជន​ជាតិ​ដើម​ភាគ​តិច សំណូម​ពរ​ដល់​រដ្ឋាភិបាល ចំនួន ៧ចំណុច

ជន​ជាតិ​ដើម​ភាគ​តិច សំណូម​ពរ​ដល់​រដ្ឋាភិបាល ចំនួន ៧ចំណុច

ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ​នេះ សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច បាន​ផ្តល់​ជា​អនុសាសន៍ និង​សំនូមពរ​ទៅ​រដ្ឋាភិបាល​ឲ្យ​ពិចារណា និង​គិតគូរ​ឡើង​វិញ ពី​ការ​រស់​នៅ​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ដែល​កំពុង​ជួប​នឹង​ការ​លំបាក ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ ដោយ​អ្នក​មាន​អំណាច ដែល​បាន​យក​ដី​ស្រែ​ចំការ​អាស្រ័យ​ផល និង​ព្រៃ​ឈើ​ជា​ដើម​ដើម្បី​ធ្វើការ​កាប់​គាស់ ក្នុង​គម្រោង​វិនយោគ​របស់​ពួក​គេ។

សំណូមពរ និងអនុសាសន៍ទាំងនោះរួមមាន៖

ទី១- ស្នើរ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន ការ​ចុះ​បញ្ជី​ដី​សមូហភាព របស់​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង ១៥ខេត្ត និង​ព្រៃ​សហគមន៍​ឲ្យ​បាន​ឆាប់។
ទី២- ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​អជ្ញា​បណ្ណ ពី​ក្រុម​ហ៊ុន​ណា​ដែល​មិន​គោរព​កិច្ច​សន្យា។
ទី៣- មុនផ្តល់ដីដល់ក្រុមហ៊ុន រដ្ឋាភិបាលត្រូវធ្វើការសិក្សាពីផលប៉ះពាល់ដល់បរិស្ថាន [...]

អ្នក​ការសែត និង​ពលរដ្ឋ​សោក​ស្តាយ​ចំពោះ​ការ​ស្លាប់​របស់ ចាន់ សុវ៉េត

អ្នក​ការសែត និង​ពលរដ្ឋ​សោក​ស្តាយ​ចំពោះ​ការ​ស្លាប់​របស់ ចាន់ សុវ៉េត

ដំណឹងនៃការទទួល​មរណៈភាព ​របស់​សកម្មជន​ការពារ​សិទ្ធិ លោក ចាន់ សុវ៉េត ពិត​ជា​រន្ធត់​ខ្លាំង​ណាស់ ចំពោះ​ប្រជា​ពលរដ្ឋ អ្នក​សារព័ត៌មាន ជា​ពិសេស​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ ពី​ការ​រំលោភ​ដី​ធ្លី។ លោក ចាន់ សុវ៉េត ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​សកម្មជន​សិទ្ធិ​មនុស្ស មួយ​រូប​ដែល​ហ៊ាន​រិះ​គន់​រដ្ឋាភិបាល​ចំៗ អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ តាម​ប្រពន្ធ​ផ្សព្វផ្សាយ​កន្លង​ទៅ​នេះ។

លោក ចាន់ សូវ៉េត ដែល​ធ្លាប់​តែ​ចេញ​មុខ​ការពារ​សិទ្ធិ​ពលរដ្ឋ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នោះ បាន​ទទួល​មរណៈភាព​ចំ​ថ្ងៃ​ ដែល​ពិភព​លោក​ប្រារព្ធ​ទិវា សិទ្ធិ​មនុស្ស អន្តរជាតិ​ខួប​លើក​ទី ៦៦ ។

ស្ត្រីអ្នកសារព័ត៌មានមួយរូប និយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា មុនដំបូងពេល​ដែលលឺ​ដំណឹងនេះ នាងស្ទើតែមិនជឿនោះទេ។ កញ្ញាបន្តថា ដំណឹងនៃការស្លាប់របស់លោក ចាន់ សុវ៉េត ពិតជា​ដំណឹង​គួឱ្យរន្ធត់ និងសោកស្ដាយជាទីបំផុត។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...