Posts in ‘កម្ពុជា’ Category

ត្រូវ​មាន​ច្បាប់​គ្រប់​គ្រង NGO ព្រោះ​កម្ពុជា​ជា​«និតិរដ្ឋ» !

ត្រូវ​មាន​ច្បាប់​គ្រប់​គ្រង NGO ព្រោះ​កម្ពុជា​ជា​«និតិរដ្ឋ» !

បន្ទាប់ពីបញ្ចប់សិក្ខាសាលា ដែលរៀបចំឡើង ដោយសង្គមស៊ីវិលជាង២០០ នាព្រឹកថ្ងៃទី២១ ខែឧសភានេះ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធិសភា ដែលមានវត្តមានចូលរួមដែរនោះ បានលើកឡើងថា ក្នុងនាមលោកផ្ទាល់ លោកគាំទ្រនូវ​ជំហររបស់រដ្ឋាភិបាល ដែលបង្កើត ឲ្យមាននូវច្បាប់គ្រប់គ្រង អង្គការ សមាគមនេះ។ លោកបានចាត់ទុកថា ច្បាប់នេះ នឹង​មាន«ភាពវិជ្ជមាន»សម្រាប់ប្រទេស ដែលមានអង្គការសមាគមច្រើន។ លោកថា កម្ពុជាមិនត្រូវការពន្យា​ពេលវេលា​ឲ្យ​ទៅ​មុខ ដោយឥតប្រយោជន៍ឡើយ ក្នុងនោះ រួមទាំងការអភិវឌ្ឍន៍នានា និងច្បាប់នានាផង។

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាសណ្ឋាគារកាំបូឌីយ៉ាណា មន្រ្តីនាំពាក្យព្រឹទ្ធិសភារូបនេះ បានពន្យល់ថា៖ «សង្គម​ជាតិយើង សំខាន់ណាស់ឲ្យឈានទៅនិតិរដ្ឋ។ អ្វីៗ គ្រប់គ្រងដោយច្បាប់ អនុវត្តដោយច្បាប់។ (...) ការអភិវឌ្ឍន៍​ជាតិ ឈានទៅជាលំដាប់ ឫការកសាងច្បាប់ ក៏ឈានទៅជាលំដាប់ដែរ មិនអាចឈប់បានទេ។ (...) ពន្យាធ្វើអ្វីទៀត? [...]

ក្រុម​គ្រួសារ​ជន​រង​គ្រោះ នៅ​ខេត្ត​ស្វាយ​រៀង បារម្ភ​ខ្លាច​ជន​បង្ក​ត្រូវ​ដោះ​លែង

ក្រុម​គ្រួសារ​ជន​រង​គ្រោះ នៅ​ខេត្ត​ស្វាយ​រៀង បារម្ភ​ខ្លាច​ជន​បង្ក​ត្រូវ​ដោះ​លែង

ការព្រួយបារម្ភ របស់ក្រុមគ្រួសារ នៃជនរងគ្រោះរបួស និងស្លាប់នេះ បានកើតឡើង ខណៈមានអ្នកស្និទ្ធ នឹងស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀងម្នាក់ បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ច ធ្វើការចាប់ឃាត់ខ្លួន បុរសជនជាតិយួន ជាអ្នកបើកបរ​រថយន្តក្រុង របស់ក្រុមហ៊ុនវៀតណាម15SH ដែលបើកក្នុងល្បឿនលឿន ជែងជ្រុលទៅបុកពេញទំហឹង លើ​រថយន្តដឹក​កម្មករ កម្មការិនីខ្មែរនោះ គឺមានក្រុមហ៊ុនធានារ៉ាប់រងមួយ ដែលគេមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ មកទាក់ទងធានា រត់ការឲ្យបាន ស្ថិតនៅក្រៅការឃុំភ្លាមៗ ទោះបីបុរសជាអ្នកបើកបរយានជំនិះ ជនជាតិវៀតណាមរូបនេះ បើកបរមិន​ប្រុង​ប្រយ័ត្ន ធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រហូតដល់មានមនុស្សស្លាប់ និងរងរបួស ច្រើននាក់ក៏ដោយ។

តៃកុងរថយន្ដក្រុងខាងលើ ត្រូវបានគេឲ្យដឹងថា ឈ្មោះ ង្វៀង វ៉ាន់ទឹង ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិវៀតណាម មាន​ទីលំនៅខេត្តវិនឡុង ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ លោក ង្វៀង វ៉ាន់ទឹង ជាអ្នកបើកឡានក្រុង [...]

ជំនួយការ​តំណាង​រាស្ត្រ​មួយ​រូប បរិហា​ពី​ចំណាត់​ការ​របស់​តុលាការ

ជំនួយការ​តំណាង​រាស្ត្រ​មួយ​រូប បរិហា​ពី​ចំណាត់​ការ​របស់​តុលាការ

ភាពរកាំរកូស នៅក្នុងវប្បម៌សន្ទនា នៃមេដឹកនាំ គណបក្សធំៗទាំងពីរ នៅតែមានសភាពស្រួចស្រាវ។ រីឯឲ្យសកម្មជនមួយ​ចំនួន រួមទាំងតំណាងរាស្រ្តផង របស់គណបក្សសង្គ្រោះជាតិនោះ ក៏កំពុងស្ថិតនៅក្នុង ភាព«គ្មានលំនឹង» ដោយសារនិតិវិធី របស់ប្រព័ន្ធតុលាការកម្ពុជា កំពុងដំណើរការទៅមុខ។

លោក អឿ ណារិទ្ធិ ជាជំនួយការផ្ទាល់របស់អ្នកស្រី មួរ សុខហួរ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុខសាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយពីការសាកសួរ ដោយចៅក្រម និងព្រះរាជអាជ្ញា ស្ទើរពេញមួយថ្ងៃ នារសៀលថ្ងៃទី១៩ ខែឧសភាថា ក្នុងការសាកសួរនាពេលនេះ ទាំងចៅក្រម និងព្រះរាជអាជ្ញា បានធ្វើការចោទសួរជាច្រើន។ លោកថា រាល់សំនួនទាំងនោះ ភាគច្រើនជាសំនួរដាក់បន្ទុក ហើយការចោទសួរម្តងៗ មានសំលេងកំហែងធ្ងន់ៗ (ខ្លាំងៗ) មួយចំនួន។ លោកបង្ហាញ ការ​សោកស្តាយថា ព្រះរាជអាជ្ញា មិនគួរប្រើប្រាស់ នូវសំលេងបែបនេះឡើយ។

យ៉ាងណា សមាជិកនៃអគ្គនាយកដ្ឋាន កិច្ចការសាធារណៈ [...]

សេចក្តី​ព្រាង​ច្បាប់​​សមាគម និង​អង្គការ នឹង​ដាក់​ឲ្យ​សភា​អនុម័ត នា​ចុង​ខែ​ឧសភា

សេចក្តី​ព្រាង​ច្បាប់​​សមាគម និង​អង្គការ នឹង​ដាក់​ឲ្យ​សភា​អនុម័ត នា​ចុង​ខែ​ឧសភា

នាព្រឹកថ្ងៃទី២១ ខែឧសភានេះ ក្រុមអង្គការសមាគម ជាតិ និងអន្តរជាតិ ប្រមាណជាង២០០ បានជួបជុំគ្នា ក្នុងសិក្ខាសាលា​មួយ ដើម្បីដាក់ចេញ នូវសេចក្តីថ្លែងការណ៍រួម ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះថា រដ្ឋាភិបាលបានធ្វើការ លាក់លៀម នូវ​ព័ត៌មានជាច្រើន ជាមួយនឹងការមិនផ្តល់ឱកាស ឬបើកទូលាយ ឲ្យមានការពិគ្រោះយោបល់ ដោយមានតម្លាភាព ពីភាគី​ពាក់​ព័ន្ធ​ឡើយ។

សូមរំលឹកថា ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ លោក វីល្លៀម អ៊ី ថត (William E. Todd) ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា កាលពីថ្មីៗនេះ បានលើកឡើងថា លោកនិងចូលរួម និង​ជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា រៀបចំការពិគ្រោះយោបល់ ដោយតម្លាភាព ជាមួយនឹងការចេញផ្សាយ នូវសេចក្ដី​ព្រាង​ច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ជាសាធារណៈ។

ឆ្លើយតប នឹងការលើកឡើង របស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាខាងលើនេះ ក្រសួងការបរទេស [...]

កូន ហោ ណាំហុង នឹង​ប្ដឹង​«ចំពោះ​ការ​បរិហារ​កេរ្ត៍ និង​ការ​ប្រមាថ»

កូន ហោ ណាំហុង នឹង​ប្ដឹង​«ចំពោះ​ការ​បរិហារ​កេរ្ត៍ និង​ការ​ប្រមាថ»

ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសអង់គ្លេស លោក ហោ ណាំបូរ៉ា បានសរសេរ បង្ហាញការសោកស្តាយ ចំពោះ​មនុស្ស«មួយ​ក្រុម» ដែលបានប្រើប្រាស់ បណ្ដាញសង្គម ដើម្បីផ្សាយនូវព័ត៌មានមិនពិត បំភ្លៃព័ត៌មានស ទៅជាខ្មៅ និងដើម្បីតែ​ចំណេញ​នយោបាយខ្លួន តែបោកប្រាស់ប្រជាពលរដ្ឋ។ លោកបានសរសេរ នៅលើជញ្ជាំងគណនីហ្វេសប៊ុកថា ក្រុមលោក សម្រេច​ចិត្ត​ប្តឹង ចំពោះការបរិហារកេរ្ត៍ និងការប្រមាថ ដែលមិនអាចអត់ឱនឲ្យបាន។

លោក ហោ ណាំបូរ៉ា បានសរសេរថា៖ «លោកអ្នកសម្តែង ហាក់ដូចជាស្គាល់យើងខ្ញុំណាស់ តែធាតុពិត មិនដឹងអ្វីទាំងអស់ ហើយសុទ្ធតែ មិនមែនជាការពិត ឬដឹងហើយ លឺហើយ តែធ្វើបំពាន»។ (សូមអាន ប្រតិកម្មរបស់លោក ហោ ណាំបូរ៉ា នៅ​ក្នុង​រូបផ្តិតចេញពីអេក្រង់ហ្វេសប៊ុក នៅខាងក្រោម)។

ប្រតិកម្មរបស់លោក ណាំបូរ៉ា បានកើតឡើង បន្ទាប់ពីរលកចលនាជាតិនិយម ទាក់ទងនឹងព្រំដែនកម្ពុជា-វៀតណាម បាន​ផ្ទុះឡើងយ៉ាងខ្លាំងក្លា នៅក្រោយពេលដែលឪពុករបស់លោក គឺលោក ហោ ណាំហុង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...