Posts in ‘កម្ពុជា’ Category

ប្លន់​ម៉ូតូ​ពី​នារី​ពីរ​នាក់​បាន​សម្រេច នៅ​​កន្លែង​ស្ងាត់​គ្មាន​អ្នក​ជួយ

ប្លន់​ម៉ូតូ​ពី​នារី​ពីរ​នាក់​បាន​សម្រេច នៅ​​កន្លែង​ស្ងាត់​គ្មាន​អ្នក​ជួយ

នៅព្រះរាជាណាចក្រ អច្ឆៈរិយៈ បើចេញទៅណាមកណា នាក្បាលព្រលប់ ឬយប់តែម្នាក់ឯង គេច្បាស់ជាគិតថា ខ្លាចមានគ្រោះថ្នាក់ ដោយការលួចឆក់ ឬការប្លន់ជាដើម។ អញ្ចឹង គួរនាំបងប្អូន ឬមានគ្នីគ្នាទៅជាមួយ គ្រាន់បាន​ពីរនាក់ ឬច្រើននាក់ មិនសូវខ្លាច និងអាចមានសុវត្ថិភាពជាង។ តែពេលនេះ បើសូម្បីមានគ្នា ពីរនាក់បងប្អួន​ហើយ​ក៏ដោយ ក៏លោកចោរនៅតែហ៊ាន តាមប្លន់ទាំងស្រស់ សម្រេចយកបានម៉ូតូមួយគ្រឿង យកទៅជិះចេញទៅ ដោយ​សុវត្តិភាព។

នារីរងគ្រោះទាំងពីនាក់បងប្អូន បាននាំគ្នាកមដាក់ពាក្យប្តឹង នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ ក្នុងនោះ កញ្ញា អ៊ឹម ចរណៃ ជាបងស្រីអាយុ២០ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាក ស៊ុយសាគីនិច ស្លាកលេខភ្នំពេញ ១CW-៣០៦៧ បានរៀបរាប់ថា នៅមុនពេលកើតហេតុកញ្ញា ពីរនាក់ប្អួន ស្រី អ៊ឹម អប្បរា អាយុ១៥ឆ្នាំ បានជិះម៉ូតូ នៅលើផ្លូវសឡា ឡើងទៅផ្លូវលូប្រាំ ស្រាប់តែមកដល់កន្លែងកើតហេតុ អ្នកទាំងពីរ បានឃើញម៉ូតូឌ្រីមមួយគ្រឿងទៀត មិន​ស្គាល់​ស្លាកលេខ [...]

ជិះ​ម៉ូតូ​ជា​មួយ​សង្សា​ ត្រូវ​ជន​មិន​ស្គាល់​មុខកាប់ របួស​ដេរ​៥០ថ្នេរ

ជិះ​ម៉ូតូ​ជា​មួយ​សង្សា​ ត្រូវ​ជន​មិន​ស្គាល់​មុខកាប់ របួស​ដេរ​៥០ថ្នេរ

ជារឿយៗ គេតែងសង្កេតឃើញ មានករណីប្លន់ ទើបឈានដល់បង្ករបួសស្នាម។ តែករណីលើកនេះ ជនល្មើសបានបង្ករបួស​ស្នាម​រួច បាន​រត់គេចខ្លួន ដោយមិនយកទ្រព្យសម្បត្តិ ពីជនរងគ្រោះទៅវិញ។

ករណីនេះ បានកើតទៅលើគូស្នេហ៍ពីរនាក់ ដែលត្រូវបានជនមិស្គាល់មុខកាប់ ជាច្រើនដាវ ទៅលើភាគីខាងប្រុស ខណៈ​ដែល​ខ្លូន កំពុងជិះ​ម៉ូតូឌុបសង្សា ចេញពីម្ដុំគិរីរម្យ ឆ្ពោះទៅម្ដុំសន្ធរមុខ តាមបណ្តោយផ្លូវ ព្រះសីហនុរាជ កែងផ្លូវលេខ១៥០ ជិតផ្សារ​ដេប៉ូ។ បើតាមអ្នកឃើញ​ហេតុការណ៍នេះ បានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានជនមិនស្គាល់មុខពីរនាក់ ជិះម៉ូតូតាម រួចធ្វើ​សកម្មភាព​​កាប់​ពី​ក្រោយ នឹងដាវ «សាម៉ូរ៉ៃ» ជាច្រើនដាវ កាលពីវេលាម៉ោង៨ និង១០ នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥​នេះ ស្ថិតក្នុងខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។

តាមកោសល្យវិច័យ របស់នគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី ហៀង អាយុ១៧ឆ្នាំ ជាសិស្សនៅវិទ្យាល័យ ហ៊ុនសែន​ភ្នំពេញ​ថ្មី ត្រូវ​របួស ក្បាល៣កាំបិត ក [...]

ច្បាប់ NGO៖ «បើ​មាន​តម្លា​ភាព គួរ​ចែក​រំលែក​ជា​សាធារណៈ»

ច្បាប់ NGO៖ «បើ​មាន​តម្លា​ភាព គួរ​ចែក​រំលែក​ជា​សាធារណៈ»

សេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ វាចាំបាច់ត្រូវធ្វើការប្រកាស ជាសាធារណៈ នា​ដំណាក់​កាលចុងក្រោយ។ នេះជាការអះអាងយ៉ាងមុតមាំ របស់លោក ស្គុត បើសប៊ី (Scott Busby) ឧបការីរង របស់ក្រសួងការ​បរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នៅក្នុងសន្និសីទ​សារព័ត៌មាន​មួយ នាងស្ថានទូតសហរដ្ឋអាមេរិក ក្រោយពីលោក បានបញ្ចប់ជំនួប ជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។

សេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល បានបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង នៅក្នុងដើម​ឆ្នាំ២០១៥នេះ ដោយសារក្រសួងមហាផ្ទៃ របស់ប្រទេសកម្ពុជា បានសម្រេចបញ្ជូនសេចក្តីព្រាងនេះ ទៅកាន់ទីស្តីការ​គណៈរដ្ឋមន្រ្តី ដើម្បីធ្វើការអនុម័ត តែមិនបានធ្វើការពិភាក្សា ជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសសមាគម និងអង្គការ​សង្គម​ស៊ីវិល ដោយរដ្ឋាភិបាលសំអាងថា [...]

ហ៊ុន សែន៖ កម្ពុជា​ចាំ​បាច់​ត្រូវ​មាន​«ច្បាប់»​គ្រប់​គ្រង NGO

ហ៊ុន សែន៖ កម្ពុជា​ចាំ​បាច់​ត្រូវ​មាន​«ច្បាប់»​គ្រប់​គ្រង NGO

ភាពមន្ទិលសង្ស័យ ទៅលើច្បាប់ស្ដីពី សមាគម អង្គការក្រៅរដ្ឋាភិបាល នឹងលែងមានតទៅទៀតហើយ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្រ្តីកម្ពុជា បានធ្វើការក្រើនរំលឹកជាថ្មីថា កម្ពុជាចាំបាច់ណាស់ កម្ពុជាត្រូវមានច្បាប់គ្រប់គ្រង មួយជាក់លាក់។

ថ្លែងក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ផ្លូវជាតិលេខ៤១ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥នេះ លោក ហ៊ុន សែន បាន​លើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាល នឹងត្រូវគណៈរដ្ឋមន្ត្រី ធ្វើការអនុម័ត នា​ពេល​ខាងមុខនេះ ហើយបន្ទាប់មក នឹងបញ្ជូនទៅកាន់រដ្ឋសភា។ លោកបានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ មានការ​ពិគ្រោះ​យោបល់ច្រើនមកហើយ រួមទាំងការទទួលយក នូវធាតុថ្មីៗ ដែលបានស្នើសុំ បញ្ចូលក្នុងច្បាប់នេះ។

លោកបានបង្ហាញថា មូលហេតុ ដែលនាំឲ្យមានការបង្កើតច្បាប់ សមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ ព្រោះលោក ចង់ឲ្យមានការទ្រទ្រង់ និងលើកទឹកចិត្ត សកម្មភាពរបស់សមាគម [...]

ស្រវឹង បើក​ម៉ូតូ​បុក​ទ្រូង​ផ្លូវ រង​របួស​ធ្ងន់​ដល់​សន្លប់

ស្រវឹង បើក​ម៉ូតូ​បុក​ទ្រូង​ផ្លូវ រង​របួស​ធ្ងន់​ដល់​សន្លប់

ស្រវឹងជិះលឿន មិនបានប្រយ័ត្ន បង្កគ្រោះថ្នាក់ខ្លូនឯង នៅកណ្តាលផ្លូវរហូតមានរបួស។ ករណីនេះ កើតឡើងដោយ​សារ​បុរសម្នាក់ ដែលបានទទួលទាន ស្រាស្រវឹងជ្រុល ហើយបានបើកម៉ូតូ​ បុកទ្រូងផ្លូវ បណ្តាលឲ្យខ្លូនឯងមានរបួស ហើយ​ម៉ូតូ​រងការខូចខាត មួយចំនួនទៀត។ គ្រោះថ្នាក់មិនបង្ករបញ្ហា ទៅដល់អ្នកផ្សេង រហូតរបួសស្នាម ឬដល់ជីវិតឡើង ដោយ​សារ​បុរសខាងលើ បានបើកបរតែម្នាក់ឯង ហើយទទួលរងគ្រោះ ក៏តែម្នាក់ឯងដែរ។

ប្រពភព័ត៌មានបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ឈ្មោះ គិន សុង ជិះម៉ូតូម៉ាក រីវ៉ូ ស្លាកលេខ​ភ្នំពេញ ១CS-៥១៨៧ តាមបណ្តោយផ្លូវព្រះសីហនុ ស្រាប់តែមកដល់ ទល់មុខក្រុមហ៊ុនសេលកាត មានផ្លូវត្រូវបត់ តែ​បត់​មិនទាន់ ព្រោះម្ចាស់ម៉ូតូ មើលទៅទំនងជាស្រវឹងជោគ ក៏បានបុកពេញទំហឹង ជាមួយរបងចែកទ្រូងផ្លូវ បណ្តាលឲ្យសន្លប់​ភា្លមៗ នៅកន្លែងកើតហេតុ។ អ្នកនៅទីនោះ បានបន្តថា មុនដំបូងបើបុរសខាងលើដឹងថា ស្រវឹងហើយ បើកតិចៗ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...