ផៃ ស៊ីផាន ថាសភាអ៊ឺរ៉ុបដាក់សម្ពាធកម្ពុជា ឲ្យទម្លាក់ច្បាប់ NGO
មួយថ្ងៃក្រោយសេចក្ដីថ្លែងការណ៍ របស់សភានៃសហភាពអ៊ឺរ៉ុប ស្នើឲ្យកម្ពុជាទម្លាក់ចោល នូវគម្រោងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនោះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានធ្វើប្រតិកម្មតបវិញ ដោយបានចាត់ទុកថា នោះជាការ«ដាក់សម្ពាធ ឬជ្រៀតជ្រែក» ដល់ការងារ ឬដែនអធិបតេយ្យភាពឯករាជ្យ របស់កម្ពុជា។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានស្រង់សម្ដីដោយសារព័ត៌មាន នៅក្នុងស្រុកមួយ បានហៅសេចក្តីថ្លែងការណ៍ របស់សភាអឺរ៉ុប ដែលហាក់ដាក់សម្ពាធ មកលើរដ្ឋាភិបាលកម្ពុជា ដែលជាដៃគូសហការនោះ មិនមែនជារឿងសមរម្យនោះទេ។ មន្ត្រីរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ថា ការតាក់តែងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរៀបចំនៅកម្ពុជា នាពេលនេះ មានមូលដ្ឋានច្បាស់លាស់ត្រឹមត្រូវ ដោយមិនមែនបញ្ចប់សកម្មភាព របស់អង្គការសង្គមស៊ីវិលនោះទេ ។
សេចក្ដីថ្លែងការណ៍របស់សភា នៃសហគមអ៊ឺរ៉ុប [...]