Posts in ‘កម្ពុជា’ Category

ឃាត់​ខ្លូន​បុរស​ស្រ្តី​១២នាក់ ពី​បទ​ប្រើ​គ្រឿង​ញៀន នៅ​បឹង​ឈូក

ឃាត់​ខ្លូន​បុរស​ស្រ្តី​១២នាក់ ពី​បទ​ប្រើ​គ្រឿង​ញៀន នៅ​បឹង​ឈូក

កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះប្រតិបត្តិការ បង្ក្រាប​ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង នៅតំបន់បឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ ក្រុមអាជ្ញាធរ បានឃាត់ខ្លូនជនសង្ស័យ ចំនួន១២នាក់ ស្រី២នាក់ ប្រុស​១០នាក់ បញ្ចូនទៅកាន់ការិយាល័យ ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ។

នាយរងការិយាល័យ​ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រៅពីចាប់ខ្លួនជន​សង្ស័យ​១២នាក់​ខាងលើ កម្លាំងរបស់លោក បានដកហូតថ្នាំញៀនមួយចំនួន និងឧបករណ៍ជក់ និងប្រើប្រាស់ មានដាវ​សាំម៉ូរ៉ៃ​ជាដើម។ លោកបានបន្ថែមទៀតថា ក្រុមជនសង្ស័យ ជាមុខសញ្ញារបស់ សមត្ថកិច្ច ដែលកំពុងស្ថិត​ក្នុងការ​តាម​ដាន ហូតមកដល់ថ្ងៃទី១២ ខែ សីហា នៅម៉ោងប្រមាណ១២ និង២០នាទី ទើបឃាត់ខ្លូនបានទាំងក្រុម នៅក្នុង​បន្ទប់ជួល។

ជនសង្ស័យទាំង១២នាក់ ត្រូវបានដឹកបញ្ជូនភ្លាមៗ [...]

បើក​រថយន្ត​បុក​ដើមឈើ ហើយ​ជ្រុល​ទៅ​លាង​នឹង​ប្រឡាយ​ទឹក​ស្អុយ

បើក​រថយន្ត​បុក​ដើមឈើ ហើយ​ជ្រុល​ទៅ​លាង​នឹង​ប្រឡាយ​ទឹក​ស្អុយ

នៅវេលាម៉ោង ២០ និង ៤០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ មានរថយន្តម៉ាក់ កាមរីឆ្លាម ពណ៌ស្ករ​មួយ​គ្រឿង ពាក់ស្លាកលេខ 2A 5854 ភ្នំពេញ បើកដោយបុរសម្នាក់ ដែលមិនស្គាល់ឈ្មោះ បានធ្លាក់ផ្លូវ ចូលទៅក្នុង​ប្រឡាយទឹកស្អុយមួយកន្លែង ស្ថិតនៅតាមផ្លូវ ៣០M ក្នុងភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុ នៃការបើកធ្លាក់ផ្លូវនេះ ត្រូវបានអ្នកនៅក្នុងហេតុការណ៍ និយាយថា ទំនងមកពី​បុរស ដែលជាអ្នកបើកបរ ស្ថិតក្នុងភាពស្រវឹងស្រា ។

បុរសម្នាក់នេះ បានធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បួង ស្រាប់តែមកដល់កន្លែងកើតហេតុ រថយន្តក៏រេចង្កូត ទៅ​បុកនឹងដើមកខុបមួយដើម។ ដោយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលធ្លាក់ទៅក្នុងប្រឡាយទឹកស្អុយ។ នៅ​ពេលកើតហេតុនោះ រថយន្តនេះមិនបានបង្កផលប៉ះពាល់អ្វី ដល់អ្នកធ្វើដំណើរ ឬអ្នកនៅជុំវិញទីនោះឡើយ ចំណែក​អ្នកបើកបរវិញ ក្រោយពីកើតហេតុ ក៏ចុះពីរថយន្តឡើងជិះម៉ូតូឌុប គេចខ្លួនទៅបាត់។

[...]
ពលរដ្ឋ​ពីរ​ក្រុម​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត តែ​គ្មាន​លទ្ធផល

ពលរដ្ឋ​ពីរ​ក្រុម​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត តែ​គ្មាន​លទ្ធផល

ក្រុមអ្នកតវ៉ាមួយក្រុម ដែលមានកាន់បដា សរសេរអក្សរធំៗថា «ប្រជាពលរដ្ឋភូមិបាលិលេយ្យ២ ប្រឆាំង​ដាច់​ខាត​មិនឲ្យបុគ្គលណា យកដីផ្លូវធ្វើជាសម្បត្តិ​ផ្ទាល់ខ្លូននោះទេ» បានឲ្យដឹងថា អ្នកដែលរស់នៅ សងខាងផ្លូវ​សារធារណៈ ប្រមាណជា១៣គ្រួសារ ត្រូវបានអាជ្ញាធរបិទផ្លូវមិនឲ្យចេញចូល និងគ្រោងដេញអ្នកទាំងនេះ ឈប់​ឲ្យរស់នៅ ដោយមិនផ្តល់ជាទីតាំងថ្មីណាមួយឡើយ។ អ្នកទាំងនោះ បានផ្ទុះការតវ៉ានេះឡើង ដើម្បីសុំឲ្យ​សាលា​ក្រុងប៉ោយប៉ែត ជួយអន្តរាគមន៍ និងបញ្ឈប់ការដេញចេញ ហើយបើឲ្យចេញ សុំឲ្យមានសំណងសមរម្យ ដល់​ពួក​គាត់។

ដោយឡែក អ្នកតវ៉ាមួយក្រុមទៀត ដែលផ្ទុះការតវ៉ានៅក្នុងពេលតែមួយនេះ បានសរសេរអក្សរ នៅលើបដា​របស់​ពួកគាត់ថា «ពួកយើងទាំងអស់គ្នា សុំឲ្យរដ្ឋាភិបាលផ្តល់លំនៅដ្ឋាន ទាំង៤៣គ្រួសារផង។ យើងត្រូវការដី សង់លំនៅដ្ឋាន។» ក្រុមអ្នកតវ៉ា ប្រមាណ៤៣គ្រួសារនេះ បានស្រែកខ្លាំងៗថា ខ្លូនគ្មានដីសម្រាប់ការ​ធ្វើ​លំនៅ​ដ្ឋាន បានពិតប្រាកដនោះទេ។ [...]

ប្រធាន​គយ​ប៉ោយប៉ែត បដិសេធ​ការ​ដាក់​«កុងត្រូល»​ជជុះ​តាម​ផ្លូវ

ប្រធាន​គយ​ប៉ោយប៉ែត បដិសេធ​ការ​ដាក់​«កុងត្រូល»​ជជុះ​តាម​ផ្លូវ

ត្រឹមតែ ប្រវែងផ្លូវជាតិ ៤៦ គីឡូម៉ែត្រប៉ុណ្ណោះ តែមានទីតាំងកុងត្រួល ដល់ទៅ៣កន្លែងទៅហើយ។ ទាំងនេះ​ធ្វើឲ្យ​អ្នករកទទួលទាន​ដឹកទំនិញ និងជាពិសេសពលរដ្ឋ ដែលរស់នៅ តាមបណ្ដាយផ្លូវជាតិលេខ៥ សម្ដែងការ​ធុញ​ទ្រាន់ ក្ដៅក្រហាយ និងបារម្ភពីការទារប្រាក់ ក្រោមមូលហេតុផ្សេងៗ មិនចេះចប់។

ឆ្លើយតបនឹងការរអ៊ូរទាំ របស់អ្នករស់នៅតាមផ្លូវ ដែលមានការឃាត់ស្ទាក់ យ៉ាងរដឹកខាងលើ លោក ហ៊ុយ សុជាតិ ប្រធានគយចល័ត និងរដ្ឋាករក្រុងប៉ោយប៉ែត បានបដិសេធន៍ថា ការងារហ្នឹងនៅខាងលើ ជាអ្នកដឹងឮ ខណៈខាងសាខាលោក នៅតែខាងក្នុង មិនបានដឹងឮទេ។ ប្រធានគយក្រុងប៉ោយប៉ែត បានថ្លែងប្រាប់អ្នក​សារព័ត៌មាន ដោយសម្តីបែបនេះថា៖ «លោកឯងមកសួរខ្ញុំអី! ខ្ញុំនៅតែខាងក្នុង ខ្ញុំម៉ិចដឹង ទៅសួរអ្នកនៅ​សាខា​ចល័ត​ទៅ»។

ការត្រួតពិនិត្យទារប្រាក់ នៅតាមដងផ្លូវនេះ បានជំរុញឲ្យមានការបើកគេច ពីសំណាក់រថយន្ដដឹកទំនិញ​មួយ​ចំនួន រហូតធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ បានកើតមានឡើង [...]

ចាប់​ខ្លួន​ប្តី​កំណាច ដែល​បាញ់​ប្រពន្ធ​ខ្លួន​នៅ​ស្ទឹងត្រែង ពី​ទឹកដី​ឡាវ

ចាប់​ខ្លួន​ប្តី​កំណាច ដែល​បាញ់​ប្រពន្ធ​ខ្លួន​នៅ​ស្ទឹងត្រែង ពី​ទឹកដី​ឡាវ

តាមសេចក្ដីរាយការណ៍ ពីខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង ១៩ និង ៤០ នាទីយប់ មានហេតុការណ៍មួយ បានបង្កឲ្យភ្ងាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិសំរោង ទាំង​មូល ដោយសារតែករណី អំពើហិង្សាក្នុងគ្រួសារមួយ រវាងប្តីនិងប្រពន្ធមួយគូរ បានផ្ទុះឡើង រហូតឈាន​ ដល់​ដកកាំភ្លើងបាញ់ប្រពន្ធ ពីសំណាក់បី្តដែលជាទាហាន ហើយបណ្តាលឲ្យប្រពន្ធ រងរបួសធ្ងន់ធ្ងរ។ ករណីបាញ់​ប្រហារប្រពន្ធនេះ កើតឡើងនៅភូមិសំរោង ឃុំសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

មន្រ្តីនគរបាល ដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ និច ចាន់ណៃ មាន​អាយុ ៣៧ ឆ្នាំ រស់នៅក្នុងភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ចំណែកឯជនបង្កជាប្តី ឈ្មោះ នៅ សារិទ្ធ មាន​អាយុ ៤១ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា និងមានមុខរបរជាទាហាន នៅវរ:ការពារព្រំដែនលេខ ១០១។

សមត្ថកិច្ចបានដាក់សង្ស័យ ជាជំហានដំបូងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...