Posts in ‘កម្ពុជា’ Category

ក្រសួង​អប់រំ​ទទួល​ស្គាល់​ការ​បង់​ប្រាក់​ពិន័យ​បទ​ល្មើស តែ​ជា​ប្រាក់​​កម្ចី

ក្រសួង​អប់រំ​ទទួល​ស្គាល់​ការ​បង់​ប្រាក់​ពិន័យ​បទ​ល្មើស តែ​ជា​ប្រាក់​​កម្ចី

សេចក្ដី​ប្រកាស​ព័ត៌មានមួយ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចេញផ្សាយ នៅរសៀលថ្ងៃទី២៣ ខែ​មិថុនា​នេះ បានឲ្យដឹងថា លោក គ្រី ស៊ាងឡុង ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ដែលត្រូវ​បាន​ក្រសួង​ចាត់​តាំង ឲ្យទៅចូលរួមក្នុង​សិក្ខាសាលា នៅប្រទេសកូរ៉េខាងត្បូងនោះ បាន«បៀតបៀនរាយកាយ»របស់នារី អ្នក​បក​ប្រែ​ជា​ជនជាតិ កូរ៉េម្នាក់ នៅថ្ងៃបិទបញ្ចប់សិក្ខាសាលា មុននឹងត្រូវបានសមត្ថកិច្ច របស់​ប្រទេស​នេះ​ចាត់​វិធានការ ទៅតាមផ្លូវច្បាប់។

រឿងអាស្រូវរបស់មន្ត្រីជាន់ខ្ពស់ ថ្នាក់ប្រធាននាយកដ្ឋានរូបនេះ បានបែកធ្លាយជាសាធារណៈ បន្ទាប់ពី​សារព័ត៌មាន​ជាច្រើន នៅប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ ពីការ​ឃាត់ខ្លួនលោក ស៊ាងហុង ដែលបានកើត​ឡើង កាលពីយប់ម៉ោង១០ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ក្នុងសង្កាត់មួយ នៃរដ្ឋធានី​សេអ៊ូល នា​អំឡុង​ពេល​ នៃ​ដំណើរទស្សនកិច្ចរបស់លោក ដើម្បីចូលរួមវេទិកា ស្ដីពីការអភិវឌ្ឍន៍ធនធាន​មនុស្ស អាស៊ាន​បូក​៣ ឆ្នាំ២០១៦ [...]

ក្រសួង​អប់រំ​បង់​ប្រាក់​ជាង​១ម៉ឺន​ដុល្លារ ក្នុង​បទ​ល្មើស​បៀត​បៀន​ផ្លូវ​ភេទ​មួយ នៅ​កូរ៉េ​ខាង​ត្បូង

ក្រសួង​អប់រំ​បង់​ប្រាក់​ជាង​១ម៉ឺន​ដុល្លារ ក្នុង​បទ​ល្មើស​បៀត​បៀន​ផ្លូវ​ភេទ​មួយ នៅ​កូរ៉េ​ខាង​ត្បូង

ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា មានកញ្ចប់ប្រាក់ យ៉ាងហោចជាងមួយម៉ឺន ពីរពាន់ដុល្លារ ដើម្បីបង់រំលោះ ឬបង់ពិន័យឲ្យមន្ត្រីរបស់ខ្លួន ដែលជាប់ចោទ ពីការប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ នៅឯបរទេស។ នេះបើតាម​ការ​អះអាង របស់លិខិតមួយ ចុះថ្ងៃទី៩ ខែមិថុនា របស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតថ្មីរបស់កម្ពុជា ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ផ្ញើរទៅកាន់ក្រសួងការបរទេសកម្ពុជា។

លិខិតរបស់ឯកអគ្គរាជទូតកម្ពុជា បានសរសេរថា៖ «ខ្ញុំបាទសូមអនុញ្ញាតគោរពជម្រាប ជូនឯកឧត្ដម (រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ប្រាក់ សុខុន) មេត្តាជ្រាបថា នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ១៧:៥០ (ម៉ោងកូរ៉េ) ការិយាល័យរដ្ឋអាជ្ញាសង្កាត់ "Seoul Southern" បានសម្រេចលើកលែងការចោទប្រកាន់ និង​ដោះ​លែង​លោក គ្រី ស៊ាងឡុង ទាំងស្រុងពីមណ្ឌលឃុំឃាំង "Nambu Detention Center" ក្នុងទីក្រុង​សេអ៊ូល។  ប៉ុន្តែរដ្ឋអាជ្ញាបានសម្រេច ផាកពិន័យជាប្រាក់ចំនួន [...]

ខឹម វាសនា៖ បើ​ចាប់ សម រង្ស៊ី-កឹម សុខា ដាក់គុក នោះ​ជា​«ភ័ព្វ​សំណាង»​របស់​ខ្មែរ

ខឹម វាសនា៖ បើ​ចាប់ សម រង្ស៊ី-កឹម សុខា ដាក់គុក នោះ​ជា​«ភ័ព្វ​សំណាង»​របស់​ខ្មែរ

នៅប្រទេសកម្ពុជា មានមនុស្សមិនតិចឡើយ ដែលចង់បកស្បែក ពន្លាត់យកឆ្អឹងលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ខណៈអ្នកនយោបាយទាំងពីរ កំពុងរងការតាមចាប់ខ្លួន និង​បណ្ដឹងជុំទិស ពីសំណាក់ប្រព័ន្ធយុត្តិធម៌ក្នុងស្រុក។ ពីក្នុងចំណោមនោះ ក៏មានលោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា គណបក្សជួង) និងដែលធ្លាប់ត្រូវបានក្រុមលោក សម រង្ស៊ី បណ្ដេញ​ចេញ​ពី​គណបក្ស កាលពីឆ្នាំ២០០៥នោះ ម្នាក់ដែរ។

នៅលើគណនីហ្វេសប៊ុករបស់ប្រមុខបក្ស​«ជួង» លោក ខឹម វាសនា បានសរសេរឡើងថា បើមេដឹកនាំប្រឆាំង​ធំ​ជាង​គេ​ទាំងពីរនាក់ «ត្រូវបានគេចាប់ដាក់គុក និងទាត់ចេញ ពីឆាកនយោបាយ នោះចាត់ទុកជាភ័ព្វសំណាង របស់​ជាតិ​ខ្មែរ​ហើយ»។ លោក វាសនា ដែលធ្លាប់ជាមន្ត្រីក្រោមបង្គាប់ របស់លោក សម រង្ស៊ី នោះ បានសរសេរ​បន្ត​ទៀត​ថា៖ «ដោយ​សារ​ប្រយោជន៍ផ្ទាល់ខ្លួន មនុស្សក្រុមនេះ នាំខ្មែរវង្វេង [...]

​បណ្ឌិត​​សភា​ទេសចរណ៍​មួយ​នៅ​អ៊ឺរ៉ុប​ជ្រើស​តាំង ហ៊ុន​ សែន​ ជា​សមាជិក​​កិត្តិយស​

​បណ្ឌិត​​សភា​ទេសចរណ៍​មួយ​នៅ​អ៊ឺរ៉ុប​ជ្រើស​តាំង ហ៊ុន​ សែន​ ជា​សមាជិក​​កិត្តិយស​

ក្រោមការកោតសរសើរ ដែលបណ្ឌិតសភាទេសចរណ៍មួយនៅអ៊ឺរ៉ុប បានអះអាងទៅលើ ចក្ខុវិស័យរបស់លោក ហ៊ុន សែន ទាក់ទងនឹងការអភិវឌ្ឍន៍ផ្នែកវប្បធម៌ និងបេតិកភ័ណ្ឌ របស់ប្រទេសកម្ពុជានោះ បានធ្វើឲ្យបណ្ឌិតសភា ដែលជាផ្នែកមួយ នៃក្រុមប្រឹក្សាសម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម នៅអ៊ឺរ៉ុប (ECTT) អនុម័តបោះឆ្នោត​ក្នុង​សម្លេងជា«ឯកច្ឆ័ន្ទ» ជ្រើសតាំងលោក ហ៊ុន សែន ឲ្យក្លាយជា​«សមាជិកកិត្តិយស»របស់ខ្លួន។ នេះ បើយោង​តាម​លិខិត​ជាផ្លូវការមួយ ដែលបណ្ឌិតសភា​ទេសចរណ៍មួយនេះ បានផ្ញើរជូននាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២៩០១៦កន្លងមក។

លិខិតនោះ បានសរសេរទៀតថា៖ «ចក្ខុវិស័យដ៏វិសេសវិសាលនេះ ត្រូវបានប្រែក្លាយ និងកំពុងប្រែក្លាយ ឲ្យ​ទៅ​ជា​នយោបាយមួយ ដែលមានលក្ខណៈទូទៅ និងត្រូវបានអនុវត្តន៍តាម នៅក្រោមការដឹកនាំរបស់លោក ដើម្បី​ជា​យន្ដការ​ពិភពលោកមួយ សម្រាប់ការអភិវឌ្ឍន៍ នៅក្នុង "World Conference on Tourism and Culture [...]

មិន​ដល់​មួយ​ខែ ខ្មែរ​-យួននិយាយ​រឿង​ព្រំដែន​បីដង!

មិន​ដល់​មួយ​ខែ ខ្មែរ​-យួននិយាយ​រឿង​ព្រំដែន​បីដង!

នេះ គេនៅមិនទាន់រាប់ ពីពេលមុនៗ កន្លងមកផងទេ។ ជំនួបជួបគ្នា និយាយ​ពិភាក្សាតែពីរឿងដដែលៗ ធ្វើឲ្យ​គេឆ្ងល់ថា តើមន្ត្រីជាន់ខ្ពស់​មកពីប្រទេសទាំងពីរ គ្មានគម្រោងអ្វីថ្មីទេឬ? ឬមួយភាគីម្ខាង ចាំបាច់​ត្រូវ​មក​ធ្វើការ​ក្រើន​រំលឹក ដាស់តឿនភាគីម្ខាងទៀត ពីរាល់តែសំនុំរឿង ដែលបានជជែកគ្នារួចហើយនោះ?

ជាពិសេសបញ្ហាព្រំដែន ដែលរដ្ឋាភិបាលលោក ហ៊ុន សែន តែងប្រកាសមិនដាច់ពីមាត់ ថាមាន​កិច្ច​ព្រម​ព្រៀង​រវាងប្រទេសទាំងពីរ ធ្វើឲ្យចំណេញដីដល់កម្ពុជា រហូតដល់ធ្វើកិច្ចព្រមព្រៀងបំពេញបន្ថែម។ល។ ត្រូវបានយក​មក​ជជែក​ហើយ​ជជែក​ទៀត អស់ពីថ្នាក់រដ្ឋមន្ត្រី ឥឡូវបន្តមកដល់ថ្នាក់ប្រធានរដ្ឋ (ស្មើ​ប្រធានា​ធិបតី ឬ​ព្រះ​មហា​ក្សត្រ)។ ប្រសិនជាករណីនេះ ជាបញ្ហាបច្ចេកទេស ក៏គេគួរទុកឲ្យមន្ត្រីថ្នាក់ក្រោម នៅក្នុង​គណៈ​កម្មការ​ចម្រុះ​​ខណ្ឌ​សីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-វៀតណាម ជាអ្នកសម្រេច និងជា​អ្នក​ជជែក​ពិភាក្សា​គ្នា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...