Posts in ‘កម្ពុជា’ Category

សួន សេរីរដ្ឋា ចេញ​ពី​ពន្ធនាគារ​ហើយ បន្ទាប់​ពី​ត្រូវ​ព្រះមហាក្សត្រ​លើកលែង​ទោស

សួន សេរីរដ្ឋា ចេញ​ពី​ពន្ធនាគារ​ហើយ បន្ទាប់​ពី​ត្រូវ​ព្រះមហាក្សត្រ​លើកលែង​ទោស

អតីតប្រធានគណបក្សអំណាចខ្មែរ ដែលរងការផ្ដន្ទាទោស ឲ្យជាប់ក្នុងពន្ធនាគារ តាំងពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ មកនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពហើយ នៅយប់ថ្ងៃព្រហស្បត្តិ ទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បន្ទាប់ពីលោក ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យលើកលែងទោស តាមសំណើររបស់លោក ហ៊ុន សែន កាលពីព្រលប់ថ្ងៃដដែល។

ការលើកលែងទោស ពីសំណាក់ព្រះមហាក្សត្រ បានធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយការប្រកាសរបស់លោក ហ៊ុន សែន កាលពីព្រឹកម៉ិញ ដែលថា បុរសខ្លាំងកម្ពុជា គ្រោងនឹងលើកលែងទោស ជាលក្ខណៈទ្រង់ទ្រាយធំមួយ ក្នុងពេលខាងមុខ។

កាលពីប៉ុន្មានម៉ោងមុន នៅលើទំព័រហ្វេសប៊ុក របស់លោក សួន សេរីរដ្ឋា គេឃើញមានបង្ហោះ នូវលិខិតមួយច្បាប់ របស់អតីតប្រធានគណបក្សអំណាចខ្មែរ ដែលបានសរសេរទៅលោក ហ៊ុន សែន ដើម្បីស្នើសុំអន្តរាគមន៍ ឲ្យលើកលែងទោស។ ក្នុងលិខិតនោះ លោក សួន សេរីរដ្ឋា បានសំដែងការសោកស្ដាយ ចំពោះកំហុសឆ្គងរបស់ខ្លួន និងសុំអភ័យទោសចំពោះលោក [...]

សម រង្ស៊ី ថា ហ៊ុន សែន សម្លុត​ព្រះរាជា​មិន​ឲ្យ​យាង​ទៅ​ពិនិត្យ​សុខភាព នៅ​ចិន

សម រង្ស៊ី ថា ហ៊ុន សែន សម្លុត​ព្រះរាជា​មិន​ឲ្យ​យាង​ទៅ​ពិនិត្យ​សុខភាព នៅ​ចិន

បន្ទាប់ពីលើកឡើង កាលពីពីរសប្ដាហ៍មុនថា «ព្រះមហាក្សត្រ​មិន​យាង​ ទៅ​បើក​រដ្ឋសភា​នីតិកាល​ថ្មី នៅ​ដើម​ខែ​កញ្ញាខាង​មុខ​ទេ» នៅថ្ងៃនេះ ប្រធានចលនាសង្គ្រោះជាតិ បានបន្តភាគករណីដដែល បញ្ច្រាសមកវិញថា ព្រះមហាក្សត្រនឹងយាង ទៅបើករដ្ឋសភានីតិកាលថ្មី ដោយការសម្លុតរបស់លោក ហ៊ុន សែន។

លោក សម រង្ស៊ី បានអះអាងដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក តែមិនបានបញ្ជាក់ពីអំណះអំណាង ថាលោកទទួលដំណឹងនេះ បានយ៉ាងដូចម្ដេចនោះទេ។ លោកសរសេរថា៖ «ថ្មីៗនេះ លោក ហ៊ុន សែន បានសម្លុតព្រះមហាក្សត្រ មិនឲ្យព្រះអង្គយាងទៅប្រទេសចិន នៅដាច់ខែសីហានេះ ដូចព្រះអង្គបានគ្រោងទុក»។

គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់បុរសខ្លាំងកម្ពុជា បានបន្តថា៖ «តែក្រោយពីលោក ហ៊ុន សែន សម្លុតព្រះអង្គ ឲ្យនៅបើកសម័យប្រជុំពេញអង្គរដ្ឋសភាទីងមោង ថ្ងៃ ០៤ កញ្ញា នេះសិន ទើបព្រះអង្គសម្រេចព្រះទ័យ ដោយបង្ខំចិត្ត លើកដំណើរព្រះអង្គ រយៈពេលប្រមាណ ២ សប្តាហ៍ [...]

អាជ្ញាធរ​ថា ចោរ​ប្លន់​ធនាគារ​អស់​ទឹកប្រាក់​ប្រមាណ​១០ម៉ឺន​ដុល្លារ

អាជ្ញាធរ​ថា ចោរ​ប្លន់​ធនាគារ​អស់​ទឹកប្រាក់​ប្រមាណ​១០ម៉ឺន​ដុល្លារ

នគរបាលជាតិ បានអះអាងថា កម្លាំងអាជ្ញាធរមូលដ្ឋាន បានត្រឹមតែចុះទៅពិនិត្យ នៅកន្លែងកើតហេតុ បន្ទាប់ពីកើតហេតុរួចប៉ុណ្ណោះ។ គឺហេតុការណ៍ នៃការប្លន់ប្រដាប់អាវុធមួយ ដែលបានកើតឡើង ទៅលើធនាគារ ឈ្មោះ «RHB Indochina Bank (អ អេច ប៊ី ឥណ្ឌូឆៃណា)» មានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំការមន ដែលនៅជាប់ ជាមួយ​វិទ្យាស្ថានគណនេយ្យ វណ្ណដា។

ព័ត៌មានជំហានដំបូង ដែលទទួលបាន ពីប្រភពនគរបាល បានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ប្រមាណជា ១រសៀល ថ្ងៃព្រហស្បត្តិ៍ ខែសីហា ឆ្នាំ២០១៨នេះ។ ចោរប្រដាប់អាវុធ ដែលប្រហែលជាមានគ្នា ៥នាក់ និងអាវុធ ២ដើម បានដើរចូលទៅក្នុងធនាគារខាងលើ និងប្លន់យកប្រាក់អស់ប្រមាណជា ១០ម៉ឺនដុល្លារ មុននឹងជិះគេចខ្លួនចេញទៅ «ដោយសុវត្ថិភាពបំផុត»។

​សន្តិសុខ​យាម​ការពា​រធនាគារ ត្រូវបានសាកសួរ ដោយមន្ត្រីមាន​សមត្ថកិច្ចក្នុងពេលក្រោយកើតហេតុ និងបានអះអាងថា នៅ​មុនពេល​កើតហេតុ [...]

ហ៊ុន សែន ចាប់​អារម្មណ៍​នឹង​«ឡេវ​អាវ​-​កអាវ»​ស្ត្រី

ហ៊ុន សែន ចាប់​អារម្មណ៍​នឹង​«ឡេវ​អាវ​-​កអាវ»​ស្ត្រី

នៅព្រឹកម៉ិញនេះ ក្នុងជំនួបជាមួយកម្មករ-កម្មការិនី ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល លោក ហ៊ុន សែន បានលើកឡើងថា លោកបានឃើញ ឡេវអាវរបស់ស្ត្រី អ្នកគាំទ្រលោកម្នាក់ ទៅទាក់ជាមួយកអាវ របស់ស្ត្រីមួយទៀត។ អាចចាត់ទុក ថាជាករណីដ៏កម្រមួយ ដោយសារតែលោក ​មិនដែល​និយាយ​ដូច្នេះ ពីមុនមកទេ។

ដំបូងឡើយ នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា បានរៀបរាប់ថា លោកបានជាន់ជើងកម្មការិនី ណាម្នាក់ នៅក្នុងការចាប់ឱប-ថើប រវាងរូបលោក និងក្រុមកម្មការិនី ដែលលោកអះអាងថា ជាអ្នកគោរពស្រឡាញ់លោក។ បន្ទាប់មក លោក ហ៊ុន សែន បានថ្លែងបន្តថា៖ «រួចអាមួយទៀតនោះ ពូមើលឃើញច្បាស់ អាឡេវអាវរបស់នាងមួយនោះ ទៅជាប់ជាមួយនឹងកអាវ របស់នាងមួយទៀត»។

បុរសខ្លាំងកម្ពុជា មិនបានបញ្ជាក់លំអិត ថាលោកបានមើលឃើញ អ្វីផ្សេងទៀត បន្ថែមពីលើឡេវអាវ និងកអាវ របស់ស្ត្រីៗទាំងនោះទេ។ តែលោកបានអួតអាងថា លោកទទួលបាន ការរាប់អានខ្លាំងក្លាណាស់ ពីសំណាក់ក្រុមកម្មករ-កម្មការិនី [...]

ប្លន់​ធនាគារ នៅ​កណ្ដាល​រាជធានី!

ប្លន់​ធនាគារ នៅ​កណ្ដាល​រាជធានី!

ធនាគារដែលរងគ្រោះនោះ មានឈ្មោះ «RHB Indochina Bank (អ អេច ប៊ី ឥណ្ឌូឆៃណា)» មានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំការមន ដែលនៅជាប់ ជាមួយ​វិទ្យាស្ថានគណនេយ្យ វណ្ណដា។

គេហទំព័ររបស់នគរបាលជាតិកម្ពុជា បានបង្ហើបឲ្យដឹងថា ក្រុមចោរទាំងនោះ ទំនងជាមានគ្នា ៥នាក់ ប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពប្លន់​ធនាគារខាងលើ ហើយកម្លាំងអាជ្ញាធរ​ជំនាញ ​គ្រប់ជាន់​ថ្នាក់ ​កំពុង​សហការ​គ្នា ​ស្វែងរក​ចាប់ខ្លួនពួកគេទាំងនេះ។

នគរបាលមិនអាចអះអាង ពីចំនួនប្រាក់ដែលត្រូវបានប្លន់យក ថាមានចំនួនប៉ុន្មាន នៅឡើយ។

គួរបញ្ជាក់ដែរថា កាលពីខែកក្កដាកន្លងទៅ ធនាគារជាតិនៃកម្ពុជា បានចេញលិខិតមួយ រំឭកដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ថា មិនគួរដាក់កម្លាំងប្រដាប់អាវុធ យាមនៅក្នុងឬនៅក្បែរស្ថាប័ននោះទេ ដោយស្ថាប័នជាតិមួយនេះ ពន្យល់ថា ព្រោះកម្ពុជាបច្ចុប្បន្ន មាន​«សន្តិភាពពេញលេញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...