Posts in ‘កម្ពុជា’ Category

សម រង្ស៊ី សុំ​ឡើង​ក្ដី​ជាមួយ កឹម សុខា ពី​បទ​«ក្បត់​ជាតិ»

សម រង្ស៊ី សុំ​ឡើង​ក្ដី​ជាមួយ កឹម សុខា ពី​បទ​«ក្បត់​ជាតិ»

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងថា ប្រសិនជាមានសវនាការ កាត់ទោសលោក កឹម សុខ ប្រធានសព្វថ្ងៃ នៃគណបក្សសង្គ្រោះជាតិមែននោះ សវនាការនោះ ក៏ត្រូវមានការចូលរួម ពីរូបលោក សម រង្ស៊ី ផងដែរ។ បើគ្មានវត្តមានលោក សម រង្ស៊ី ទេ ការជំនុំជម្រះបែបនេះ នឹងគ្មានន័យអ្វីទាល់តែសោះ។

មេដឹកនាំប្រឆាំង បានពន្យល់ពីសំណើរ សុំឡើងតុលាការរបស់លោក ដោយមាន​មូលហេតុចំនួន៧ សរសេរជាភាសាអង់គ្លេស ដូចការដកស្រង់ទាំងស្រុង ជាខេមរភាសា មានសេចក្ដីថា៖

«១) ខ្ញុំធ្លាប់ជាប្រធានគណបក្ស តាំងពីគណបក្សចាប់កំណើត នៅឆ្នាំ២០១២ រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៧ ដែលខ្ញុំបានលាលែង។»

«២) នៅពេលលោក កឹម សុខា ថ្លែងសុន្ទរកថា នៅខែធ្នូ ឆ្នាំ២០១៣ ក្នុងប្រទេសអូស្ត្រាលី ដែលពន្យល់ពីការទទួលការគាំទ្រ [...]

សុខ ឥសាន ថា សម រង្ស៊ី កំពុង​«ដេក​យល់សប្ដិ»

សុខ ឥសាន ថា សម រង្ស៊ី កំពុង​«ដេក​យល់សប្ដិ»

ការលើកឡើង របស់លោក សម រង្ស៊ី គ្រាន់តែជា«ការស្រមើស្រមៃ ដេកយល់សប្តិ» ប៉ុណ្ណោះ។ នេះ ជាការថ្លែងឡើង របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដើម្បីប្រតិកម្មទៅនឹងលក្ខខណ្ឌទាំងឡាយ ដែលលោក សម រង្ស៊ី បានលើកឡើង ដើម្បីជាថ្នូរ ឲ្យសហគមន៍អន្តរជាតិ និយាយរកលោក ហ៊ុន សែន។

ការអះអាងរបស់លោក សម រង្ស៊ី នោះ ធ្វើឡើងបន្ទាប់ពី លោក ហ៊ុន សែន បានស្នើព្រះមហាក្សត្រ ឲ្យព្រះរាជទានលើកលែងទោស ដល់ជនជាប់ឃុំជាច្រើននាក់ ដែលអនុញ្ញាតឲ្យពួកគេ មានសេរីភាពជាបន្តបន្ទាប់ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ សម្រាប់ប្រធានចលនាសង្គ្រោះជាតិ ការដោះលែងអ្នកជាប់ឃុំទាំងនោះ មិនទាន់គ្រប់គ្រាន់ទេ តែលោក ហ៊ុន សែន ត្រូវបំពេញតាមលក្ខខណ្ឌទាំងអស់ ដូចខាងក្រោម៖

១- យល់ព្រមឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ
២- [...]

ហ៊ុន សែន ថាបាន​ឈ្នះ​១២៥អសនៈ ដោយ​សារ​រដ្ឋាភិបាល​លោក​ធ្វើ​កំណែ​ទម្រង់

ហ៊ុន សែន ថាបាន​ឈ្នះ​១២៥អសនៈ ដោយ​សារ​រដ្ឋាភិបាល​លោក​ធ្វើ​កំណែ​ទម្រង់

ជាលទ្ធផល«ប្រវត្តិសាស្ត្រ» ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានអសនៈ ១២៥ កៅអី លើ១២៥ កៅអី នៅក្នុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ហើយជ័យជំនះនេះ កើតមានឡើង ដោយសារនយោបាយកែទម្រង់ «សព្វគ្រប់បែបយ៉ាង» នៃរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា របស់លោក ក្នុងរយៈពេលកន្លងមក។

ខាងលើនេះ ជាការអះអាងឡើង របស់នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅក្នុងជំនួបការងារ ជាមួយគណៈប្រតិភូសហព័ន្ធពាណិជ្ជករចិនទាជីវសកល ដែលដឹកនាំដោយលោក លី ស៊ុងជាន ឯវិមានសន្តិភាព រាជធានីភ្នំពេញ។

បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែងនាយករដ្ឋមន្ត្រី តាំងពីជាង៣០ឆ្នាំ បានថ្លែងប្រាប់ប្រតិភូចិន ពីភាពជោគជ័យ នៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដែលគណបក្សប្រជាជនកម្ពុជា បានឈ្នះដោយសម្លេង ភាគច្រើនលើសលប់ និងទទួលបានអាសនៈ ១២៥​ លើ១២៥ នៅក្នុងរដ្ឋសភា។

លោក ហ៊ុន សែន [...]

ហ៊ុន សែន នឹង​ចាប់ គឹម សុខ ដាក់​គុក​ជាថ្មី​ បើ​មិន​សងប្រាក់​៨០០លាន​រៀល

ហ៊ុន សែន នឹង​ចាប់ គឹម សុខ ដាក់​គុក​ជាថ្មី​ បើ​មិន​សងប្រាក់​៨០០លាន​រៀល

លោក គឹម សុខ ដែលទើបនឹងចេញពីពន្ធនាគារ បានប៉ុន្មានថ្ងៃ អាចនឹងត្រូវលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារឡើងវិញ ប្រសិនជា អ្នកវិភាគបញ្ហាសង្គម និងនយោបាយរូបនេះ មិនសងប្រាក់ ៨០០រៀល ដល់គណបក្សប្រជាជនកម្ពុជា តាមសាលក្រមតុលាការទេនោះ។ នេះ បើតាមការថ្លែងព្រមាន ដោយមិនចេញឈ្មោះ ពីសំណាក់លោក ហ៊ុន សែន នៅក្នុងជំនួបជាមួយកម្មករ - កម្មការិនី ក្នុងព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ នេះ។

ការព្រមានរបស់បុរសខ្លាំងកម្ពុជា ធ្វើឡើងដើម្បីជាប្រតិកម្ម តបទៅនឹងការវិភាគរបស់លោក គឹម សុខ ដែលបានលើកឡើងថា ប្រទេសកម្ពុជាកំពុងអនុវត្ត «នីតិមាត់» ក្នុងការលើកលែងអ្នកទោស ហើយរាល់ការចាប់ខ្លួន និងការដោះលែង គឺជាការប្រើអំណាច។ 

តែលោក ហ៊ុន សែន បានពន្យល់ឡើងថា រាល់អំណាចទាំងអស់ ត្រូវបានច្បាប់អនុញ្ញាត ឲ្យលោកប្រើ។ ផ្ទុយទៅវិញ ប្រសិនបើលោកមិនអនុវត្ត នោះទើបជាការខុសច្បាប់។

នាយករដ្ឋមន្ត្រីចាំផ្ទះ បានថ្លែងឡើងថា៖ [...]

ហ៊ុន ម៉ាណែត ឡើង​ជា​មេទ័ព​កំពូល សម្រាប់​រយៈពេល​បី​ថ្ងៃ

ហ៊ុន ម៉ាណែត ឡើង​ជា​មេទ័ព​កំពូល សម្រាប់​រយៈពេល​បី​ថ្ងៃ

ឪពុកកាន់តំណែង ជានាយករដ្ឋមន្ត្រីផង និងជាអគ្គមេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធផង ខណៈពេលនេះ កូនប្រុសកំពុងបោះជំហាន ទៅកាន់តំណែង ជាអគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ដែលជាតំណែងដ៏កំពូល នៅក្រោមបញ្ជា ត្រឹមតែឪពុកខ្លួនប៉ុណ្ណោះ។ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បង របស់លោក ហ៊ុន សែន ដែលកំពុងកាន់តួនាទី ជា​អគ្គ​មេបញ្ជាការ​រង ​នៃ​កង​យោធពល​ខេមរភូមិន្ទ ត្រូវ​បាន​ប្រគល់​តួនាទី​ ជា​អគ្គ​មេបញ្ជាការ​ស្ដីទី ​នៃ​កង​យោធពល​ខេមរភូមិន្ទ ជំនួស លោក សៅ សុខា ក្នុង​ពេល​លោក​សម្រាក​ព្យាបាល​ជំងឺ ​នៅ​ប្រទេស​សឹង្ហបុរី ចំនួន​បី​ថ្ងៃ។

​លិខិត​ប្រគល់​តំណែង​មេទ័ពកំពូលស្ដីទី ​នៃ​កង​យោធពល​ខេមរភូមិន្ទ ចុះ​ថ្ងៃ​ទី២៤ សីហា ដែលបានមកដល់ដៃ​អ្នក​សារព័ត៌មាន​ ​នៅ​ថ្ងៃ​ទី២៧ សីហា បានបញ្ជាក់ពីមូលហេតុ នៃការប្រគល់តំណែងនេះថា គឺដោយសារលោក សៅ សុខា ត្រូវ​ទៅ​ព្យាបាល​ជំងឺ ​នៅ​ប្រទេស​សឹង្ហបុរី ចំនួន​៣ថ្ងៃ គឺ​ពី​ថ្ងៃ​ទី២៦ ដល់​ថ្ងៃ​ទី​២៨ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...