Posts in ‘សំណើច’ Category

«ប្រពន្ធ​អញ​កើត​អេដស៍!» សំណើចខ្លី

«ប្រពន្ធ​អញ​កើត​អេដស៍!» សំណើចខ្លី

ពីរនាក់​ប្ដី​ប្រពន្ធ​ជា​អ្នក​ជំងឺ​ អេដស៍ តែពួក​គេ​ស្រលាញ់​គ្នា​ រស់នៅ រកស៊ី​មានលុយ​មាន​កាក់ ​មាន​ផ្ទះ​សម្បែង​ធំ​គួរ​សម…​ ថ្ងៃ​មួយ ​ចោរ​ស្លៀក​លីអូម្នាក់ បានចូល​មក​ប្លន់ ​ហើយ​ឃើញ​នាង​ជា​ប្រពន្ធ​ស្អាត ក៏​ចូល​ទៅ​ចាប់​រំលោភ។

​ពេល​នោះ​ បុរស​ជា​ប្ដី​ចេញ​មក​ទាន់​ ក៏​សើច ហ៎ាស់ ហ៎ាស់ ហ៎ាស់!!!

ចោរ​ស្រែក​សួរ៖ ម៉េច​ក៏​ឯង​សើច?
ប្ដី​ឆ្លើយ៖ ព្រោះ​ឯង​រំលោភ​ប្រពន្ធ​អញ​ ដែល​ជា​អ្នក​កើត​អេដស៍!

ចោរ​សើច​វិញម្ដង៖ ហ៎ា…ហ៎ា…ហ៎ា…
បុរស​ជាប្ដី​សួរ ៖ ម៉េច​បាន​ជា​ឯង​សើច?
ចោរ​ឆ្លើយ៖ ព្រោះ​មុននឹង​រំលោភ​ប្រពន្ធ​ឯង ​អញ​យក​ស្រោម​អនាម័យ ​នៅ​លើ​ក្បាល​ដំណេក​ឯង​ មក​ពាក់​រួច​ហើយ!

បុរស​ជា​ប្ដី​សើច​តបទៅវិញ ៖ ហ៎ាស់… ហ៎ាស់… ហ៎ាស់…
ចោរ​ស្រែក​សួរ៖ ម៉េច​បាន​ជា​ឯង​សើច?
បុរស​ឆ្លើយ៖ ព្រោះ​ស្រោម​អនាម័យ ​ក្នុង​ប្រអប់​លើ​គ្រែ អញ​កាត់​ចុង​ចេញ​ទាំង​អស់!
ចោរ៖ [...]

នាំស្វាទៅលេង អង្គរ

នាំស្វាទៅលេង អង្គរ

ពូសុខ ជាអ្នករត់ម៉ូតូឌុប ។​ថ្ងៃនេះគាត់បាន ម៉ូយម្នាក់ជាជនជាតិបារាំង ដែលតំរូវអោយគាត់ឌុបជូនទៅ លេងប្រាសាទអង្គរវត្ត ។ ទៅដល់ពាក់កណ្ដាលផ្លូវ​ ពូសុខជួប មិត្តម្នាក់ ជិះម៉ូតូមកជិត ហើយលាន់មាត់សួរ ៖

  • អើ សុខ ! ថ្ងៃនេះ ទៅណាមកណានឹង ? ប្រហែលបានកាក់កប ?
  • អើ មិនដឹងជាកាក់កប ឬយ៉ាងណាទេ តែឥឡូវ អញត្រូវដឹក ស្វាទៅលេងអង្គរបន្តិច ។ ពូសុខតបទៅមិត្តភ័ក្រវិញ ដោយសើចក្អាកក្អាយផង ។

ទៅដល់មុខប្រាសាទអង្គរ គាត់ដាក់បារាំងចុះ រួចចាំយកលុយ ថ្លៃឌុបជាដុល្លា​ ។ បារាំងចុះពីម៉ូតូ សំលឹងមុខពូសុខ រួចក៏និយាយ ដាក់គាត់ជាភាសាខ្មែរ ៖

  • ស្វា មិនមានលុយ​ អោយទេ !!!
  • ពូសុខ ៖ ..... !!!???

ដោយ ៖ សេក មនោកុមារ - ប៉ារីស ២៤ មិនា ២០១២



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...