Posts in ‘ជុំវិញកំសាន្ដ’ Category

ទេព រិនដារ៉ូ ហៅ​អ្នក​ដៀល​«មុខ​ស្រែៗ» ថា​មាន​មុខ​ដូច​«ខ្មោច»

ទេព រិនដារ៉ូ ហៅ​អ្នក​ដៀល​«មុខ​ស្រែៗ» ថា​មាន​មុខ​ដូច​«ខ្មោច»

នៅពេលដែលលោក ទេព រិនដារ៉ូ កំពូលតារាសម្ដែងខ្មែរជើងចាស់ មិនពេញចិត្តនឹងអ្វីមួយ លោក​ប្រាកដ​ណាស់ នឹង​បញ្ចេញ​ឲ្យ​ឃើញ​ភ្លាម ហើយនោះ​គឺជា​ជីវិតពិតៗ និង​មិន​មែន​ជា​ការ​សម្ដែង​ឡើយ។ ជា​ពិសេស ​ប្រតិកម្ម​ទៅ​នឹង​ការ​ហៅ​​នរណាម្នាក់ ថាមានមុខមាត់​«ស្រែៗ» លោក ដារ៉ូ បានចំអក​មក​វិញថា គឺអ្នក​ដែល​ហៅ​​គេ​នោះ​​ទៅ​វិញ​ទេ ដែល​មាន​មុខ​ដូច​«ខ្មោច»។

ការថ្លែងរបស់លោក បានធ្វើ​ឡើង នៅក្នុងវីដេអូមួយ ដែលត្រូវ​បាន​តារា​​សម្ដែង ​​នៅ​ក្នុងរឿង​ភាគ ពស់កេង​កង កញ្ញា ដួង ម៉ានិច បង្ហោះផ្សាយផ្ទាល់ នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញ។ នៅ​ក្នុង​វីដេអូ​នោះ ដំបូង​ឡើយ គេ​ឃើញ​លោក ទេព រិនដារ៉ូ កំពុងមើលអ្វីមួយ នៅក្នុងទូរស័ព្ទរបស់លោក។ លុះតារា​​សំដែង​​ស្រី បាន​​ដើរ​​ទៅ​​ជិត លោក ដារ៉ូ បាន​បញ្ជាក់​ខ្លាំងៗ ជា​ច្រើន​ដង​ថា៖ «និយាយទៅ ដៀលគេ​សុទ្ធតែអ្នកស្រែ ដល់​ទៅ​ខ្លួន​ឯង មុខ​ដូច​ខ្មោច»។

លោកមិនបានបញ្ជាក់ថា លោកចង់និយាយពីនរណា [...]

ប៉ីប៉ី ឌី៖ ព្រាប សុវត្ថិ វា​ខុស​ពី​គ្នា ច្រិប ឯង!

ប៉ីប៉ី ឌី៖ ព្រាប សុវត្ថិ វា​ខុស​ពី​គ្នា ច្រិប ឯង!

មនុស្សច្រើននាក់ណាស់ ដែលចេញមកនិយាយ នៅតាមបណ្ដាញផ្សព្វផ្សាយ មានទេពកោសល្យ (ឬ​បាន​ហ្វឹក​ហាត់) ធ្វើ​ឲ្យ​ប្រិយមិត្តរបស់ខ្លួនផ្ទុះសំណើច ដោយមិនចាំបាចធ្វើកាយវិការ លោតហក់ ទះ​តប់ ប្រើ​ប្រាស់ភាសា​«អាស» ឬ​និយាយ​ចេញមក ដោយគ្មានការពិចារណា និងមិនអាងការសុំទោស នៅពេលក្រោយមក។ ហើយ​ក៏​មិន​មាន​មនុស្ស​ច្រើនប៉ុន្មានដែរ ដែលរស់ដើម្បីតែការសុំទោស ពីមួយថ្ងៃទៅមួយថ្ងៃ​ កាន់​តែ​និយាយ កាន់​តែ​ភ្លាវ។

រឿងខាងលើនេះ ផ្ទុយពីក្រុមការងារ របស់វិទ្យុក្នុងស្រុកមួយ ឈ្មោះ «ABC» ដែលបន្ទាប់​ពីបាន​​ប្រើ​ប្រាស់​សកម្មភាព លោតហក់ ទះតប់ ប្រើប្រាស់ភាសា «អាស» ដោយគ្មានការពិចារណា តាមបណ្ដាញ​ផ្សព្វផ្សាយ​រួច បាន​ចេញ​មក​សុំទោស។ សុំទោសម្ដង-ពីរ នៅមិនគ្រប់គ្រាន់ ម្ចាស់វិទ្យុ «ABC» នេះម្នាក់ទៀត នៅ​បាន​ចេញ​មក​បក​ស្រាយ តែបែរជាបាននិយាយចោទ ទៅលើមនុស្សផ្សេងទៀត ជាច្រើននាក់ ជាពិសេស​​បាន​​ហៅ​​លោក ព្រាប សុវត្ថិ កំពូល​​​អ្នក​​ចម្រៀង ដ៏ល្បីល្បាញ [...]

«ឡាន​ក្រុង​យក្ស​រត់​កន្លង​លើ​ថ្នល់​ធំ» ជា​រឿង​បោក​ប្រាស់

«ឡាន​ក្រុង​យក្ស​រត់​កន្លង​លើ​ថ្នល់​ធំ» ជា​រឿង​បោក​ប្រាស់

នៅក្នុងប្រទេសចិន អ្នកវិនិយោគមិនតិចជាង ២០០នាក់ បានជឿជាក់លើគម្រោងនេះ។ ពួកគេថែមទាំងបាន ដាក់​ទុន​ចូល​ទៅក្នុង​គម្រោង​នេះ ប្រមាណ​ជា២៦លានដុល្លារ (២៤លានអ៊ឺរ៉ូ) រួចជាស្រេច​នោះទៀត។

ដាក់ទុនច្រើនសម្បើម ដោយសារពួកគេជឿថា គម្រោង«ឡាន​ក្រុងយក្ស​​រត់​កន្លង​លើ​ថ្នល់​ធំ ហៅកាត់​ជា​ភាសា​អង់គ្លេស "TEB (Transit Elevated Bus)"» ដែលបានដាក់ឲ្យសាកល្បង កាលពីដើមសីហាកន្លងមក នៅ​ក្នុង​ក្រុង «Qinhuangdao» ខេត្ត«Hebei» នៃប្រទេសចិន នឹងបង្កើតឲ្យមាន ជា​រថយន្ដក្រុង​ប្រភេទថ្មីមួយ ដែលមាន​បណ្ដោយ២២ម៉ែត្រ ទទឺង ៨ម៉ែត្រ កំពស់ ៥ម៉ែត្រ និងផ្ទុកមនុស្សបាន ៣០០នាក់ ក្នុងចំងាយផ្លូវ ៦៥​គីឡូម៉ែត្រ ពីលើ​ផ្លូវថ្នល់​ធំៗនានា នៃ​ទីក្រុង។

ប៉ុន្តែភាពចម្លែក ប្លែកអស្ចារ្យ បានកើតឡើង តាំងពីគម្រោងនេះ ត្រូវបានបង្ហាញចេញដំបូងមកម្លេះ។ មនុស្ស​ជា​ច្រើន បានចោទសួរថា នៅពេលរថយន្ដក្រុងនេះ បើកទៅដល់ផ្លូវ ដែលមានរង្វង់មូល [...]

ថៃ នរៈពិទូ មាន​ជំនាញ​ខាង​ដាក់​«ថ្នាំ​សម្រើប»?

ថៃ នរៈពិទូ មាន​ជំនាញ​ខាង​ដាក់​«ថ្នាំ​សម្រើប»?

ក្រោយការចាប់ខ្លួន លោក ថៃ នរៈពិទូ ជុំវិញការជាប់ពាក់ព័ន្ធ នឹងការជួញដូរគ្រឿងញៀន កង​កម្លាំង​នគរបាល​ខេត្តបាត់ដំបង នៅ​បាន​រក​ឃើញ ជំនាញដ៏ពិសេសៗ បន្ថែមទៀត​របស់​ អតីត​«Freshy Boy ឆ្នាំ២០០៦»។ បុរស​រូប​សង្ហា តារាសម្ដែង អាយុ៣២​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ពី​ទេពកោសល្យ​មួយទៀតរបស់លោក ខាងឆ្នៃ​គ្រឿង​ញៀន ដាក់ក្នុង​ស្រាបៀរ ដើម្បី​​ឲ្យ​​ស្រីៗ​ទទួល​ទាន​រួច នឹងអាលអាចធ្វើឲ្យពួកនាង មានអារម្មណ៍​វង្វេង​រង្វាន់ រហូត​«ចង់​រួម​ភេទ»។

វីដេអូមួយ ដែលត្រូវបានគេយកមកបង្ហោះ នៅលើបណ្ដាញសង្គម នៅរសៀលថ្ងៃទី១១ ខែមករានេះ បាន​បញ្ជាក់ ពីជំនាញពិសេសមួយនេះ របស់អតីត «Freshy Boy ឆ្នាំ២០០៦» នៅចំពោះមន្ត្រីនគរបាល ដែល​ភាសា​ម្យ៉ាង​ទៀត គេចាត់ទុក ការឆ្នៃប្រឌិតនេះ គឺជា«ថ្នាំសម្រើប»។ ប៉ុន្តែ ការអះអាងនេះ នៅ​មិនទាន់​មាន​ប្រភព​ណា​ផ្សេង មក​បញ្ជាក់​បន្ថែម​ទៀត ថាយ៉ាងណានោះនៅឡើយ។

» វីដេអូ បង្ហាញពីជំនាញពិសេស របស់តារាសម្ដែង៖

ថៃ នរៈសត្យា ប្រកាស​ឲ្យ​ច្បាប់​ចាត់ការ​​កូន​ប្រុស រឿង​ជួញ​គ្រឿង​ញៀន

ថៃ នរៈសត្យា ប្រកាស​ឲ្យ​ច្បាប់​ចាត់ការ​​កូន​ប្រុស រឿង​ជួញ​គ្រឿង​ញៀន

ព័ត៌មានដ៏កក្រើក ផ្អើលអស់ទាំង នៅក្នុងជួររដ្ឋាភិបាល ទាំងនៅក្នុងពិភពអ្នកសិល្បៈខ្មែរ បន្ទាប់ពីហេតុការណ៍ ចូលចាប់ក្រសោប ក្រុមជនសង្ស័យ ពាក់ព័ន្ធនឹងការជួញដូរ​គ្រឿងញៀន ចំនួន៦នាក់ នៅនឹងកន្លែង ពី​សំណាក់​កងកម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី៩ ខែមករា។ កក្រើក​ដោយ​ហេតុថា ក្នុង​ចំណោមជនសង្ស័យទាំង៦នាក់ មានប្ដីប្រពន្ធ អតីត «Freshy Boy ឆ្នាំ២០០៦» មួយគូ ដែល​សុទ្ធ​សឹង ជា​កូន​ប្រុស​ស្រី​បង្កើត របស់មន្ត្រីរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃ។

តារាសម្ដែង លោក ថៃ នរៈពិទូ និងភរិយា អ្នកស្រី អោក រតនៈប៉ុណ្ណិកា ត្រូវបានចាប់ខ្លួន ជាមួយនឹងវត្ថុតាង​ជា​ច្រើន នៅក្នុងហាងខារ៉ាអូខេ ដឹសោន ហ្វាមីលី (The sound family KTV) ដែលស្ថិត​ក្នុង​ភូមិ​កម្មករ សង្កាត់​​ស្វាយប៉ោ ក្រុងបាត់ដំបង។ ហើយនៅចំពោះការបញ្ជាក់ ពីសំណាក់មន្ត្រីទទួលខុសត្រូវ ក្នុងការចុះទៅក្រសោប ក្រុម​​ជន​សង្ស័យ​ខាងលើ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...