អាឡិច មានលទ្ធភាព អាចត្រឡប់មកកម្ពុជាវិញ?
តើសកម្មជនបរិស្ថាន លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ពិតជាបានដាក់ចូល ទៅក្នុងបញ្ជីខ្មៅ របស់កម្ពុជាមែនឬ? កន្លងមក គេធ្លាប់បានលឺ តែនៅក្នុងការអះអាងរបស់ មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ តាមបណ្ដាសារព័ត៌មានក្នុងស្រុក ប៉ុន្តែមិនមានលិខិតផ្លូវការ ឬនិតិវិធីរដ្ឋបាលណាមួយ បានផ្សាយបញ្ជាក់ឲ្យដឹង ពីការចុះក្នុងបញ្ជីខ្មៅ របស់កម្ពុជា ថាមានលក្ខណៈបែបណានោះឡើយ។ លោក អាឡិច ខ្លួនឯង ធ្លាប់បានថ្លែងតាមវិទ្យុបរទេស ផ្សាយជាខេមរៈភាសាថា នៅក្នុងលិខិតឆ្លងដែនរបស់លោក ត្រូវបានអាជ្ញាធរកម្ពុជាខាងអន្តោប្រវេសន៍ បានវាយត្រាមួយ បញ្ជាក់ពីហាមលោក ចូលមកក្នុងទឹកដីកម្ពុជា។
ចុះបើលោក អាឡិច ដូរលិខិតឆ្លងដែន?
យ៉ាងហោចណាស់ មន្ត្រីជាន់ខ្ពស់ពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណកម្មការ កិច្ចការបរទេស នៃរដ្ឋសភា លោក ឈាង វុន មិនប្រាកដថា ករណីចុះឈ្មោះលោក [...]