Posts in ‘ស្រាវជ្រាវ អត្ថាធិប្បាយ វិភាគ’ Category

មូលហេតុ​ដែល​ធ្វើ​ឲ្យ​អាល្លឺម៉ង «ហាលអាវ»​យ៉ាង​ឆាប់​រហ័ស

មូលហេតុ​ដែល​ធ្វើ​ឲ្យ​អាល្លឺម៉ង «ហាលអាវ»​យ៉ាង​ឆាប់​រហ័ស

ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលជាម្ចាស់ពានពិភពលោក ឆ្នាំ២០១៤ បានវេចបង្វិច វិលចូលមាតុភូមិវិញ តាមទ្វាដ៏តូចមួយ និងយ៉ាងឆាប់រហ័ស ជាទីបំផុត។ ពីចំណោមបីប្រកួត នៅក្នុងជុំទាំងបី នៃវគ្គជម្រុះក្នុងពូល ក្រុមអាល្លឺម៉ងរកបានជ័យជំនះ តែមួយប្រកួតប៉ុណ្ណោះ។ ជ័យជំនះតែមួយ នោះទៀតសោធ ក៏ត្រូវបានឈ្នះ ទាំងប្រផិតប្រផើយ​ ខណៈសូម្បីក្រុម កូរ៉េខាងត្បូង ដែលមិនសូវមានឈ្មោះល្បី នៅក្នុងប្រវត្តិបាល់ទាត់ពិភលោក ក៏អាចយកឈ្នះក្រុម អាល្លឺម៉ង់ ដោយគ្រាប់បាល់ ដល់ទៅ ២-០ នោះដែរ។

ហេតុអ្វី? សារព័ត៌មានអាល្លឺម៉ង់ជាច្រើន បានវិលមកវិភាគ ជុំវិញបរាជ័យ ជាប្រវត្តិសាស្ត្រ ក្នុងឆ្នាំនេះ របស់ម្ចាស់ពានពិភពលោក ឆ្នាំ២០១៤ ដោយបានដាក់កំហុសបួនចំណុច ទៅលើក្រុមជម្រើសជាតិខ្លួន ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់មកជម្រាបជូន ដូចតទៅ៖

១) ជំងឺរបស់ម្ចាស់ពាន (ឬខ្មែរយើង ហៅថា ជំងឺតួឯក)

គ្រូដឹកនាំក្រុមអាល្លឺម៉ង់ [...]

ជា​ការ​អភិវឌ្ឍ​បែប​«ល្ងីល្ងើ» ​ដែល​មិន​អើពើ​ពី​ប្រព័ន្ធ​បង្ហូ​ទឹក​កខ្វក់

ជា​ការ​អភិវឌ្ឍ​បែប​«ល្ងីល្ងើ» ​ដែល​មិន​អើពើ​ពី​ប្រព័ន្ធ​បង្ហូ​ទឹក​កខ្វក់

មិនមែនថា មិនធ្លាប់ឮទេ នូវការលើកឡើងដដែលៗ ដែលអះអាងថា «អ្នកថាបានតែថា អ្នកធ្វើបានដឹង» ខណៈអ្នកថា គឺពលរដ្ឋអ្នករងគ្រោះ ឬពលរដ្ឋដែលត្រូវធ្វើដំណើរ​ឆ្លងកាត់... រីឯអ្នកធ្វើ ដូចជាប្រើ​ពេលយូរពេក​ទេដឹង ក្នុងការ«ធ្វើ»? មានការលើកឡើងបន្តទៀតថា «ឥឡូវនេះទឹកភ្លៀងលិច មិនសូវយូរទេ តែមួយម៉ោងអីទេ ស្រកទៅវិញអស់...» ខណៈរយៈពេលមួយម៉ោងនេះ គ្រប់គ្រាន់នឹងធ្វើឲ្យយានយន្ដ គាំងលែង​មាន​ដំណើរការ​នៅតាមដងវិថី និងសម្ភារៈផ្ទះសម្បែង (ឬការិយាល័យ) ទទួលរងការខូចខាត។ ឬបើមិនអញ្ចឹង មានការលើកឡើងប្រៀបធៀប ទៅប្រទេសដទៃថា «មិនមែនលិចអី តែរាជធានីភ្នំពេញទេ» ហើយខ្លះទៀត បានទាំងបន្ទោស ត្រឡប់មកពលរដ្ឋមួយចំនួន ដែលចោលសម្រាម ខ្វះការពិចារណា​នោះជាដើម។

តែសំនួរខ្លះ ដែលមិនមានចម្លើយ ថាតើនៅពេលណា ខែណា ឆ្នាំណា ទើបគ្រោះទឹកភ្លៀងជន់ បានផុតរលត់ (ឬកាត់បន្ថយ) ពីរាជធានីភ្នំពេញ? ហើយថា តើពេលណា ទើប​លេសដោះសារ ទាំងប៉ុន្មានខាងលើ បានរសាត់បាត់ទៅឆ្ងាយ [...]

ទណ្ឌកម្ម​លើ ហ៊ីង ប៊ុនហៀង ដូច​បញ្ជាក់​ថា​អង្គរក្ស ហ៊ុន សែន ពិត​ជា​បាន​គប់​គ្រាប់​បែក​នៅ​មុខ​រដ្ឋសភាចាស់

ទណ្ឌកម្ម​លើ ហ៊ីង ប៊ុនហៀង ដូច​បញ្ជាក់​ថា​អង្គរក្ស ហ៊ុន សែន ពិត​ជា​បាន​គប់​គ្រាប់​បែក​នៅ​មុខ​រដ្ឋសភាចាស់

រឿងដែលរសើប មិនស្ថិតនៅត្រឹមតែទណ្ឌកម្ម ដាក់ប្រឆាំងលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ តែគេត្រូវសម្លឹងមើល ពីមូលហេតុដ៏សំខាន់មួយ ដែលឈាន​ទៅដាក់​មេបញ្ជាការ​យោធា​ខ្មែរ ចូលក្នុងបញ្ជីខ្មៅ​របស់សហរដ្ឋអាមេរិក៖ នោះគឺលោក ហ៊ីង ប៊ុនហៀង និងក្រុមអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានសហរដ្ឋអាមេរិករកឃើញថា គឺជាជនដៃដល់ នៃការគប់គ្រាប់បែក ប្រឆាំងក្រុមបាតុករអហិង្សា នៅខាងមុខវិមានរដ្ឋសភាចាស់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលបណ្ដាល​ឲ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់ (ក្នុងនោះ មានពលរដ្ឋអាមេរិកាំងម្នាក់)។

«អំពើភេរវកម្មថ្នាក់រដ្ឋ»

ទង្វើនេះ ធ្លាប់ត្រូវបានលោក សម រង្ស៊ី ជនរងគ្រោះម្នាក់ នៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកនោះ ចាត់ទុក ជា«អំពើភេរវកម្មថ្នាក់រដ្ឋ» ហើយមេក្លោងអ្នកបញ្ជាពីក្រោយ មិនមាននរណាផ្សេង ក្រៅពីលោក ហ៊ុន សែន [...]

សមាជិក​សភា​អ៊ឺរ៉ុប​និយាយ​ពី «ជន​ផ្ដាច់ការ ហ៊ុន សែន»

សមាជិក​សភា​អ៊ឺរ៉ុប​និយាយ​ពី «ជន​ផ្ដាច់ការ ហ៊ុន សែន»

«លោក ហ៊ុន សែន ជាជនផ្ដាច់ការ» ឬ «សហភាពអ៊ឺរ៉ុប ចាំបាច់ត្រូវចាត់វិធានការ ដើម្បីដាក់ទណ្ឌកម្ម ប្រឆាំងលោក ហ៊ុន សែន និងរបបរបស់លោក» ទាំងនេះ សុទ្ធសឹងជាការលើកឡើង របស់ក្រុមសមាជិកសភាអ៊ឺរ៉ុប នៅថ្ងៃទី៥ ខែមិថុនានេះ បន្ទាប់ពីកិច្ចប្រជុំដ៏សំខាន់មួយ របស់សភាអ៊ឺរ៉ុប នៅក្នុងរាជធានី ប្រ៊ុយសែល ប្រទេស​ប៊ែលហ្សិក ដើម្បីពិនិត្យ​មើលឡើងវិញ ពីកិច្ច​សហប្រតិបត្តិការ រវាងសហភាពអ៊ឺរ៉ុប និង​កម្ពុជា មុននឹងសម្រេច​បង្កើត​ច្បាប់​មួយ ឈានទៅដាក់ទណ្ឌកម្ម ប្រឆាំងរបបដឹកនាំ​ក្រុងភ្នំពេញ។

កិច្ចប្រជុំ ដែលបានអញ្ជើញ លោក សម រង្ស៊ី ឲ្យឡើងធ្វើជាវាគ្មិនកិត្តិយស ដ៏សំខាន់មួយរូបនោះ បានបញ្ចប់ទៅ នៅវេលាល្ងាចថ្ងៃដដែល ហើយមេដឹកនាំប្រឆាំង របស់ប្រទេស​កម្ពុជា ក៏បានចេញ​សេចក្ដីថ្លែងការណ៍​មួយ អះអាងដែរថា សហភាពអ៊ឺរ៉ុប នឹងដាក់របបលោក ហ៊ុន សែន [...]

បទ​យកការណ៍៖ «វីរបុរស​ព្រៃឈើ នៃ​ប្រទេស​កម្ពុជា»

បទ​យកការណ៍៖ «វីរបុរស​ព្រៃឈើ នៃ​ប្រទេស​កម្ពុជា»

វីដេអូទីមួយ ជាបទយកការណ៍របស់ទូរទស្សន៍អូស្ត្រាលី «SBS Dateline» ដែលបានស៊ើបអង្កេត ទៅលើការសំលាប់សកម្មជនបរិស្ថានកម្ពុជា លោក ឈុត វុទ្ធីនិងថាតើលោក ឈុត វុទ្ធី ទំនងជាបានដឹងពីអ្វី ដែលឃាតកមិនចង់ឲ្យលោកបង្ហាញ។ 

សូមរំលឹកឡើងវិញថា លោកឈុត វុទ្ធី អាយុ ៤៥ឆ្នាំ ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងស្រ្តីអ្នកកាសែត ឌីខេមបូឌា ដាលី (The Cambodia Daily) ពីររូបទៀត បាន​ធ្វើ​ដំណើរ​តាមរថយន្តផ្ទាល់ របស់លោក ដើម្បីទៅពិនិត្យ និងស៊ើបអង្កេត ការកាប់ឈើរបស់ក្រុមហ៊ុន Timber Green នៅតំបន់មួយ នៃជួរភ្នំក្រវ៉ាញ ក្នុងខេត្តកោះកុង។