Posts in ‘ស្រាវជ្រាវ អត្ថាធិប្បាយ វិភាគ’ Category

អ្នក​វិភាគ​ថា ការ​បបួល​ស្បថ​របស់ ហ៊ុន សែន ជា​ការ​បង្វែ​រចំណាប់​អារម្មណ៍

អ្នក​វិភាគ​ថា ការ​បបួល​ស្បថ​របស់ ហ៊ុន សែន ជា​ការ​បង្វែ​រចំណាប់​អារម្មណ៍

បើនិយាយពីពាក្យសម្បថ ឬការសន្យានោះ មិនមានអ្នកនយោបាយណាផ្សេង ធ្វើរឿងស្បថស្បែនេះ ច្រើនជាងលោក ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជានោះទេ។ ពាក្យសម្បថ ឬពាក្យសន្យាទាំងនោះ មានដូចជា ប្រកាសកាត់កខ្លួនចោល បើកាលណាបទល្មើសព្រៃឈើ មិនត្រូវបានទប់ស្កាត់ ឬប្រកាសថា ខ្លួន​ឈប់​និយាយរាប់រក ជាមួយក្រុម​គណបក្ស​ប្រឆាំង​ជាដើម។ ហើយកាលពីម្សិលម៉ិញ លោក ហ៊ុន សែន បានប្រកាសហៅមេដឹកនាំប្រឆាំង ឲ្យស្បថជាមួយលោក​សារជាថ្មីទៀត ដើម្បីផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ និងការទទួលយកបាន ទៅលើលទ្ធផល ​នៃការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ។

សម្រាប់លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់ និងជាអ្នកឃ្លាំមើល បញ្ហានយោបាយខ្មែរ បានហៅសកម្មភាពចុងក្រោយបង្អស់ របស់លោក ហ៊ុន សែន ថាគ្រាន់តែជា «ការលោតល្ខោន» ដើម្បីបង្វែរបរិយាកាសនយោបាយ និងលើកទឹកចិត្ត ក្រុមអ្នកគាំទ្រលោក ឲ្យងាកចេញ ពីប្រតិកម្មអន្តរជាតិ ចំពោះការបោះឆ្នោតជាតិ ដ៏ចម្រូងចម្រាសនោះប៉ុណ្ណោះ។

[...]

អង្គការ​សិទ្ធិ​មនុស្ស​៖ ការ​បោះឆ្នោតនេះ​ជា​«ឧបាយកល​ដ៏​កខ្វក់​ប្រឆាំង​ប្រជាជន​កម្ពុជា»

អង្គការ​សិទ្ធិ​មនុស្ស​៖ ការ​បោះឆ្នោតនេះ​ជា​«ឧបាយកល​ដ៏​កខ្វក់​ប្រឆាំង​ប្រជាជន​កម្ពុជា»

សម្ភាស - ប្រតិកម្មកំពុងធ្លាក់ចុះមក ជាបន្តបន្ទាប់។ ហើយខាងក្រោមនេះ គឺជាប្រតិកម្មខ្លាំងៗ ធ្វើឡើងដោយលោក ប្រ៊ុយណូ ស្តាចណូ (Bruno Stagno) នាយកប្រតិបត្តិ​ទទួលបន្ទុកផ្នែកច្បាប់ និងការ​តស៊ូមតិ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានទីស្នាក់ការធំ នៅក្រុង ញ៉ូយក សហរដ្ឋអាមេរិក។ មេដឹកនាំអង្គការអន្តរជាតិរូបនេះ បានចាត់ទុកការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ កាលពីម្សិលម៉ិញ នៅក្នុងប្រទេសកម្ពុជា ដែលបានផ្ដល់ជ័យជំនះ នៅក្នុងលទ្ធផលផ្លូវការបឋម ទៅឲ្យគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ដែលអង្គុយនៅក្នុងតំណែង ជានាយករដ្ឋមន្ត្រី តាំងពី៣៣ឆ្នាំមកនោះ ថាជា «ឧបាយកលដ៏កខ្វក់» ដែលមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើល និងដែលត្រូវបានរៀបចំទុក រួចជាស្រេចហើយ។

តាមរយៈបទសម្ភាសមួយ ជាមួយវិទ្យុុបារាំង «

វីដេអូ​ហេតុអ្វី​ឧកញ៉ា​ទាំង​៤នាក់ ត្រូវ​បាន​ស្នើ​ដាក់​ចូល​បញ្ជី​ខ្មៅ?

វីដេអូ​ហេតុអ្វី​ឧកញ៉ា​ទាំង​៤នាក់ ត្រូវ​បាន​ស្នើ​ដាក់​ចូល​បញ្ជី​ខ្មៅ?

ឧកញ៉ាខ្មែរទាំងបួនរូប មានលោក​ ម៉ុង ឫទ្ធី - លោក លី យ៉ុងផាត់​ - លោក​ ទ្រី ភាព និង​លោក ​ឡៅ ម៉េងឃីន​ ត្រូវបានអង្គការឃ្លាំមើលពិភពលោក «Global Witness» អង្កេត និងលើកជារបាយការណ៍មួយឡើង ដើម្បីអំពាវនាវទៅសហរដ្ឋអាមេរិក ឲ្យដាក់ពួកគេ ចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលត្រូវរងទណ្ឌកម្ម។

ក្នុងយុទ្ធនាការ ដែលចាប់ផ្ដើមធ្វើ តាំងពីថ្ងៃសុក្រ សប្ដាហ៍មុនមកនោះ អង្គការអន្តរជាតិ ដែលមានទីតាំងធំ ក្នុងរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បានចាត់ទុកមហាសេដ្ឋីទាំងបួនរូប ថាបាន​ដើរ​តួនាទី​យ៉ាងសំខាន់ ​ក្នុងការ​គៃបន្លំនយោបាយ និង​សេដ្ឋកិច្ច​កម្ពុជា​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បន្ត​ក្តោបក្តាប់​អំណាច​ទាំងស្រុង។

សេចក្តី​ប្រកាស​ព័ត៌មាន​ របស់អង្គការ «​Global Witness» ដែលសរសេរជា​

ស្ថានទូត​អាមេរិក​និយាយ​ពី «ការ​ទូត​អន្ទាក់​បំណុល»​របស់​ចិន

ស្ថានទូត​អាមេរិក​និយាយ​ពី «ការ​ទូត​អន្ទាក់​បំណុល»​របស់​ចិន

ប្រទេសជាច្រើន បានក្លាយខ្លួនជាជនរងគ្រោះ នឹងនយោបាយ «អន្ទាក់ការទូត»​ដ៏គ្រោះថ្នាក់ ដែលប្រទេសម្ចាស់បំណុល បានប្រើតាមរយៈ «បំណុលដ៏មហាសាល» ដើម្បីឈានទៅសម្រេច នូវ​«គោលដៅជាយុទ្ធសាស្ត្រ»​របស់ខ្លួន។ នេះ ជាការដកស្រង់ចេញពីរបាយការណ៍ «បញ្ជីបំណុលការទូត» ដែលរៀបរាងស្រាវជ្រាវឡើង ដោយក្រុមអ្នកជំនាញ មកពីសាកលវិទ្យាល័យ ហាវើដ៍ (Harvard) សហរដ្ឋអាមេរិក។

របាយការណ៍នេះ ត្រូវបានយកមកចែករំលែកបន្ត ដោយគេហទំព័រ «Share America» របស់រដ្ឋាភិបាលអាមេរិក មុននឹងត្រូវបាន​ស្ថានទូតអាមេរិក ប្រចាំក្នុងប្រទេសកម្ពុជា យកមកផ្សព្វផ្សាយបន្ត នៅលើ​

ប្រ៊ែដ អាដាម៖ ភាព​ទន់ភ្លន់​របស់​អ៊ឺរ៉ុប​ចំពោះ ហ៊ុន សែន ជា​ពេលវេលា​ខ្ជះខ្ជាយ

ប្រ៊ែដ អាដាម៖ ភាព​ទន់ភ្លន់​របស់​អ៊ឺរ៉ុប​ចំពោះ ហ៊ុន សែន ជា​ពេលវេលា​ខ្ជះខ្ជាយ

នៅចំពោះឥទ្ធិពលខ្លាំងក្លារបស់ខ្លួន សហភាពអ៊ឺរ៉ុបបានជ្រើសរើស ការបំបោសអង្អែលរដ្ឋាភិបាលលោក ហ៊ុន សែន ម្ដងហើយម្ដងទៀត ដើម្បីទទូចឲ្យរបបដឹកនាំ​របស់​លោក ងាក​មក​រក​មាគ៌ា នៃលិទ្ធិប្រជាធិបតេយ្យ និងការគោរព​សិទ្ធិ​មនុស្សវិញ។ ផ្ទុយទៅវិញ វិធីសាស្ត្រ​ការទូត​ដ៏ទន់ភ្លន់​​ទាំងនោះ មិនត្រូវបានលោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក អើពើនោះទេ។ ជាលទ្ធផលក្នុងពេលកន្លងមក គឺបានត្រឹមតែ​ជាការខ្ជះខ្ជាយ ពេលវេលាចោល​ឥតប្រយោជន៍​ប៉ុណ្ណោះ។

លោក ប្រ៊ែដ អាដាម (Brad Adams) នាយកទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights Watch» បានសរសេរដូច្នេះ នៅក្នុងអត្ថបទមួយ មានចំណងជើងថា «Will EU suspend trade deal with Cambodia?» ដែលត្រូវបានសារព័ត៌មានមួយ ក្នុងទ្វីបអ៊ឺរ៉ុប យកទៅចុះផ្សាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...