Posts in ‘ស្រាវជ្រាវ អត្ថាធិប្បាយ វិភាគ’ Category

អ្នក​វិភាគ​និយាយ​ពី​ស្ដេច ដែល​គ្មាន​អំណាច​ខុស​ពី​រដ្ឋធម្មនុញ្ញ

អ្នក​វិភាគ​និយាយ​ពី​ស្ដេច ដែល​គ្មាន​អំណាច​ខុស​ពី​រដ្ឋធម្មនុញ្ញ

«វាមិនល្អទេ បើមហាក្សត្រ និងនាយករដ្ឋមន្ត្រីទាស់គ្នា» នេះ ជាព្រះរាជឱង្ការរបស់អតីតព្រះមហាក្សត្រ ដែលត្រូវបានលោក ឡៅ ម៉ុងហៃ ស្រង់យកមកបញ្ជាក់ បន្ទាប់ពីអ្នកជំនាញខាងបញ្ហាសង្គម និងនយោបាយកម្ពុជារូបនេះ បានស្នើនៅពេលនោះ «សុំផ្ទាល់ទៅព្រះករុណាចាស់ (ព្រះបាទ នរោត្ដម សីហនុ) ឲ្យប្រើប្រាស់អំណាច របស់លោក​​ដែលចែង​ក្នុងរដ្ឋធម្មនុញ្ញ»។

បន្ទាប់ពីព្រះរាជឱង្ការតប របស់ព្រះអង្គរួច លោក ឡៅ ម៉ុងហៃ បានពន្យល់ថា រឿងហ្នឹង ក៏«ចប់ត្រឹមហ្នឹងទៅ»។ អ្នកវិភាគបានបង្ហើបទៀតថា៖ «ម្តងនោះ ខ្ញុំជជែកតឹងមាត់តឹងក អំពីអំណាចស្តេច ជាមួយចៅហ្វាវាំង គង់ សំអុល នៅមុខលោក។ តែលោកឃាត់ ហើយបង្វែរទៅនិយាយរឿងផ្សេង។»។

នៅក្នុងជំពូកទី២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ស្ដីពីព្រះមហាក្សត្រ ដែលមាន២៤មាត្រា បានចែងយ៉ាងច្រើន អំពីព្រះរាជសិទ្ធិរបស់ព្រះមហាក្សត្រ បើទោះជាព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យ តែមិនមានអំណាចក៏ដោយ។ [...]

មេទ័ព​កំពូល វង្ស ពិសេន ជា​នរណា?

មេទ័ព​កំពូល វង្ស ពិសេន ជា​នរណា?

ចប់សព្វគ្រប់ហើយ សម្រាប់រជ្ជកាលកងទ័ព នៃលោក ប៉ុល សារឿន - លោក គន់ គីម និងលោក មាស សុភា។ ចាប់ពីថ្ងៃនេះតទៅ គេត្រូវបើករជ្ជកាលកងទ័ពថ្មី នៃរាជាណាចក្រកម្ពុជា ជាមួយនឹងលោក វង្ស ពិសេន - លោក ឥត សារ៉ាត់ និងលោក ហ៊ុន ម៉ាណែត។

មន្ត្រីយោធាទាំងបី ត្រូវបានព្រះមហាក្សត្រ ត្រាស់តែងតាំង កាលពីម្សិលម៉ិញ ឲ្យក្លាយជា អគ្គមេបញ្ជាការ (មេទ័ពកំពូល) - អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ (មេទ័ពរង) នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក (មេទ័ព នៃកងទ័ពជើងគោក) តាមការទូលស្នើសុំ ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី។

បន្ទាប់ពីត្រូវបានតែងតាំង លោកមេទ័ពទាំងបី ត្រូវបានប្រកាស ឲ្យចូលកាន់តំណែង ជាផ្លូវការ ក្នុងរសៀល​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅឯក្រសួងការពារជាតិ។ ពីក្នុងចំណោមនោះ លោក វង្ស ពិសេន [...]

រវាង ចន ម៉ាកខេន-ដូណាល់ ត្រាំ ជា​ជម្លោះតជាតិ

រវាង ចន ម៉ាកខេន-ដូណាល់ ត្រាំ ជា​ជម្លោះតជាតិ

នៅក្នុងគណបក្សតែមួយមែន តែលោក ចន ម៉ាកខេន (John McCain) និងលោក ដូណាល់ ត្រាំ (Donald Trump) ជាធាតុពីរខុសគ្នា ដូចទឹកនិងប្រេង។ លោក ចន ម៉ាកខេន សមាជិកព្រឹទ្ធសភាអាមេរិក ដ៏ចាស់វស្សា បានបរិហារជាញយដង ពីសុន្ទរកថាពោរពេញ ដោយលក្ខណៈជាតិនិយម និងការបង្ករឿង របស់ប្រធានាធិបតីអាមេរិក ទី៤៥ ដែលមានអតីតភាព ជាអ្នកធ្វើជំនួញម្នាក់។

ហើយនៅប៉ុន្មានថ្ងៃ មុនទទួលអនិច្ចកម្ម លោក ចន ម៉ាកខេន បានសរសេរព្រមាននយោបាយ របស់លោក ដូណាល់ ត្រាំ ថា៖ «យើងកំពុងធ្វើ ឱ្យភាពអស្ចារ្យរបស់យើង ធ្លាក់ចុះខ្សោយ នៅពេលដែលយើងយល់ច្រឡំ ពីទឹកចិត្តស្នេហាជាតិរបស់យើង ទៅជាការប្រកួតប្រជែងគ្នា បែបកុលសម្ព័ន្ធ ដែលធ្វើឲ្យកើតមានឡើង នូវការអាក់អន់ចិត្ត ការស្អប់ខ្ពើម និងអំពើហិង្សា នៅជុំវិញពិភពលោក។ យើងកំពុងធ្វើ ឱ្យភាពអស្ចារ្យរបស់យើង ធ្លាក់ចុះខ្សោយ នៅពេលយើងលាក់ខ្លួន នៅពីក្រោយជញ្ជាំង តែយើងមិនបានបំបាត់ ការអាក់អន់ចិត្ត ការស្អប់ខ្ពើម [...]

«បុរស​ប្រមូល​ទិញ​អេតចាយ»

«បុរស​ប្រមូល​ទិញ​អេតចាយ»

ខាងក្រោមនេះ ជាសាច់រឿងនិទានខ្លី របស់លោកបណ្ឌិត មាស នី ទាំងស្រុង ដែលលោកដាក់ចំណងជើងឲ្យថា «សេចក្តីប្រាថ្នា ដោយខ្វះការពិចារណា»៖

មានបុរសម្នាក់ បានសម្រេចចិត្ត រកសុីជាអ្នកប្រមូលទិញ របស់អេតចាយលក់ ដោយគាត់គិតថា មានតែរបរនេះទេ ដែលនឹងអាចជួយ លើកដំកើងមុខមាត់ និងជីវភាពគ្រួសារគាត់បាន។

នៅពេលចាប់ផ្តើម គាត់បានប្រកាស ឲ្យអ្នកស្រុកអ្នកភូមិ ប្រមូលយកវត្ថុនានា ដែលគេលែងប្រើការបាន យកមកលក់ឲ្យគាត់។ មិនបានប៉ុន្មានថ្ងៃក្រោយមក  របស់របរអេតចាយ រាប់សិបមុខ ទម្ងន់រាប់សិបតោន បានត្រូវទិញចូល មកដាក់ក្នុងផ្ទះ រហូតដល់ពេញណែនផ្ទះ រកតែកន្លែងដេកគ្មាន។

តែជាអកុសល ហេតុតែមិនបានពិចារណា និងពិនិត្យ ឲ្យបានដិតដល់ គាត់មិនត្រឹមតែ មិនបានខ្ពស់មុខមាត់ ដោយសាររបរនេះទេ ព្រោះមានរបស់មួយចំនួនធំ វាអត់ត្រូវនឹងទីផ្សារ ហើយមានវត្ថុខ្លះទៀត វាចាស់ពុកខ្លាំងពេក ប្រើការលែងកើត លក់មិនចេញ។

នៅទីចុងបំផុត [...]

បេសកកម្មបន្លា​លួស​​របស់ កូហ្វី អាណាន់ អតីត​អគ្គលេខាធិការ អ.ស.ប

បេសកកម្មបន្លា​លួស​​របស់ កូហ្វី អាណាន់ អតីត​អគ្គលេខាធិការ អ.ស.ប

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមសង្ខេបជូនដូចខាងក្រោម ពីវីរភាព ស្នាដៃ ដ៏សំខាន់ៗមួយចំនួន របស់លោក កូហ្វូ អាណាន់ (Kofi Annan) ឥស្សរជនការទូតជាន់ខ្ពស់ មានដើមកំណើតពីប្រទេសហ្គាណា (ទ្វីបអាហ្វ្រិកខាងលិច) ហើយដែលត្រូវបានជ្រើសតាំង ឲ្យក្លាយជាអគ្គលេខាធិការទី៧ នៃអង្គការសហប្រជាជាតិ៖

ស្នាដៃដ៏ធំជាងគេ របស់លោក កូហ្វី អាណាន់ គឺការកែទម្រង់ស្ថាប័នពិភពលោកមួយនេះ ទាំងក្នុងដំណើរការខាងក្នុង និងនៅលើឆាកអន្តរជាតិ។ ចាប់ពីលោកបានឡើងកាន់កាប់តំណែង ជាមេដឹកនាំកំពូល នៃស្ថាប័ននេះមក អង្គការសហប្រជាជាតិ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងជម្លោះ-សង្គ្រាម រវាងប្រទេសជាច្រើន ជាពិសេស​នៅអៀរ៉ាក់  រួមនឹងសំនុំរឿងអន្តរជាតិផ្សេងៗទៀត។

លោកបានកាន់កាប់តំណែង ជាអគ្គលេខាធិការ អ.ស.ប ចំនួន២អាណត្តិ រាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...