Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

បក្ស​ហ៊្វុនស៊ិនប៉ិច នឹង​ប្តឹង លឺ ឡាយស្រេង ក្រោយ​«សីហា»​បង្ហោះ​អាត់​សម្លេង

បក្ស​ហ៊្វុនស៊ិនប៉ិច នឹង​ប្តឹង លឺ ឡាយស្រេង ក្រោយ​«សីហា»​បង្ហោះ​អាត់​សម្លេង

កិត្តិស័ព្ទរបស់គណបក្សហ្វ៊ុនស៊ីនប៉ិច នៅក្នុងឆាកនយោបាយខ្មែរ កំពុងលេចត្រដែតមកវិញ ជាមួយនឹងពាក្យបណ្ដឹង ក្នុងពេលកន្លងទៅ ដាក់ទៅកាន់ក្រសួងមហាផ្ទៃ ប្ដឹងឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃនេះ គណបក្សរាជានិយមដដែល​បានប្រកាសជាថ្មីថា នឹងប្ដឹងអតីតមន្ត្រីរបស់ខ្លួនមួយរូប ទៅកាន់តុលាការថែមទៀត បន្ទាប់ពីការលួចថត​សម្លេងជជែកគ្នា តាមទូរស័ព្ទមួយ ត្រូវបានទំព័រហ្វេសប៊ុក ដាក់ឈ្មោះ «សីហា» យកមកបង្ហោះកាលពីព្រឹកម៉ិញ។

សម្លេងក្នុងខ្សែអាត់ នៃការលួចថតសម្លេងនោះ ត្រូវបានទំព័រ«សីហា» អះអាងថា ជាសម្លេងរបស់លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី និងអ្នកស្រី គី លំអង។ អ្នកទាំងពីរ សុទ្ធសឹងជាអតីតមន្ត្រីជាន់ខ្ពស់ របស់គណបក្សហ្វ៊ុនស៊ីនប៉ិច។ «សីហា» ថែមទាំងអះអាងទៀតថា កិច្ចសន្ទនារបស់អ្នកទាំងពីរ ធ្វើឡើងនៅព្រឹកម៉ោង៧ និង១៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣។

[...]

លឺ ឡាយស្រេង ស្នើ ហ៊ុន សែន កុំ​ស្ដាប់​តាម​«អាចក់​អាចែម»

លឺ ឡាយស្រេង ស្នើ ហ៊ុន សែន កុំ​ស្ដាប់​តាម​«អាចក់​អាចែម»

លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែលគេស្គាល់ថា ជាអតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតមន្ត្រីជាន់ខ្ពស់ មកពីគណបក្សរាជានិយមហ្វ៊ុនស៊ីនប៉ិច បានពន្យល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីហនិភ័យ ដែលអាចនឹងកើតមាន សម្រាប់ប្រទេសកម្ពុជា នៅក្នុងដំណាក់កាល នៃវិបត្តិនយោបាយសព្វថ្ងៃ។ ជាមួយនឹងការបារម្ភ ខ្លាចកម្ពុជាវិលត្រឡប់ ទៅរកភាពឯកោ ដូចកាលពីសម័យខ្មែរក្រហម និងសម័យក្រោយខ្មែរក្រហមវិញនោះ អ្នកនយោបាយវ័យចំណាស់រូបនេះ បានស្នើទៅបុរសខ្លាំងកម្ពុជា កុំឲ្យស្ដាប់តាម «ក្រុមអាចក់អាចែម» ដែលនៅជុំវិញខ្លួននោះខ្លាំងពេក។

លោក លឺ ឡាយស្រេង បានថ្លែងដូច្នេះ នៅក្នុងវីដេអូផ្សាយផ្ទាល់មួយ នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញ និងបានរៀបរាប់ពី«ក្រុមអាចក់អាចែម»នោះ មានដូចជា ក្រុមអ្នកនាំពាក្យ ឬក្រុមមេដឹកនាំយោធាជាដើម ដែលលោកហៅថា ចេះតែដឹកដៃលោក ហ៊ុន សែន ឲ្យងាកចេញពីការដឹកនាំ ដ៏ត្រឹមត្រូវ។ លោកថា៖ «តាមខ្ញុំស្គាល់សម្ដេចនាយក ហ៊ុន សែន [...]

ទំព័រ​ហ្វេសប៊ុក​«សមាគម​វៀតណាម» ព្រមាន​ព្រះ​មហាក្សត្រ​ឲ្យ​ចុះ​ពី​រាជ​បល្ល័ង្ក បើ​ទ្រង់​មិន​ឡាយ​លើ​ច្បាប់​ថ្មី

ទំព័រ​ហ្វេសប៊ុក​«សមាគម​វៀតណាម» ព្រមាន​ព្រះ​មហាក្សត្រ​ឲ្យ​ចុះ​ពី​រាជ​បល្ល័ង្ក បើ​ទ្រង់​មិន​ឡាយ​លើ​ច្បាប់​ថ្មី

ជាថ្មីម្ដងទៀត ទំព័រហ្វេសប៊ុក ដែលដាក់ឈ្មោះ «សមាគមវៀតណាមនៅកម្ពុជា» បានធ្វើឲ្យគេឯងនិយាយពីខ្លួន បន្ទាប់ពីសារ«ដ៏សាហាវ»មួយ ត្រូវបានទំព័រហ្វេសប៊ុកខាងលើ បង្ហោះនៅព្រឹកថ្ងៃទី២១ ខែតុលានេះ ស្នើទៅព្រះមហាក្សត្រខ្មែរ ព្រះបាទព្រះនរោត្ដម សីហមុនី ឲ្យទ្រង់ឡាយព្រះហស្ថលេខា ទៅលើច្បាប់ធ្វើវិសោធនកម្ម ទៅលើច្បាប់ទាំងបួន ដែលទើបត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា អនុម័៍តក្នុងសប្ដាហ៍នេះ ដើម្បីបើកផ្លូវឲ្យដកហូតអាសនៈទាំងឡាយ របស់គណបក្សដែលត្រូវរំលាយ ដោយតុលាការ យកទៅចែកឲ្យគណបក្សដទៃទៀត បើទោះជាគណបក្សទាំងនោះ គ្មានការគាំទ្រ (ឬមានការគាំទ្រតិចតួច) ពីពលរដ្ឋម្ចាស់ឆ្នោតក៏ដោយ។

ទំព័រហ្វេសប៊ុកនេះ បានចាប់ផ្ដើមសំណេររបស់ខ្លួនថា៖ «ឮថា ស្តេច សីហមុនី មិនចង់ស៊ីញ៉េ (Signer = ចុះហត្ថលេខា, Editor's Note) រំលាយគណបក្សក្បត់ជាតិ របស់ជនក្បត់ជាតិ សម រង្សី និង កឹម សុខា»។

ទំព័រដែលដាក់ឈ្មោះពេញ ជាភាសាវៀតណាម «Hội [...]

ហ៊ុន សែន ថា​កម្ពុជា «មិន​វិល​ទៅ​រក​អតីតកាល​វិញ​ឡើយ»

ហ៊ុន សែន ថា​កម្ពុជា «មិន​វិល​ទៅ​រក​អតីតកាល​វិញ​ឡើយ»

លោកនាយករដ្ឋមន្ត្រីកម្ពុជា នៅនឹកឃើញ ពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១ នៅឡើយ បើទោះលោកទើបនឹងប្រកាស កាលពីពេលថ្មីៗនេះ ថាសន្ធិសញ្ញាអន្តរជាតិមួយនេះ បានស្លាប់បាត់ទៅហើយក្ដី។ ប៉ុន្តែការរំលឹកមកវិញនេះ ត្រូវបានលោកភ្ជាប់ទៅនឹងសន្តិភាព ដែលលោកអះអាងថា ជាសេចក្ដីត្រូវការចាំបាច់ សម្រាប់មនុស្សជាតិ ជាពិសេសសម្រាប់កម្ពុជា ដែលនឹង «មិនវិលទៅរកអតីតកាលវិញឡើយ»។

បុរសខ្លាំងកម្ពុជា បានរំលឹកពីខួបថ្ងៃចុះហត្ថលេខានេះមកវិញ នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយមានអមមកជាមួយ នូវរូបថតមួយសន្លឹក បង្ហាញថាលោកកំពុងជួបនិយាយលេង ជាមួយជនបរទេស នៅលើឆ្នេរខ្សាច់មួយកន្លែង។

លោក ហ៊ុន សែន បានសរសេរថា៖ «នៅប៉ុន្មានថ្ងៃខាងមុខនេះ គឺខួបលើកទី ២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងចូលមកដល់ (២៣ តុលា ១៩៩១-២៣ តុលា ២០១៧)។ ទន្ទឹមនឹងកម្ពុជាកំពុងរីករាយជាមួយសន្តិភាព ក៏មានប្រទេសមួយចំនួន កំពុងប្រឈមនឹងសង្រ្គាម [...]

តុលាការ​កំពូល​គ្រោង​បើក​សវនាការនៅ​ចុង​ខែ​នេះ ពី​ការ​ឃុំ​ខ្លួន កឹម សុខា «ដោយ​ខុស​ច្បាប់»

តុលាការ​កំពូល​គ្រោង​បើក​សវនាការនៅ​ចុង​ខែ​នេះ ពី​ការ​ឃុំ​ខ្លួន កឹម សុខា «ដោយ​ខុស​ច្បាប់»

បណ្ដឹងសារទុក្ខ ស្ដីពីការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ អាចនឹងត្រូវតុលាការកំពូលបើកសវនាការ នៅចុងខែតុលានេះ បន្ទាប់ពីរូបលោក ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅដាក់ឃុំ តាំងពីដើមខែកញ្ញានោះមក។

កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ដែលកំពុងមានវត្តមាន នៅឯបរទេស បានជូនដំណឹងនេះ នៅលើបណ្ដាញសង្គម ដោយសរសេរជាភាសាអង់គ្លេស ហើយមានន័យជាខេមរភាសាថា៖ «សវនាការជំនុំជម្រះ លើការឃុំខ្លួនលោក កឹម សុខា ដោយខុសច្បាប់ នឹងគ្រោងធ្វើ​នៅថ្ងៃទី៣១ ខែតុលានេះ នៅឯតុលាការកំពូល»។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...