Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

អ៊ុយរ៉ាហ្គាយ នឹង​ឡើង​ទៅ​ប៉ះ​ប្រេស៊ីល បន្ទាប់​ពី​បំបាក់​តាហ៊ីទី ៨-០

អ៊ុយរ៉ាហ្គាយ នឹង​ឡើង​ទៅ​ប៉ះ​ប្រេស៊ីល បន្ទាប់​ពី​បំបាក់​តាហ៊ីទី ៨-០

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្គាយ នឹងត្រូវជួបជាមួយក្រុមស៊ាំបាប្រេស៊ីល នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃ​ពាន​រង្វាន់ ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) បន្ទាប់ពីពួកគេបានប្រកួតឈ្នះក្រុមតាហ៊ីទីយ៉ាងចាស់ដៃ ដោយ​លទ្ធផល ៨-០ កាលពីយប់មិញ។


ខ្សែប្រយុទ្ធអាបេល ហឺណាន់ដេស លើកដៃធ្វើសញ្ញាបេះដូង បន្ទាប់ពីទាត់បញ្ចូលទីរួច។ (រូបថត marca.com)

ខ្សែប្រយុទ្ធអាបេល ហឺណាន់ដេស (Abel Hernandez) ដែលលេងនៅក្នុងក្រមខ័ណ្ឌអ៊ីតាលី ស៊េរីប៊ី (Serie B ) បានរក​គ្រាប់បាល់បញ្ចូលទីបានចំនួន ៤គ្រាប់តែម្នាក់ឯង។

អ្នកចាំទីតាហ៊ីទី បានជួយសង្គ្រោះបាល់ប៉េណាល់ទីបានមួយគ្រាប់ បន្ទាប់ពីអាជ្ញាកណ្តាលបណ្តេញកីឡាករតេហេវ៉ារី លូឌីវុន (Teheivarii Ludivion) ចេញនៅនាទីទី៥៩។

[...]
សាលា​ដំបូង​កោះ​ កឹម សុខា ឲ្យ​ចូល​បំភ្លឺជុំ​វិញ​បណ្ដឹង​«បរិហារកេរ្ដិ៍»របស់​ ជុំ ម៉ី

សាលា​ដំបូង​កោះ​ កឹម សុខា ឲ្យ​ចូល​បំភ្លឺជុំ​វិញ​បណ្ដឹង​«បរិហារកេរ្ដិ៍»របស់​ ជុំ ម៉ី

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានចេញដីការកោះហៅ លោក កឹម សុខា ប្រធានស្តីគណបក្ស សង្គ្រោះជាតិ ឲ្យ​ចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ ទាក់ទិនទៅនឹងបណ្តឹងរបស់លោក ជុំ ម៉ី ជន​រងគ្រោះ និងជាអ្នករស់មានជីវិតពីការសម្លាប់នៅគុកទួលស្លែងដែលបានប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ ហើយដើម​បណ្តឹងនឹងចូលខ្លួនបំភ្លឺនៅ ថ្ងៃទី ២៤ ខែមិថុនា។


លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងបាតុកម្មថ្ងែទី២៤ខែមេសា។ (រូបថត MONOROOM.info/O. Vary)

ដើមបណ្ដឹងម្នាក់ក្នុងចំណោមបួននាក់ លោក ជុំ ម៉ី មានប្រសាសន៍ថា សាលាដំបូងរាជធានី ភ្នំពេញបានចាប់ផ្ដើម​ដំណើរ​ការបណ្ដឹងរបស់លោក ដោយសម្រេចកោះហៅលោក និងជនរងគ្រោះបីនាក់ទៀតដែលជាដើមបណ្ដឹង ឲ្យចូលបំភ្លឺ​នៅ​ថ្ងៃទី២៤ ខែមិថុនា [...]

ធាតុអាកាស​ម៉ូសុង​នៅ​ឥណ្ឌា៖ តុល្យភាព​នៃ​អ្នក​ស្លាប់​ឡើង​ដល់​៥​ពាន់​នាក់

ធាតុអាកាស​ម៉ូសុង​នៅ​ឥណ្ឌា៖ តុល្យភាព​នៃ​អ្នក​ស្លាប់​ឡើង​ដល់​៥​ពាន់​នាក់

ស្ថានភាពឧត្តុនិយមចុះអាក្រក់ខ្លាំង នៅភាគខាងជើងនៃប្រទេសឥណ្ឌា បានពន្យឺតការជួយសង្គ្រោះ របស់ក្រុមការងារ​តាំងពីថ្ងៃអាទិត្យទី២៣ខែមិថុនា ដើម្បីជម្លៀសបណ្ដាជនរាប់សិបពាន់នាក់ ដែលនៅជាប់គាំងនៅតាមតំបន់ជួរភ្នំ​ហិម៉ាល័យ៉ា។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌា លោក យ៉ាសផាល អារីយ៉ា (Yashpal Arya)  កាលពីថ្ងៃអាទិត្យ មករាយការណ៍ថា មនុស្សយ៉ាងតិចណាស់៥ពាន់នាក់បានរងគ្រោះដល់ជីវិត នៅក្នុងព្រឹត្តិការណ៍នេះ។ លោក អារីយ៉ា​ បាននិយាយថា ទឹកជំនន់បានជោរជន់បង្កឲ្យមានការបាត់បង់ដ៏ធ្ងន់ធ្ងរ ជា​ពិសេសនៅក្នុងតំបន់តាមជ្រលងកេរដាណាដ (Kedarnath) ទីកន្លែងដែលក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើយុទ្ធនាការ​ជម្លៀសបណ្ដាជនចេញ។

នៅថ្ងៃអាទិត្យដដែល [...]

ភ្នាក់ងារ​អេដវ៉ា ស្នូដេន ដែល​អាមេរិក​តាម​ចាប់ បាន​ទៅ​ដល់​ម៉ូស្គូ​ហើយ

ភ្នាក់ងារ​អេដវ៉ា ស្នូដេន ដែល​អាមេរិក​តាម​ចាប់ បាន​ទៅ​ដល់​ម៉ូស្គូ​ហើយ

អេដវ៉ា ស្នូដេន (Edward Snowden) ដែលធ្លាប់ជាមនុស្សរបស់ទីក្រុងវ៉ាស៊ីនតោនរូបនេះ បានចេញពីទីក្រុងហុងកុង តាមជើងហោះហើររ៉ូស្សី អាអេរ៉ូផ្លូ (Aeroflot) ឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យទី២៣ខែមិថុនា។


ចលនាគាំទ្រលោកស្នូដេន នៅមុខស្ថានទូតអាមេរិក ក្នុងទីក្រុងហុងកុងកាលពីថ្ងៃទី១៥ខែមិថុនា។ (រូបថត EYEPRESS NEWS / AFP)

អ្នកតំណាងម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា បើមិនមានផ្លាស់ប្ដូរទេ លោកស្នូដេននឹងត្រូវស្នាក់នៅ​ទីក្រុងម៉ូស្គូចំនួនមួយយប់ មុននឹងឡើងយន្ដហោះឆ្ពោះទៅប្រទេសគុយបា និងជាបន្ទាប់ទៅទៀតឆ្ពោះ​ទៅទីក្រុង​ការ៉ាកាស នៃប្រទេសវេណេស៊ុយអេឡា។

លោក អេដវ៉ា ស្នូដេន ត្រូវប្រឈមនឹងការចោទប្រកាន់ ពីការលួចការសម្ងាត់ [...]

ធាតុអាកាស​ម៉ូសុង​នៅ​ឥណ្ឌា៖ ស្លាប់​ជិត​៦០០​នាក់ និង​រូបភាព​ដ៏​រន្ធត់ (ភាគ៣)

ធាតុអាកាស​ម៉ូសុង​នៅ​ឥណ្ឌា៖ ស្លាប់​ជិត​៦០០​នាក់ និង​រូបភាព​ដ៏​រន្ធត់ (ភាគ៣)

អាកាសធាតុដ៏អាក្រក់ និងភ្លៀងធ្លាក់យ៉ាងជោគជាំ ត្រូវបានព្យាករណ៍ទុកថានឹងមកដល់ក្នុងថ្ងៃអាទិត្យនេះ ខណៈពេល​ដែលតុល្យភាពនៃមហន្តរាយ នៅមិនទាន់បញ្ឈប់តួលេខ ដែលចេះតែកើនឡើងនោះនៅឡើយ។ ក្រុមអ្នកជួយសង្គ្រោះ បានដុតដៃដុតជើងរត់ប្រណាំងជាមួយនឹងពេលវេលា ដែលកាន់តែខើចណាស់ទៅហើយ ដើម្បីព្យាយាមជម្លៀស​​បណ្ដា​ជនប្រមាណជា២២ពាន់នាក់ចេញពីតំបន់ជាប់គាំង ដោយសារតែរាល់ផ្លូវគមនាគមន៍ ត្រូវបានកាត់ផ្ដាច់អស់នោះ។


លំនៅដ្ឋាន និងរថយន្ដក្រុង លិចលង់ក្រោមទឹកជំនន់ នៅក្បែរស្ទឹង Bhagirathi។ (រូបថត Tsering Topgyal/AP)

ជំនួយឧបត្ថម្ភយ៉ាងសន្ធឹកសន្ធាប់ មានដូចជា ចំណីអាហារ ទឹកស្អាត និងថ្នាំសង្កូវជាដើម ត្រូវបានបញ្ជូនទៅ​កាន់ជំរុំ​ជា​ច្រើន នៅក្នុងរដ្ឋ អ៊ុត្រារ៉ាក្លេន (Uttarakhand) ដែលគេបានសាងសង់ឡើង ដើម្បីទទួលជនភៀសខ្លួន។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...