Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

រ៉ូហ្ស៊េត ស្នើ​ ឈាង វុន ឲ្យ​ឈប់​«គម្រាម​កំហែង»​នាង

រ៉ូហ្ស៊េត ស្នើ​ ឈាង វុន ឲ្យ​ឈប់​«គម្រាម​កំហែង»​នាង

សង្គ្រាមវោហាស័ព្ទ រវាងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែលបានជាប់ឆ្នោត ធ្វើជាចៅសង្កាត់មកពីគណបក្សសង្គ្រោះជាតិ និងក្រុមមន្ត្រីមក​ពីគណបក្ស​កាន់​អំណាច ជាពិសេសលោក ឈាង វុន តំណាងរាស្ត្រ​មកពីគណបក្សប្រជាជនកម្ពុជា នៅបន្តឆេះងំនៅឡើយ។ កាលពីប៉ុន្មានថ្ងៃមុន ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានផ្ញើរលិខិត ទៅកាន់គណៈកម្មាធិការ​សិទ្ធិមនុស្ស​ នៃអង្គការ​សហប្រជាជាតិ (អ.ស.ប) ដែល​មាន​មូលដ្ឋាន​ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដោយបញ្ជាក់នៅក្នុងលិខិត ហៅទង្វើជាបន្តបន្ទាប់នោះ ថាជាការ«ធ្វើ​ទុក្ខបុកម្នេញ និង​យាយី​ផ្នែក​នយោបាយ​» ទៅ​លើ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត។

នៅថ្ងៃនេះ ចៅសង្កាត់ក្រមុំ ដែលត្រូវបានច្បាប់ថ្មី ស្ដីពីគណបក្សនយោបាយ ដកយកតំណែងរបស់នាង ក្រោយការរំលាយគណបក្សសង្គ្រោះជាតិនោះ បានប្រកាសបន្ថែមថា ស្នើសុំឲ្យក្រុមមន្ត្រី ដែលមានអំណាចទាំងឡាយ បញ្ឈប់ការគម្រាមកំហែង មកលើកញ្ញា [...]

ធ្លាក់​បោក​ខ្លួន បន្ទាប់​ពី​ហោះ​ឡើង​បាន​បន្តិច - គ្មាន​អ្នក​នៅ​រស់​ទេ

ធ្លាក់​បោក​ខ្លួន បន្ទាប់​ពី​ហោះ​ឡើង​បាន​បន្តិច - គ្មាន​អ្នក​នៅ​រស់​ទេ

យន្ដហោះប្រភេទ «Antonov An-128» បានបាត់ពីប្រព័ន្ធត្រួតពិនិត្យការហោះហើរ នៅរយៈពេល៤នាទី បន្ទាប់ពីយន្ដហោះបានងើបខ្លួន ហោះចេញពីព្រលានយន្ដហោះ «Domodedovo» ដែលស្ថិតនៅក្បែររដ្ឋធានី ម៉ូស្គូ ប្រទេសរ៉ូស្ស៊ី។ នៅប៉ុន្មានម៉ោងក្រោយមក សេចក្ដីប្រកាសព័ត៌មានមួយ របស់អាជ្ញាធររ៉ូស្ស៊ី ទទួលបន្ទុកផ្នែកដឹកជញ្ជូន បានអះអាងពីដំណឹងដ៏អកុសល ដូច្នេះថា៖ «អ្នកដំណើរ ៦៥នាក់ និងបុគ្គលិកបម្រើ ៦នាក់ ដែលស្ថិតនៅក្នុងយន្ដហោះ បានស្លាប់ទាំងអស់»។

យន្ដហោះខាងលើ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ «Saratov Airlines» ត្រូវភ្ជាប់ជើងហោះហើរ របស់ខ្លួន ពីរដ្ឋធានីម៉ូស្គូ ទៅកាន់ទីក្រុង «Orsk» ស្ថិតនៅជិតព្រំដែន ភាគខាងត្បូង។ គេបានរកឃើញតួយន្ដហោះ ថាបានធ្លាក់ នៅក្នុងសង្កាត់ «Ramenski» ដែលមានចំងាយប្រមាណជា ៧០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ូស្គូ។

អ៊ឺរ៉ុបបន្តរម្លឹក​រដ្ឋាភិបាលកម្ពុជា ឲ្យស្ដារលក្ខខណ្ឌសម្រាប់ការបោះឆ្នោតត្រឹមត្រូវ

អ៊ឺរ៉ុបបន្តរម្លឹក​រដ្ឋាភិបាលកម្ពុជា ឲ្យស្ដារលក្ខខណ្ឌសម្រាប់ការបោះឆ្នោតត្រឹមត្រូវ

«សហភាពអ៊ឺរ៉ុប នៅតែបន្តជំរុញ ទៅកាន់អាជ្ញាធរកម្ពុជា ឲ្យចាត់វិធានការ ដែលចាំបាច់ ដើម្បីស្ដារលក្ខខណ្ឌនានា សម្រាប់ការបោះឆ្នោត ដែលអាចទទួល​យកបាន មានតម្លាភាព និងមានភាពចម្រុះ» នេះ ជាការអះអាងសារជាថ្មី របស់អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) ប្រមុខការទូត នៃសហភាព​អ៊ឺរ៉ុប ដែលជាការឆ្លើយតប ក្នុងដើមខែកុម្ភៈនេះ ទៅនឹងសំនួររបស់សមាជិកសភាអ៊ឺរ៉ុប ជុំវិញស្ថានការណ៍នយោបាយចុងក្រោយ នៅក្នុងប្រទេស​កម្ពុជា។

អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី ដែលមានតំណែងជា អនុប្រធានគណៈកម្មការអ៊ឺរ៉ុបផង និងជាតំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និង​នយោបាយ​សន្តិសុខនោះផង បាន

ហ៊ុន សែន ព្រមាន​ដក​មន្ត្រី​ណា ដែល​មិន​អនុវត្តន៍​តាម​បញ្ជា

ហ៊ុន សែន ព្រមាន​ដក​មន្ត្រី​ណា ដែល​មិន​អនុវត្តន៍​តាម​បញ្ជា

នៅព្រឹកថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដកមន្ត្រី ដែលជាប់ពាក់ព័ន្ធទាំងឡាយណា ដែលមិនចាត់វិធានការ ចាប់ទុកនូវរថយន្ដកែឆ្នៃ (ឬហៅម្យ៉ាងទៀត ថារថយន្ដត) ដែលនៅតែមានវត្តមាន ធ្វើចរាចរណ៍​នៅលើទ្រូងថ្នល់ រហូតមកដល់សព្វថ្ងៃ។ វិធានការខាងលើនេះ ទើបនឹងត្រូវបានលោកនាយករដ្ឋមន្ត្រី ដាក់ចេញ នៅថ្ងៃនេះដដែល។

បុរសខ្លាំងកម្ពុជា បានសរសេរ​នៅលើទំព័រហ្វេសប៊ុក​របស់លោកថា៖ «ចាប់ពី០ ម៉ោងយប់នេះ ថ្ងៃទី ៩ ខែ កុម្ភះ ឆ្នាំ ២០១៨ ចំពោះរថយន្តត (កាត់តកែឆ្នៃ) ទាំងអស់ បើឃើញ​មានបើកបរ នៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។»។

លោកបានគម្រាមថា៖ «បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។ ព្រោះឡានកែឆ្នៃកាត់តទាំងនេះ គឺអាចបង្កការខូចខាតផ្លូវថ្នល់ និងបង្កការគ្រោះថ្នាក់ [...]

អគ្គលេខា​អង្គការ​អន្តរជាតិ​មួយ​ប្រដូច ហ៊ុន សែន ទៅ​នឹង គីម ជុង-អ៊ុន

អគ្គលេខា​អង្គការ​អន្តរជាតិ​មួយ​ប្រដូច ហ៊ុន សែន ទៅ​នឹង គីម ជុង-អ៊ុន

លោក ម៉ាតេអូ អង់ជូលី (Matteo Angioli) អគ្គលេខាធិការ នៃគណៈកម្មការពិភពលោក ដើម្បីនីតិរដ្ឋ (GCRL) ដែលជាអង្គការអន្តរជាតិមួយ មានទីតាំងកណ្ដាល នៅក្នុងប្រទេសអ៊ីតាលី បានប្រៀបធៀប ការគម្រាមបាញ់កាំជ្រួចហ្វូង ធុន «BM-21» ធ្វើឡើងដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថាមានលក្ខណៈ ដូចទង្វើរបស់លោក គីម ជុង-អ៊ុន (Kim Jong-Un) «អគ្គមគ្គុទេសដ៏មហិមា» របស់ប្រទេសកូរ៉េកុម្មុយនីស្ដ៍ ដែលតែង​បន្លាច​ពិភពលោក ជាមួយ​នឹងការបាញ់​កាំជ្រួចអន្តរទ្វីប របស់ផងខ្លួន។

ការប្រៀបប្រដូច​របស់លោក ម៉ាតេអូ អង់ជូលី បានធ្វើឡើង នៅលើបណ្ដាញសង្គមទ្វីសធើរ ក្រោយការលើកឡើង របស់លោក ហ៊ុន សែន កាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងមកនេះ ដែលគម្រាមថា លោកនឹងបញ្ជាឲ្យបាញ់កាំជ្រួចហ្វូង ប្រភេទ «BM-21» ដើម្បីកំទេចតំបន់«អប្បគមន៍»ណាមួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...