ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ត្រូវជនមិនស្គាល់មុខគម្រាមសម្លាប់
ចំពោះមុខអ្នកសារព័ត៌មាន នាទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤នេះ ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានបញ្ជាក់ប្រាប់ថា លោកត្រូវបានជនមិនស្គាល់មុខ គំរាមតាមទូរស័ព្ទថានឹងបាញ់សម្លាប់រូបលោក បើលោកនៅតែដឹកនាំប្រឆាំង នឹងប្រទេសវៀតណាមនោះ។ លោកបានបញ្ជាក់ថា ជនដែលបានគម្រាមសម្លាប់រូបលោកនោះ បានទាក់ទងមករួបលោក ជាច្រើនដងមកហើយ ឲ្យលោកប្រយ័ត្នខ្លួន ហើយបញ្ឈប់ការដឹកនាំធ្វើបាតុកម្ម ការតវ៉ានៅមុខស្ថានទូតវៀតណាម។ ជនមិនស្គាល់មុខនោះ បានបញ្ជាក់ប្រាប់លោកថា «នៅមុខស្ថានទូតវៀតណាមនោះ មានទ័ពយួនច្រើនណាស់។ លោកឯងជាមេដឹកនាំនេះ គេនឹងបាញ់សម្លាប់។»
អតីតសមាជិកព្រឹទ្ធសភារូបនេះ បានបង្ហាញនូវជំហររបស់ខ្លួនថា លោកនឹងមិនខ្លាចចំពោះការគម្រាមទាំងនោះទេ។ លោកបានចេញមុខ ក្នុងការដឹកនាំបាតុកម្ម [...]