សាលាឧទ្ធរណ៍បន្តឃុំខ្លួន កឹម សុខា ដូចអ្វីដែល ហ៊ុន សែន ជឿជាក់
មេធាវីមួយរូប ក្នុងចំណោមមេធាវីទាំង៦រូប គឺលោក សំ សុគង់ ដែលបានចូលរួមការពារក្ដីឲ្យលោក កឹម សុខា នៅព្រឹកថ្ងៃអង្គារទី២៧ ខែមីនានេះ បានថ្លែងថា៖ «សាលាឧទ្ធរណ៍ គេសម្រេចតម្កល់ការសម្រេច ការពន្យារពេលឃុំខ្លួន ទុកជាបានការ បានន័យថា គេបន្តឃុំខ្លួនទៀត»។
សវនាការរបស់សភាស៊ើបសួរ នៃសាលាឧទ្ធរណ៍ បានធ្វើឡើងដោយគ្មានវត្តមានចូលរួម ពីសំណាក់លោក កឹម សុខា ដែលជាជនសង្ស័យនោះទេ បើទោះជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ បានអះអាងតាំងពីច្រើនថ្ងៃមុន រហូតមកដល់ថ្ងៃម្សិលម៉ិញ ថាសវនាការនេះ នឹងមានការចូលរួមដោយផ្ទាល់ ពីលោក កឹម សុខា ក៏ដោយ។
កាលពីថ្ងៃទី៥ ខែមីនាកន្លងទៅ ប្រធានគណបក្សប្រឆាំងរូបនេះ ត្រូវបានលោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីសម្រេចឃុំខ្លួនបន្ត [...]