សម រង្ស៊ី៖ «ខ្ញុំគាស់ ហ៊ុន សែន ចេញឲ្យទាល់តែបាន»
មេដឹកនាំប្រឆាំង ដ៏សំខាន់ជាងគេ របស់ប្រទេសកម្ពុជា បានផ្ញើរសារនយោបាយ ពីប្រទេសជប៉ុនមកថា លោកប្ដេជ្ញាថា នឹងគាស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សា ឲ្យចេញពីអំណាចឲ្យទាល់តែបាន។ លោក សម រង្ស៊ី បានថ្លែងដូច្នេះ នៅចំពោះអ្នកគាំទ្ររាប់សិបនាក់ ដែលបានមកជួបប្រជុំគ្នា នៅវេលាល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ក្នុងក្រុង «Sagamihara» ស្ថិតនៅភាគខាងលិច នៃរាជធានីតូក្យូ ប្រទេសជប៉ុន។
លោក សម រង្ស៊ី បានថ្លែងថា លោកមានវ័យចំណាស់ប៉ុណ្ណេះហើយ លោកមិនចង់បានអ្វីទេ តែលោកគ្រាន់តែ ចង់ផ្ដល់«ជម្រើស»ឲ្យបានច្រើន ទៅដល់យុវជនជំនាន់ក្រោយ។ លោកបានថ្លែងឡើងថា លោកនឹងគាស់លោក ហ៊ុន សែន គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ និងជានាយករដ្ឋមន្ត្រី ដែលអង្គុយក្នុងតំណែង តាំងពីជាង៣ទសវត្សន៍មកនោះ ចេញពីអំណាចឲ្យទាល់តែបាន។
មេដឹកនាំប្រឆាំងរូបនេះ បានទទួលស្គាល់ថា ការយកជ័យជំនះ លើបុរសខ្លាំងកម្ពុជា មិនមែនជារឿងងាយស្រួល ហើយចាំបាច់ទាមទារ [...]