ការពិនិត្យរដ្ឋបាលវត្តសាមគ្គីរង្សី ជាការប៉ងចាប់ព្រះសង្ឃប្រឆាំង?
លោក សឺន ជុំសុធន សមាជិកមួយរូប នៃសមាគមខ្មែរកម្ពុជាក្រោម បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ការចុះធ្វើរដ្ឋបាលក្នុងវត្តសាមគ្គីរង្សីនេះ ប្រាកដជាមានកើតហេតុភេទអ្វីមិនល្អនោះឡើយ។ ការលើកឡើងបែបនេះ ដោយលោកសំអាងថា មុនថ្ងៃចុះធ្វើរដ្ឋបាលមួយថ្ងៃ ស្រាប់តែឃើញមានការពង្រាយកម្លាំងសមត្ថកិច្ចចម្រុះ មិនតិចជាង១០០នាក់ទេ មកព័ទ្ធជុំជិតវត្ត។ លោកបន្តថា យ៉ាងនេះក្តី កម្លាំងទាំងនោះមិនបានរំខាន ឬរារាំងប្រជាពលរដ្ឋ និងព្រះសង្ឃដែលចូលក្នុងវត្តនោះឡើយ។
លោកបញ្ជាក់ថា៖ «ដូចជាខុសពីធម្មតា ការមកធ្វើរដ្ឋបាលក្នុងវត្តសាមគ្គីរង្សីលើកនេះ ហេតុអ្វីអាជ្ញាធរចាំបាច់ដាក់កម្លាំងព័ទ្ធវត្តយ៉ាងដូច្នេះ។ កម្លាំងនេះច្រើនហួសពីការស្មាន និងមិនទំនងសម្រាប់ការងារចុះរដ្ឋបាល របស់សាលារាជធានីភ្នំពេញនោះឡើយ។ [...]