ស ខេង៖ កម្ពុជាអនុវត្ត«ច្បាប់ពីរ» ក្នុងរឿងម៉ុងតាញ៉ា
ពាក់ព័ន្ធនឹងជនជាតិម៉ុងតាញ៉ាទាំង១៣នាក់ កម្ពុជាត្រូវតែអនុវត្តតាមអនុសញ្ញាអន្តរជាតិ ស្តីពីការទទួលយកជនភៀសខ្លួន ដែលកម្ពុជាជាប្រទេសហត្ថលេខី និងអនុវត្តតាមដរាបណាជនជាតិទាំងនោះ បានបង្ហាញឯកសារបញ្ជាក់ថា ពួកគេជាជនភៀសខ្លួន។ ផ្ទុយមកវិញ បើពូកគេគ្មានឯកសារណាមួយ ដែលបង្ហាញថាជាជនភៀសខ្លួនទេ ចាំបាច់ត្រូវអនុវត្តតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជា ហើយបញ្ជូនជនទាំងនោះ ទៅកាន់ប្រទេសដើមវិញ។ នេះជាការអះអាងរបស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា ដែលបានផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ដើរនិយាយទាំងតក់ក្រហល់ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បន្ទាប់ពីបានចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី [...]