Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

យុវតី​ខ្មែរ​បី​រូប ទទួល​ជ័យ​លាភី​«គ្មាន​ហិង្សា​លើ​ស្រ្តី»​តាម​រយៈ​ទូរស័ព្ទ​ចល័ត (vdo)

យុវតី​ខ្មែរ​បី​រូប ទទួល​ជ័យ​លាភី​«គ្មាន​ហិង្សា​លើ​ស្រ្តី»​តាម​រយៈ​ទូរស័ព្ទ​ចល័ត (vdo)

ជ័យលាភី VXWAward ដែលត្រូវបានបង្កើតឡើងដោយមូលនិធិអាស៊ីប្រចាំកម្ពុជា សហការជាមួយ​ក្រុម​ហ៊ុន​បរទេសចំនួនបី ក្រោមជំនួយឧបត្ថម្ភពីចក្រភពងង់គ្លេស ត្រូវបានប្រគល់ទៅឲ្យយុវតីខ្មែរបីរូប ដោយហេតុថា ពួកនាងៗទាំងបី បានផ្តល់ភាពអង់អាច ក្លាហានដល់សកម្មជន ក្នុងការផ្លាស់ប្តូរនិន្នាការ ការបំពាន ការការពារ វិធានការទប់ស្កាត់ និងការជួយសម្រាល លើអំពើហិង្សាលើស្រ្តីសម្រាប់កម្ពុជា ក៏ដូចជាសម្រាប់ពិភពលោក។ VXWAward មានន័យថា ជាជ័យលាភី «បញ្ចប់អំពើហិង្សាប្រឆាំងនឹងស្រ្តីនៅកម្ពុជា តាមរយៈការបង្កើតថ្មី នៃ​បច្ចេកវិទ្យាទូរស័ព្ទចល័ត ជាដំណោះស្រាយ។»

ខាងក្រោមនេះ ជាឈ្មោះ និងសកម្មភាពរបស់យុវតីទាំងបីនាក់៖

- កញ្ញា ស៊ុំ ដានី បញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ មកពីសកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ជា​អ្នក​សកម្មក្នុងការលើកស្ទួយសហគមន៍ និងផ្តល់ភាពអង់អាចដល់ស្រ្តីនៅថ្នាក់មូលដ្ឋាន។ កញ្ញា ដានី [...]

ផុស​ស្ពាន​អាកាស​ នៅ​កណ្តាល​ផ្សារ​ដើម​គ បន្ទាប់​ពី​លិច​ទឹក​អស់​៧​ថ្ងៃ

ផុស​ស្ពាន​អាកាស​ នៅ​កណ្តាល​ផ្សារ​ដើម​គ បន្ទាប់​ពី​លិច​ទឹក​អស់​៧​ថ្ងៃ

នៅតាមបណ្តោយផ្លូវ៣៣៦ ខាងលិចសង្កាត់ផ្សារដើមគ ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានការកកស្ទះលូ បណ្តាលឲ្យអាជីវករ និងអ្នកទិញទំនិញ នៅផ្សារនេះ ដើរផ្សារនៅលើស្ពាន ទាំងរដូវប្រាំង។ រយៈពេលនៃកាលិចទឹក ដោយស្ទះលូនេះ មានប្រមាណជា១សប្តាហ៍គត់ ទម្រាំអ្នកគ្រប់គ្រងផ្សារ រកឃើញដំណោះស្រាយ។

អជីវករនៅផ្សារដើមគម្នាក់ មកពីខេត្តសៀមរាប សុំមិនប្រាប់ឈ្មោះ បាននិយាយនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះថា មិនសមទេ ដែលផ្សារនៅកណ្តាលរាជធានី បែរជាលិចទឹក ហើយគ្មានការដោះស្រាយ រហូតដល់មួយអាទិត្យនោះទេ។ អ្នកស្រីបន្តថា ចំពោះសេវាផ្សេងៗ ដែលម្ចាស់ផ្សារយកពីអាជីវករ គាត់ប្រគល់ឲ្យមិនដែលខាន ចុះហេតុអ្វីបានជាមានរឿង ធ្វើឲ្យពួកគាត់ពិបាក ក្នុងការលក់ដូរបែបនេះ។

នៅមិនឆ្ងាយពីនេះដែរ អតិថិជន ដែលតែងតែទៅផ្សារនេះជាប្រចាំ បានរអ៊ូរមិនតិចដែរថា មិនគួរណាទុកដល់ថ្នាក់នេះទេ ឃើញមានទឹកច្រើន ស្ទើតែអណ្តែតកន្លែងលក់បន្លែមួយចំនួន។ [...]

សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា បើក​មហា​សន្និបាតលើក​ទី​មួយ

សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា បើក​មហា​សន្និបាតលើក​ទី​មួយ

នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំធ្វើមហាសន្និបាតប្រចាំឆ្នាំមួយ ដើម្បីពិនិត្យមើលពីលទ្ធភាពការងារ ការដោះស្រាយបញ្ហា រួមទាំងសកម្មភាពនានា ដែលពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ក្នុងប្រទេសកម្ពុជា ក្នុងនោះមានសកម្មភាពនាំអង្ករចេញ ទៅក្រៅប្រទេសផងដែរ។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ បានលើកឡើងថា៖ «ដើម្បីលើកស្ទួយវិស័យស្រូវអង្ករកម្ពុជា ពិសេសក្នុងការប្រកួតប្រជែងទីផ្សារក្រៅប្រទេស គេត្រូវសហការរួមគ្នាជាប្រព័ន្ធមួយ ដើម្បីអាចបង្កើនភាពប្រកួតប្រជែង និងធានាបាននូវគុណភាពខ្ពស់ របស់អង្ករកម្ពុជា។»

តាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានសរសេរថា អ្នកធ្វើការពាក់ព័ន្ធវិស័យស្រូវអង្ករ ប្រមាណជាង២០០នាក់ នឹងចូលរួមក្នុងមហាសន្និបាតនេះ។ ក្នុងនោះ ក៏មានវត្តមានរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល, ម្ចាស់រោងម៉ាស៊ីនកិនស្រូវ, [...]

អង្គការ​អន្តរជាតិ​ស្នើ​កម្ពុជា ឲ្យ​បញ្ចប់​ការ​តែង​តាំង​កម្លាំង​ប្រដាប់​អាវុធ ក្នុង​បក្ស​កាន់​អំណាច

អង្គការ​អន្តរជាតិ​ស្នើ​កម្ពុជា ឲ្យ​បញ្ចប់​ការ​តែង​តាំង​កម្លាំង​ប្រដាប់​អាវុធ ក្នុង​បក្ស​កាន់​អំណាច

លោក ប្រ៊ែដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស ហៅថា Human Rights Watch បានថ្លែងថា លោកស្នើសុំឲ្យប្រទេសកម្ពុជា បញ្ចប់នូវការទាញយក កងកម្លាំងប្រដាប់អាវុធឯករាជ្យរបស់ជាតិ ដាក់បញ្ចូលទៅក្នុងគណបក្សកាន់អំណាច ដើម្បីការពារនូវ​អំណាច​របស់​គណបក្សផ្ទាល់ខ្លួននោះ។ លោកបន្តថា កងកម្លាំងប្រដាប់អាវុធទាំងនោះ គួឈរនៅជាអព្យាក្រិត្យ និង​គោរពសិទ្ធិមនុស្ស ពិសេសមិនត្រូវនៅជាកម្មសិទ្ធិផ្តាច់មុខ របស់គណបក្សកាន់អំណាចនោះឡើយ។

ការថ្លែងរបស់លោក លោក ប្រ៊ែដ អាដាម (Brad Adams) បានធ្វើឡើង បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានដាក់បញ្ចូលថ្នាក់ដឹកនាំយោធា កងរាជអាវុធហត្ថ និងប៉ូលិសប្រមាណ៨០នាក់ និងមន្ត្រីសន្តិសុខ​ផ្សេង​ទៀត ទៅក្នុងគណៈកម្មាធិការកណ្ដាល នៃគណបក្សកាន់អំណាចមួយនេះ ក្នុងសមាជវិសាមញ្ញនៃគណបក្ស កាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០១៥។

នៅថ្ងៃទី៤ ខែកុម្ភៈនេះ [...]

គណៈ​​កម្មការ​​ទី៧​រដ្ឋសភា ចុះ​តាម​ស្ថាប័ន​អប់រំ ដើម្បី​យក​ទិន្នន័យ​ជាក់​លាក់

គណៈ​​កម្មការ​​ទី៧​រដ្ឋសភា ចុះ​តាម​ស្ថាប័ន​អប់រំ ដើម្បី​យក​ទិន្នន័យ​ជាក់​លាក់

លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានដឹកនាំក្រុមការងាររបស់លោក បានចុះធ្វើទស្សនៈកិច្ចផ្ទាល់ នៅព្រឹកថ្ងៃទី ០៥ ខែកុម្ភៈនេះ នៅតាមសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីប្រព័ន្ធអប់រំ របស់សាលានីមួយៗ ដើម្បីឈានទៅធ្វើកំណែទម្រង់បន្ថែម នៅក្នុងប្រព័ន្ធអប់រំ។

ការចុះធ្វើទស្សនៈកិច្ច របស់គណៈកម្មការទី ៧នៃរដ្ឋសភានេះ បានចាប់ផ្តើមធ្វើឡើងនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មុនដំបូងគេបង្អស់។ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រុមការងាររបស់លោក ចង់ប្រមូលព័ត៌មានមួយចំនួន សំរាប់រៀបចំសិក្ខាសាលាមួយ នៅថ្ងៃទី ៣១ ខែ មីនាខាងមុខនេះ ដែលមានលោក ហង់ ជួនណារ៉ុន ជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមជាវាគ្មិនផង។ សិក្ខាសាលានោះ នឹងរៀបចំធ្វើនៅក្នុងវិមានរដ្ឋសភា ក្រោមប្រធានបទ «វិធានការកំណែទម្រង់ វិស័យអប់រំនៅកម្ពុជា»។

លោកថា ព័ត៌មានដែលលោកចង់បាននោះ មានដូចជាចំនួនសិស្ស ចំនួនគ្រូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...