ពលរដ្ឋនៅក្រុងសេរីសោភ័ណ្ឌ តវ៉ាដល់សាលាខេត្ត រឿងមេទាហានមកឈូសដីខ្លួន
ជម្លោះដីធ្លីមួយនេះ មានជាយូរណាស់មកហើយ ប៉ុន្តែមិនមានអ្នកណា ជាអ្នករងបញ្ហាធំដំនោះទេ ទើបតែមកដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ មានក្រុមហ៊ុន បានបញ្ជាគ្រឿងចក្រ មកឈូសឆាយ ជីកដីពលរដ្ឋនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ចាប់តាំងពីថ្ងៃទី០៦ ខែកុម្ភៈ មកដល់ថ្ងៃទី២១ ខែកុម្ភៈនេះ ពលរដ្ឋបានដាក់ពាក្យបណ្តឹផ្សេងៗទៅសាលាឃុំ និងសាលាក្រុងខាងលើ តែនៅមិនមានដំណោះស្រាយ។ ពលរដ្ឋបានបន្តការតវ៉ារបស់ពួកគេ រហូតមកដល់មុខសាលាខេត្ត បន្ទាយមានជ័យ ទៀត នៅព្រឹកថ្ងៃទី២១កុម្ភៈនេះ ដោយមានការចូលរួម ពីអ្នកភូមិប្រមាណ ជាជាង១០០នាក់។
តំណាងអ្នកភូមិខាងលើលោក រាជ្យ កុសល បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកនិងអ្នកភូមិ បានមកដល់សាលាខេត្ត តាំងពីពេលព្រឹក រហូតដល់ម៉ោង៩ហើយ តែនៅមិនទាន់មាន អ្នកធ្វើការណាម្នាក់ចេញមកទទួលពាក្យ ឬមានការសាកសួរអ្វីផ្សេងៗនោះទេ។ លោកបន្តថា ពលរដ្ឋទាំងអស់ [...]