រួមគ្នារំលោភយុវតីជំទង់ រួចបោះនាងជាមួយម្ដាយចេញពីឡានក្រុង
ហេតុការណ៍ រំលោភសេពសន្ធវៈ ជាក្រុម (ឬរំលោភបូក) បានផ្ទុះឡើងសារជាថ្មីទៀត នៅក្នុងប្រទេសឥណ្ឌា ហើយបានធ្វើឲ្យអ្នកផង នឹកឃើញឡើងវិញ ពីព្រឹត្តិការណ៍រំលោភបូក ទៅលើយុវនិស្សិតស្រីម្នាក់ នៅលើរថយន្ដក្រុង ក្នុងរដ្ឋធានី ញ៉ូដេល្លី កាលពីឆ្នាំ២០១២។ កាលពីថ្ងៃពុធសប្ដាហ៍មុន យុវតីជំទង់ម្នាក់ទៀត បានស្លាប់ដោយសារ បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីនាង ត្រូវបានបោះចេញ ពីរថយន្ដក្រុង ដោយមនុស្សប្រុស អ្នកចាប់រំលោភមួយក្រុម។
ហេតុការណ៍ បានកើតឡើង នៅលើដងផ្លូវជាតិ ម៉ូហ្គា (Moga) ភាគខាងជើងនៃប្រទេស ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីព្រំដែនជាមួយ ប្រទេសប៉ាគីស្ថាន។ នេះបើតាមការអះអាង របស់ស្ត្រីជាម្ដាយ អ្នកស្រី ស៊ីដ័រ កូរ (Shinder Kaur) ដែលកំពុងសម្រាកព្យាបាលខ្លួន នៅក្នុងមន្ទីរពេទ្យ ថ្លែងប្រាប់ ទូរទស្សន៍ NDTV។ ខណៈពេល ដែលស្ត្រីជាម្ដាយ យុវតីជំទង់ជាកូនស្រី និងកូនប្រុសម្នាក់ទៀត បានធ្វើដំណើរទាំងយប់ នៅលើរថយន្ដក្រុងមួយ [...]