Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ម៉ែ​គ្មាន​លុយ​ដណ្តឹង​ប្រពន្ធ​ឲ្យ ចង​ក​សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ

ម៉ែ​គ្មាន​លុយ​ដណ្តឹង​ប្រពន្ធ​ឲ្យ ចង​ក​សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ

ស្នេហាពិត ចិត្តដិតជាប់លើស្រី ប៉ុន្តែលុយកាក់ ថានៈបុណ្យស័ក្ដិ ដ៏អាប្រិយ បានធ្វើឲ្យយុវជនម្នាក់ សម្រេចចិត្តគិតខ្លី ទៅ​ចង​ក​សម្លាប់ខ្លួន។ ប៉ុន្តែសង្ខានៅមិនទាន់អស់ យុវជនអភ័ព្វស្នេហ៍ ត្រូវបានជួយសង្គ្រោះទាន់ពេល។

យុវជនរងគ្រោះ ព្រោះស្នេហ៍មិនដូចបំណង រូបនេះឈ្មោះ សុខ សម្បត្តិ អាយុ៣០ឆ្នាំ សព្វថ្ងៃជាសន្តិសុខម្នាក់ នៅ​ក្រុមហ៊ុន​ឯកជន និងកំពុងរស់នៅផ្ទះលេខ៥០ ផ្លូវ២២០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យុវជន សុខ សម្បត្តិ ត្រូវបានអ្នកជិតខាងឲ្យដឹងថា ជាអតីតកូនមេភូមិទី៩ នៅក្នុងសង្កាត់ខាងលើ តែបច្ចុប្បន្ន រស់តែជាមួយម្តាយ​ប៉ុណ្ណោះ ព្រោះ​លោកឪពុក បានលាចាកលោកហើយ។

ម្តាយជនរងគ្រោះ បានត្រឹមតែយុំខ្សឹបខ្សួល ប៉ុន្តែបានឆ្លៀត រៀបរាប់តិចៗ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖ «ម៉ែគ្មាន​លុយទេកូន (...) ហេតុអ្វីក៍កូន ហ៊ានធ្វើដល់ថ្នាក់នេះ ម្តងជាពីរដង»។ អ្នកស្រីបានរំលឹក ពីហេតុការណ៍ឡើងវិញថា [...]

ធ្លាក់​យន្ដហោះ​យោធា អ៊ែរប៊ូស A400M នៅ​អេស្ប៉ាញ ស្លាប់​យ៉ាង​តិច​៣នាក់

ធ្លាក់​យន្ដហោះ​យោធា អ៊ែរប៊ូស A400M នៅ​អេស្ប៉ាញ ស្លាប់​យ៉ាង​តិច​៣នាក់

យន្ដហោះយោធា មួយគ្រឿង ធុន A400M បានធ្លាក់បោកខ្លួន នៅថ្ងៃសៅរ៍ វេលាម៉ោង ១៣ នេះ ក្បែរនឹងក្រុង សេវីល (Séville) នៅក្នុងភាគខាងត្បូង នៃប្រទេសអេស្ប៉ាញ។ ក្រុមអ្នកជួយសង្គ្រោះ នៅផ្ទាល់កន្លែង បានបញ្ជាក់ពី​តុល្យភាព​ដំបូង​ថា មាន​មនុស្ស៣នាក់បានស្លាប់ និង២នាក់ទៀត រងរបួសជាទំងន់។ ប៉ុន្តែមនុស្សដែលនៅលើយន្ដហោះ មានចំនួន​ច្រើន​ជាង​នេះ។

នាយក​រដ្ឋមន្ត្រីអេស្ប៉ាញ លោក ម៉ារីយ៉ូណូ រ៉ាហយ (Mariano Rajoy) បានថ្លែងទៅកាន់ អ្នកសារព័ត៌មាន និងត្រូវបាន​បញ្ចាំង នៅ​តាមកញ្ចក់ទូរទស្សន៍ថា មានមនុស្ស៨ ទៅ១០នាក់ នៅក្នុងយន្ដហោះ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងការ​រំលែក​ទុក្ខរបស់លោក ជូនទៅដល់គ្រួសារជនរងគ្រោះ ហើយបានប្រកាសលប់ចោល អង្គប្រជុំមួយ ដែលត្រូវបាន​រៀបចំ​ធ្វើ សម្រាប់យុទ្ធនាការបោះឆ្នោតខាងមុខ នៅលើកោះ កាណារីស (Canaries)។

សារព័ត៌មានប្រចាំថ្ងៃ «El Pais» បានដកស្រង់ប្រភព ពីអាជ្ញាធរអាកាសចរណ៍ របស់ប្រទេសអេស្ប៉ាញ មកបញ្ជាក់ថា [...]

មន្រ្តី គ.ជ.ប ត្រូវ​មាន​ជំហរ​ជា​មនុស្ស​«កណ្តាល»!

មន្រ្តី គ.ជ.ប ត្រូវ​មាន​ជំហរ​ជា​មនុស្ស​«កណ្តាល»!

ជំហររបស់មន្រ្តី គ.ជ.ប ទាំងអស់ ត្រូវតែ «អព្យាក្រិត្យ ឥតលំអៀង»។ នេះជាការលើកឡើង របស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ថ្មី ថ្លែងក្នុងពីធីបិទវគ្គ ផ្សព្វផ្សាយច្បាប់ គ.ជ.ប កាលពីថ្ងៃទីព្រហស្បត្តិ៍ ទី៧ ខែឧសភា នាសាលប្រជុំ ក្នុង​ក្រសួង​មហាផ្ទៃ។

ប្រធាន គ.ជ.ប ថ្មី បានលើកឡើង ពីលក្ខណៈរបស់ច្បាប់ ដែលបានធ្វើការហាមឃាត់ នូវចំណុចបីធំៗ ដូចជា មិនឲ្យផ្តួច​ផ្តើម ឬចូលរួមការឃោសនា មិនឲ្យចេញសេចក្តីថ្លែងការណ៍គាំទ្រ (លទ្ធផល ឬគណបក្សនយោបាយ) និងមិនឲ្យផ្តល់​សម្ភារៈ ក្នុងការធ្វើបាតុកម្ម ទៅកាន់គណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោតឡើយ។ លោកថា បើមន្រ្តីណា​ម្នាក់​របស់ គ.ជ.ប មិនគោរព នូវគោលការណ៍ធំៗទាំងបីនេះទេ ត្រូវមានទោស តាមច្បាប់ចែង។

វគ្គផ្សព្វផ្សាយច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ត្រូវបានរៀបចំឡើង ដោយ គ.ជ.ប ថ្មី ក្នុងការផ្លាស់ប្តូរ និងផ្តលនូវចំណេះដឹង [...]

ផ្ទុះ​ឆេះ​បន្ទប់​ពិសោធ​នៅ​សាលា​ពេទ្យ ស្លាប់​គ្រូ​បង្រៀន​ម្នាក់ (vdo)

ផ្ទុះ​ឆេះ​បន្ទប់​ពិសោធ​នៅ​សាលា​ពេទ្យ ស្លាប់​គ្រូ​បង្រៀន​ម្នាក់ (vdo)

អគ្គីភ័យឆាបឆេះ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ នៅក្នុង​បន្ទប់​ពិសោធ លេខ២០១ នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ហៅសាលាពេទ្យ ដែលមានទីតាំង នៅក្នុងក្រុមទី៩៥ ភូមិទី៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អគ្គីភ័យនេះ បានឆាបឆក់យកជីវិត គ្រូបង្រៀនម្នាក់ ផ្នែកTP ភ្លាមៗ នៅពេលកើតហេតុ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុផ្ទាល់ បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ ឈ្មោះ ហ៊ុយ សៀក អាយុ​៣៤ឆ្នាំ សព្វ​ថ្ងៃជាគ្រូបង្រៀន ផ្នែកអនុវត្តន៍ផ្ទាល់ នៅក្នុងបន្ទប់ពិសោធ។ ប្រភពបន្តថា សាកសពអង្គុយស្លាប់ ដោយគ្មានសម្លៀកបំពាក់ នៅជាប់ខ្លួន នៅលើកៅអីក្នុង​ភ្នក់​ភ្លើង ដែលស្ថិតនៅជាន់ទីបី។ ករណីអគ្គីភ័យនេះ បានផ្ទុះបណ្តាលឲ្យខូចខាត ពីបន្ទប់​ពិសោធ​២០១ ដល់បន្ទប់២០៣ ខណៈសាកសព របស់ជនរងគ្រោះ ស្ថិតនៅបន្ទប់២០១។

តាមការឲ្យដឹង ពីមិតភក្កិស្និតស្នាលម្នាក់ របស់សាកសពលោក សយ សាវរី [...]

គូ​​សង្សា​​ពីរ​​នាក់ រួម​រ័ក្ស​​ជា​​សាធារណៈ​នៅ​លើ​ឆ្នេរ អាច​ជាប់​គុក​១៥ឆ្នាំ

គូ​​សង្សា​​ពីរ​​នាក់ រួម​រ័ក្ស​​ជា​​សាធារណៈ​នៅ​លើ​ឆ្នេរ អាច​ជាប់​គុក​១៥ឆ្នាំ

មិនត្រូវយកប្រព័ន្ធច្បាប់ នៅបស្ចឹមលោក មកលេងសើចនោះឡើយ ជាពិសេសប្រព័ន្ធច្បាប់ នៅប្រទេសអាមេរិក ដែល​ដាក់ប្រឆាំង នឹងអំពើអានាចារ ជាសាធារណៈ។ នេះជាករណី របស់ស្ត្រីបុរស ជាសង្សាមួយគូ ដែលបានប្រព្រឹត្តិការរួមរ័ក្ស នៅកណ្ដាលថ្ងៃ លើឆ្នេរសមុទ្រ Bradenton Beach ដែលសម្បូរទៅដោយមនុស្ស។ ការប្រព្រឹត្តិ បានកើតឡើងតាំងពីខែ​កក្កដាកន្លងទៅ តែសវនាការកាត់ទោសអ្នកទាំងពីរ ទើបនឹងបើកធ្វើ កាលពីថ្ងៃចន្ទ ក្នុងសប្ដាហ៍នេះប៉ុណ្ណោះ។

នាង អេលីសា អាលវ៉ារេស (Elissa Alvarez) អាយុ២០ឆ្នាំ និងលោក ចូសេ កាបាឡេរ៉ូ (Jose Caballero) អាយុ​៤០​ឆ្នាំ ត្រូវ​បានរកឃើញថាមានកំហុស ហើយអាចប្រឈមនឹងទោស ១៥ឆ្នាំ ក្នុងពន្ធនាគារ។ មនុស្សជាច្រើន បានធ្វើ​សាក្សី បក​អាក្រាត​ពីទង្វើរបស់អ្នកទាំងពីរ ក្នុងនោះមានកុមារអាយុ៣ឆ្នាំម្នាក់ផង។ សាក្សីម្នាក់ ថែមទាំងឆ្លៀតថត​បាន​ជា​វីដេអូ នៃ​ឈុត​ឆាកក្ដៅសាច់ នៅចំពេលស្ត្រីម្នាក់ កំពុងទូរស័ព្ទហៅនគរបាល មកទុកជាភស្ដុតាង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...