ទិដ្ឋភាពជារូបភាព នៃបាតុកម្មប្រឆាំង ហ៊ុន សែន នៅមុខ EU
លោក លី ភឿង រស់នៅក្រុង លីយ៉ុង (ភាគខាងត្បូងបារាំង) ដែលជាអ្នករៀបចំបាតុកម្មម្នាក់ ពីក្នុងចំណោម អ្នករៀបចំបាតុកម្មច្រើននាក់ បានអះអាងថា ចំនួនបាតុករនៅរសៀលថ្ងៃនេះ នៅខាងមុខអាគារគណៈកម្មការ នៃសហភាពអ៊ឺរ៉ុប មានចំនួនហួសពីការរំពឹងទុក ប្រមាណរហូតដល់ ១៣០០នាក់។ លោក បន្តថា គម្រោងបាតុកម្មនេះ ចាប់ផ្ដើមនៅម៉ោង១រសៀល និងត្រូវបញ្ចប់ នៅម៉ោង៣រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះដដែល។
មកដល់វេលានេះ បណ្ដាបាតុករដ៏សន្ធឹកសន្ធាប់ទាំងនោះ បានបំបែកជួរ និងចាកចេញ ពីទីលានខាងមុខអាគារគណៈកម្មការ នៃសហភាពអ៊ឺរ៉ុប នៅកណ្ដាលរាជធានី ប្រ៊ុចហ្សែល (ប្រទេសប៊ែលហ្សិក) នោះអស់ហើយ។ យ៉ាងណា ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមត្រឡប់មកយកទិដ្ឋភាព (ជារូបថត និងវីដេអូ) នៃការប្រមូលផ្ដុំគ្នា បង្ហាញកម្លាំងដោយសន្តិវិធី ពីសំណាក់ពលរដ្ឋខ្មែរ នៅក្នុងទ្វីបអ៊ឺរ៉ុប មកផ្សាយឡើងវិញ ដូចខាងក្រោម ដោយរួមទាំងរូបភាពមួយចំនួន ដែលផ្តិតយកដោយអ្នកសារព័ត៌មានធំៗ [...]