Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ស្ត្រី​ជាប់​សង្ស័យ​ទាំង​ពីរ​ក្នុង​ការ​បំពុល គីម អាច​នឹង​ត្រូវ​«ព្យួរក»

ស្ត្រី​ជាប់​សង្ស័យ​ទាំង​ពីរ​ក្នុង​ការ​បំពុល គីម អាច​នឹង​ត្រូវ​«ព្យួរក»

ស្ត្រីទាំងពីរនាក់ ម្នាក់​កាន់​លិខិត​ឆ្លងដែនវៀតណាម ឈ្មោះ «Doan Thi Huong» អាយុ​២៨ឆ្នាំ និង​​ម្នាក់​​ទៀត ​កាន់​​លិខិត​​ឆ្លង​​​ដែន​​​​ឥណ្ឌូនេស៊ី ឈ្មោះ «Siti Aishah» អាយុ២៥ឆ្នាំ នឹងត្រូវចោទប្រកាន់ជាផ្លូវការ ពីអំពើ​មនុស្ស​ឃាត​ដ៏​សាហាវ​ព្រៃផ្សៃ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងមក ទៅលើលោក គីម ជុង-ណាម (Kim Jong-nam) បង​ប្រុស​ម្ដាយ​ទីទៃ របស់​លោក គីម ជុង-អ៊ុន (Kim Jong-Un) មេដឹកនាំ​កុម្មុយនីស​​កូរ៉េ​ខាង​ជើង កណ្ដាល​ព្រលាន​យន្ដហោះ​​អន្តរជាតិ នៃ​រាជធានី កូឡាឡាំពួរ។ នេះបើតាមការ​ប្រកាស​ឲ្យដឹង កាល​ពី​ថ្ងៃ​អង្គារ របស់​រាជ​អាជ្ញា​ម៉ាឡេស៊ី ដែល​ទទួល​បន្ទុក​​ក្នុង​សំនុំរឿង។

ក្រុមអ្នកស៊ើបអង្កេត បានបង្ហើបឲ្យដឹង កាលពីចុងសប្ដាហ៍កន្លងទៅ ថាលោក គីម ជុង-ណាម បាន​រង​គ្រោះ​នឹង​ថ្នាំ​បំពុល ប្រភេទ «VX» ដែលត្រូវបាន​ចាត់ទុក ជាអាវុធ«គីមី»​ដ៏​ប្រល័យ​មួយ​ប្រភេទ នៅក្នុង​ពិភពលោក។ អាវុធ​គីមី​នេះ ត្រូវ​បាន​ហាមឃាត់ [...]

អតីត​ប្រធានាធិបតី ប៊ូស ជំទាស់​ប្រធានាធិបតី ត្រាំ

អតីត​ប្រធានាធិបតី ប៊ូស ជំទាស់​ប្រធានាធិបតី ត្រាំ

តាមពិតទៅ លោក ហ្សក វ័លឃើរ ប៊ូស (George W. Bush) ប្រធានាធិបតីអាមេរិក ទី៤៣ ​មិន​សូវ​ត្រូវ​ជា​មួយ​នឹង​អ្នក​សារព័ត៌មាន​ប៉ុន្មានទេ នៅក្នុងអំឡុង​ពេល​៨ឆ្នាំ នៃការកាន់អំណាច​របស់​លោក។ ប៉ុន្តែ​នៅ​ពេល​នេះ លោក​បាន​បង្ហាញ​ពី​ជំហរ ដ៏ច្បាស់លាស់មួយ ប្រឆាំងនឹងនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក ទី៤៥ លោក ដូណាល់ ត្រាំ (Donald Trump) ដែលចាត់ទុក​សារព័ត៌មាន គឺជា«សត្រូវរបស់ប្រជាជនអាមេរិកាំង»។

នៅក្នុងកិច្ចសម្ភាសដ៏កម្រមួយ ផ្ដល់ទៅឲ្យទូរទស្សន៍ «NBC» លោក ប៊ូស បានថ្លែងឡើងថា៖ «ខ្ញុំចាត់​ទុក​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជាធាតុ​មិន​អាច​ខ្វះ​បាន សម្រាប់សង្គម​ប្រជាធិបតេយ្យ។ ប្រព័ន្ធ​ផ្សព្វផ្សាយ ពិត​ជា​មិន​អាច​ខ្វះ​បាន​ទេ សម្រាប់ឲ្យ​មនុស្ស​ទាំងឡាយ ដូចយ៉ាងជារូបខ្ញុំនេះ​ជាដើម អាចទទួល​បាន នូវ​គណនេយ្យភាព ប្រកប​ដោយ​តម្លាភាព​មួយ​។»។

នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានាធិបតីក្នុងតំណែង លោក ដូណាល់ ត្រាំ [...]

ហ៊ុន សែន ហាម​បញ្ចេញ​មតិ​រំខាន លើ​ទំព័រ​ហ្វេសប៊ុកលោក

ហ៊ុន សែន ហាម​បញ្ចេញ​មតិ​រំខាន លើ​ទំព័រ​ហ្វេសប៊ុកលោក

នៅពេល​ដែលការបញ្ចេញមតិយោបល់ របស់ក្រុមអ្នកមិនស្រប នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្លាយ​ជា​ការ​រំខាន... ពួកគេ​ទាំង​នោះ ត្រូវបានលោក ហ៊ុន សែន សរសេរ​ព្រមានថា នឹង«ពុំមានលទ្ធភាព» ចូល​ទៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ របស់លោកទៀតទេ។ សំណេរព្រមាននោះ ត្រូវបានធ្វើឡើង កាលពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ដោយ​បាន​ពន្យល់​បន្ថែម ប្រៀបធៀប​ការហាមប្រាមនេះ ទៅនឹងទំព័រ​ហ្វេសប៊ុក របស់​មេដឹកនាំ​​​នយោបាយ​​ផ្សេង​ទៀត ដែល​លោក ហ៊ុន សែន អះអាង​ថា «មិនដែល​ឃើញ​ឆ្លើយតប ជាមួយ​អ្នកណា ជាពិសេស​អ្នក​គាំទ្រ​របស់​ខ្លួន»។

នាយករដ្ឋមន្ត្រី បីទសវត្សន៍ជាងរបស់កម្ពុជា បានសរសេរ នៅក្នុងផ្នែកដាក់យោបល់ នៃទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ របស់​លោក​ដូច្នេះ​ថា៖ «អ្នក​ចូល​មករំខាន ក្នុង Page របស់ខ្ញុំ នឹងពុំមានលទ្ធភាព​ចូល​មកទៀតទេ។ ខ្ញុំ​មាន​មនុស្ស​ច្រើន​លាន​នាក់ ឆ្លងឆ្លើយ​ជាមួយ​ខ្ញុំ​គ្រប់គ្រាន់​​ហើយ។ មិនបាច់អស់លោក ចូលមកបញ្ចេញ​មតិអ្វី [...]

សួន សេរីរដ្ឋា ដៀមដាម​ដាក់​បក្ស... ដែល​ពូកែ​ជេរ​ដៀល!

សួន សេរីរដ្ឋា ដៀមដាម​ដាក់​បក្ស... ដែល​ពូកែ​ជេរ​ដៀល!

តាមពិតទៅ រឿងរ៉ាវអួតអាង រវាងគណបក្សនយោបាយនីមួយៗ ដោយតាំងខ្លួនថា ជាគណបក្សដែលអស្ចារ្យ មានកម្មវិធី ឬយន្ដការនយោបាយ ដើម្បីជួយដោះស្រាយបញ្ហា ជូនពលរដ្ឋ ឬជូនប្រទេសជាតិ ដោយប្រការបែបណានោះ មិនមែនជារឿងថ្មីទេ។ តែរឿងដែលប្លែក គឺប្រធានគណបក្សថ្មីមួយ ដែលទើបនឹងបង្កើត ចាប់ពីឆ្នាំ២០១៥មកនោះ បានចាត់គណបក្សទាំងឡាយ ដែលកើតឡើង នៅមុនឆ្នាំ២០១៥ ថាមានបីក្រុម និងមិនមានលក្ខណៈសម្បត្តិ​ល្អល្អះ ដូចគណបក្សខ្លួន។

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានសរសេររៀបរាប់យ៉ាងដូច្នេះ នៅមុននេះបន្តិច ដោយបរិហារក្រុមគណបក្សនយោបាយ ទាំងបីនោះ មានដូចតទៅ៖

១) អាមួយក្រុម ធ្វើបាបពលរដ្ឋខ្មែរគ្នាឯង លើកយួនជាចៅហ្វាយ
២) អាមួយក្រុម ប្រមូលយករូបភាព និងសកម្ម(ភាព) ដែលគេធ្វើបាបពលរដ្ឋ យកទៅផ្សាយលក់យកលុយ នៅក្រៅប្រទេស និង
៣) អាមួយ(ក្រុមទៀត) គិតតែពីជេរដៀល ពលរដ្ឋដែលគេធ្វើបាបនោះថែមថា ល្ងង់ ថាភ្លើ ថាឈាមថោក... [...]

ស្ត្រី​សង្ស័យ​ទាំង​ពីរ​ត្រូវ​បាន​«ហ្វឹកហាត់» ដើម្បី​ធ្វើ​​ឃាត គីម

ស្ត្រី​សង្ស័យ​ទាំង​ពីរ​ត្រូវ​បាន​«ហ្វឹកហាត់» ដើម្បី​ធ្វើ​​ឃាត គីម

ផ្ទុយពីការអះអាង របស់ស្ត្រីទាំងពីរនាក់ ដែលបញ្ជាក់ប្រាប់អ្នកស៊ើបអង្កេត ថាពួកខ្លួនគ្រាន់តែបានចូលរួម នៅ​ក្នុង​ឈុតឆាក​លួចថត​មួយ សម្រាប់​កម្មវិធីទូរទស្សន៍ប៉ុណ្ណោះនោះ តែនគរបាលស៊ើបអង្កេត របស់ប្រទេស​ម៉ាឡេស៊ី បាន​យល់​ឃើញផ្សេងទៅវិញ។ ក្រុម​អ្នក​ស៊ើប​អង្កេត បាន​ដាក់​បន្ទុក និងការសង្ស័យ ទៅលើស្ត្រីទាំងពីរនាក់ ថា​ពិត​ជាបានដឹង ពីការវាយប្រហារ ដោយថ្នាំបំពុល កាលពីថ្ងៃ​ទី១៣ ខែកុម្ភៈ សប្ដាហ៍មុន នៅ​ព្រលាន​​យន្ដហោះ​អន្តរជាតិ កូឡាឡំពួរ ទៅលើលោក គឹម ជុង-ណាម (Kim Jong-nam) បងប្រុស​ម្ដាយ​ទីទៃ របស់លោក គឺម ជុង-អ៊ុន (Kim Jong-Un) មេដឹកនាំកូរ៉េខាងជើងសព្វថ្ងៃ។

នាយនគរបាលជាតិម៉ាឡេស៊ី លោក «Khalid Abu Bakar» បានប្រកាសពីការសង្ស័យនេះ ប្រាប់ក្រុមអ្នក​សារព័ត៌មាន ដោយចាប់​ផ្ដើម​សួរ​ឡើងថា៖ «ខ្ញុំគិតថា អ្នករាល់គ្នា ប្រាកដជាបានទស្សនាវីដេអូ (នៃកាម៉េរ៉ា​សុវត្ថិភាព របស់​ព្រលាន​យន្ដហោះ) ហើយ មែនឬទេ?»។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...