
ជាង១០០អង្គការ ស្នើស៊ើបអង្កេតដោយឯករាជ្យលើឃាតកម្ម កែម ឡី
ជិតមួយឆ្នាំ ក្រោមឃាតកម្មបាញ់សម្លាប់យ៉ាងសាហាវ ទៅលើអ្នកស្រាវជ្រាវផ្នែកសង្គម និងនយោបាយ លោក កែម ឡី នៅកណ្ដាលរាជធានីភ្នំពេញ អង្គការសង្គមស៊ីវិល ច្រើនជាង១០០អង្គការសមាគម បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ នៅថ្ងៃនេះ អំពាវនាវឲ្យមានការស៊ើបអង្កេត ដោយឯករាជ្យ ទៅលើសំនុំរឿងដ៏រសើបមួយនេះ។
សម្រាប់អង្គការសង្គមស៊ីវិល ទាំង១០៧ស្ថាប័ននោះ បានបញ្ជាក់ថា យុត្តិធម៌សម្រាប់លោក កែម ឡី ក្រុមគ្រួសារ មិត្តភ័ក្រ និងសហការីរបស់លោក នៅមិនទាន់រកឃើញនៅឡើយ ខណៈការស៊ើបអង្កេត ទៅលើករណីបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃនេះ នៅមិនទាន់មានតម្លាភាព និងមានពោរពេញដោយមន្ទិសសង្ស័យជាច្រើន។ សេចក្ដីថ្លែងការណ៍បានអះអាងបន្តថា មន្ទិលសង្ស័យទាំងនោះ មិនទាន់មានការបកស្រាយ ឲ្យច្បាស់លាស់នោះទេ។
ក្រុមអង្គការសង្គមស៊ីវិលជាង ១០០ស្ថាប័ន [...]