
អេង ឆៃអ៊ាង និយាយពីរឿងប្លែកៗ ករណីចាប់ខ្លួន ញឹក ប៊ុនឆៃ
ដំណឹងដែលបង្កការភ្ញាក់ផ្អើល នៅរសៀលថ្ងៃព្រហស្បត្តិ៍ទី ៣ ខែសីហានេះ គឺការចាប់ខ្លួនលោក ញឹក ប៊ុនឆៃ អតីតឧត្ដមសេនីយ៍យោធា មកពីគណបក្សរាជនិយក ហ្វុនស៊ិនប៉ិច និងបច្ចុប្បន្ន ជាប្រធានគណបក្សរួបរួមជាតិ។ លោក ញឹក ប៊ុនឆៃ ដែលទើបត្រូវបានដកហូតតំណែង ពីទីប្រឹក្សារដ្ឋាភិបាល (មានថានៈស្មើឧបនាយករដ្ឋមន្ត្រី) ត្រូវបានឃាត់ខ្លួន នៅក្នុងសំនុំរឿង«ផលិតគ្រឿងញៀន»មួយ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានកើតឡើង តាំងពីឆ្នាំ២០០៧ និងកំពុងត្រូវបានសាកសួរ នៅក្នុងស្នងការរាជធានីភ្នំពេញ។
ការចាប់ខ្លួននេះ បានទទួលប្រតិកម្មដំបូងបំផុត ពីលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដោយបានហៅរឿងរ៉ាវ ដែលកើតឡើង ក្នុងរយៈពេល២ខែចុងក្រោយ ទៅលើលោក ញឹក ប៊ុនឆៃ ថាជារឿងដ៏ចម្លែក។ មេដឹកនាំគណបក្សប្រឆាំងរូបនេះ ដែលជាមនុស្សស្និត នឹងអតីតប្រធានគណបក្ស លោក សម រង្ស៊ី នោះ បានសរសេរ នៅលើគណនេយ្យហ្វេសប៊ុក របស់លោក ពន្យល់ឡើងពីរចំណុចថា៖
[...]