Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

បុក​នគរបាល​ឲ្យ​លោត​តោង​គម្រប​ឡាន​ខាង​មុខ អូស​រហូត​២គីឡូម៉ែត្រ (vdo)

បុក​នគរបាល​ឲ្យ​លោត​តោង​គម្រប​ឡាន​ខាង​មុខ អូស​រហូត​២គីឡូម៉ែត្រ (vdo)

នេះ មិនមែន​ជា​ឈុត​ឆាក នៅ​ក្នុង​ភាពយន្ដ​ទេ។ ហើយ​ក៏​មិនមែន​ជា​ហេតុការណ៍ ដែល​ម្ចាស់​រថយន្ដ​កំពុង​តោង​ឃ្លុប​រថយន្ដ​ខាងមុខ ទារ​រថយន្ដ​ពី​ចោរ ដែល​កំពុង​បើក​គេច​ខ្លួន​នោះ​ដែរ។ តែ​វា​គឺ​ជា​ឈុតឆាក​ពិត​ជាក់​ស្ដែង និង​បាន​កើត​ឡើង​យ៉ាង​ហួស​ចិត្ត​មួយ។

ជាហេតុការណ៍ ដែល​បាន​កើត​ឡើង កាល​ពី​ចុង​ខែ​មុន បណ្ដា​ជន​ទាំង​ឡាយ​នៅ​តាម​ដង​ផ្លូវ នៃ​ទីក្រុង សាន់​ហ្វ្រាន់ស៊ីស្កូ (San Francisc - ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក) បាន​ប្រទះនូវ​ទស្សនីយភាព​ដ៏​ពិសេស​អស្ចារ្យ។ ហេតុការណ៍​ដំបូង បាន​ចាប់​ផ្ដើម​ពី​ការ​ផាក​ពិន័យ​មួយ ទៅ​លើ​អ្នក​កាន់​ចង្កូត​ស្ត្រី​ម្នាក់​នេះ។ តែ​នៅ​ពេល​នគរបាល​ចរាចរណ៍ បាន​ដើរ​ទៅ​ពិនិត្យ​ផ្នែក​ខាង​មុខ​នៃ​រថយន្ដ ស្រាប់​តែ​ស្ត្រី​ម្ចាស់​ចង្កូត​បាន​ជាន់​បន្ថែម​ល្បឿន បង្ខំ​ឲ្យ​បុរស​ជា​នគរបាល​លោត​តោង​គម្រប​រថយន្ដ​ខាង​មុខ ដើម្បីបញ្ជៀស​ខ្លួន​ពី​ការ​កិន​ពី​លើ​ដោយ​រថយន្ដ។

[...]
នរណា​ជា​«ត្រី​ងៀត​ឆ្លៀត​ពង» ពី​មេដាយ​មាស​របស់ ស៊ន សៀវម៉ី?

នរណា​ជា​«ត្រី​ងៀត​ឆ្លៀត​ពង» ពី​មេដាយ​មាស​របស់ ស៊ន សៀវម៉ី?

មើលទៅពេលនេះ ក្ដី​សប្បាយ​រីក​រាយ និង​មោទនភាព​ជាតិ ដែល​ប្រទេស​កម្ពុជា​មិនបាន​ស្គាល់​រសជាតិ តាំង​ពី​៤៤ឆ្នាំ​មក​ហើយ​នោះ ប្រហែល​ជា​មិន​មាន​រយៈពេល​យូរ​ទៀត​ប៉ុន្មានឡើយ។ នោះ​ដោយ​សារ​តែ​ការ​បង្ហាញ​សកម្មភាព​«អ្នក​ប្រឡេះ​បាន​ស៊ី» មាន​លក្ខណៈ​ជ្រុល​ហួសហេតុ​ពេក ដែល​ផ្ទុយ​ពី​សកម្មភាពដែល​ត្រូវ​ធ្វើ សម្រាប់​​លើក​ស្ទួយ ជួយ​ឲ្យ​អ្នក​ឡើង​ទៅ​«បេះ» អាច​បញ្ចេញ​ថ្វីដៃ​បាន​ជោគជ័យ។ នេះ​ជា​ការ​លើក​ឡើង​ជា​ច្រើន នៅ​តាម​ទំព័រ ឬ​គណនី​នានា នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ក្រុមអ្នករិះគន់ តាមបណ្ដាញសង្គម បានធ្វើការពន្យល់ថា តើរដ្ឋាភិបាល ក៏ដូចជាមន្រ្តីពាក់ព័ន្ធនានា មាន​បាន​គិតគូរ​ដល់ការរស់នៅ របស់កីឡាការិនីរូបនេះទេ នាពេលកន្លងមក? បើសិនជានាងមិនអាចទទួល​មេដាយ​មាស​វិញ តើកីឡាការិនីរូបនេះ នឹងនៅឯណាទៅ? ឬមួយ សកម្មភាព«អ្នកប្រឡេះបានស៊ី»នៅពេលនេះ បាន​ក្លាយ​​ជា​ការ​ទាញ​ប្រយោជន៍ សម្រាប់យកមុខមាត់ឲ្យខ្លួន និងគូរកនរបស់ខ្លួន?

[...]
អំ សំអាត៖ ទីក្រុង មិន​មែន​សម្រាប់​តែ​អ្នក​មាន​នោះ​ទេ

អំ សំអាត៖ ទីក្រុង មិន​មែន​សម្រាប់​តែ​អ្នក​មាន​នោះ​ទេ

សិទ្ធិលំនៅដ្ឋានសមរម្យ អ្នកមាន និង​អ្នកក្រ អាច​រស់​នៅ​ទី​ប្រជុំជន ជនបទ​បាន​ដូច​គ្នា មិន​មែន​ថា​ទីក្រុង​សំរាប់​អ្នក​មាន ឯ​អ្នក​ក្រ​ត្រូវ​តែ​ចេញ​ពី​ទីក្រុង ហើយ​រដ្ឋ​ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការ​រៀបចំ ជួយ​រៀបចំ​ប្រជា​ពលរដ្ឋ​រស់​នៅ ឲ្យ​មាន​របៀប​រៀបរយ ដោយ​មិនមែន​យក​ការ​បណ្តេញ​ចេញ ដើម្បី​សោភ័ណភាព​ទីក្រុង ឫ​ក៍​បរិស្ថាន អនាម័យ​ទីក្រុង​នោះ​ឡើយ។ នេះ​ជា​ការ​លើក​ឡើង របស់​លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក លើក​ទី២៩ ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១៤​នេះ។

ការថ្លែងរបស់មន្ត្រីលេចធ្លោ ខាងការឃ្លាំមើលសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជារូបនេះ បានធ្វើឡើងស្រប​ទៅ​នឹង​ប្រធានបទ«សំឡេងអ្នកក្រក្នុងទីក្រុង» នៃការប្រារព្ធទិវាសិទ្ធិលំនៅដ្ឋាន ឆ្នាំនេះ [...]

ទិវា​សិទ្ធិ​លំនៅដ្ឋាន​លើក​ទី​២៩៖ ភាព​ស្រេក​ឃ្លាន​«សិទ្ធិ​មាន​លំនៅដ្ឋាន»

ទិវា​សិទ្ធិ​លំនៅដ្ឋាន​លើក​ទី​២៩៖ ភាព​ស្រេក​ឃ្លាន​«សិទ្ធិ​មាន​លំនៅដ្ឋាន»

ប្រជាពលរដ្ឋមួយចំនួនធំ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ បាន​ធ្វើការ​បញ្ចេញ​មតិ​ផ្សេងៗ​គ្នា​ ជុំវិញ​ការ​បណ្តេញ​ចេញ ជា​មួយ​និង​ឧបសគ្គ​មួយ​ចំនួន ពិសេស​ការ​គំរាម​កំហែង​ដោយ​អំណាច និង​ហិង្សា​ពី​មន្រ្តី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ។ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ក៏​បាន​បង្ហាញ និង​ត្អូញត្អែរ​ពី​បញ្ហា​«រស់នៅ» ក្រោយ​ការ​ជម្លៀស​ថា មាន​អស្ថេរភាព​នៃ​កាន់​កាប់​ដី, ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ជា​បន្ត, គ្មាន​លំនៅដ្ឋាន​រស់នៅ​សមរម្យ និង​កង្វះ​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ជា​ដើម។

ក្នុងកម្មវិធីនេះដែរ ក្រុម​អ្នក​ជួបជុំ​ទាំង​នេះ បាន​ដើរ​ជា​ក្បួន​ឆ្ពោះ​ទៅ​រដ្ឋសភា ក៍​ដូចជា​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការ​បន្ត ឬ​បន្ថែម​«ញត្តិ»​សារ​ជា​ថ្មី ពី​បញ្ហា​វិវាទ​ដី​ធ្លី​កន្លង​មក ដែល​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ។

លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល បានថ្លែងឡើងថា [...]

អ្នក​ញៀន​ថ្នាំ​ផ្តាំ​ដល់​យុវជន ឲ្យ​ជៀស​ថ្នាំ​ញៀន (vdo)

អ្នក​ញៀន​ថ្នាំ​ផ្តាំ​ដល់​យុវជន ឲ្យ​ជៀស​ថ្នាំ​ញៀន (vdo)

ក្នុងកិច្ចសម្ភាស ជាមួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ លោក ធល់ វិជ្ជា អាយុ ៣០ឆ្នាំ អតីត​អ្នក​ញៀន​​គ្រឿង​ញៀន​ម្នាក់ ដែល​កំពុង​ស្ថិត​ក្នុង មជ្ឈមណ្ឌល​ស្តារ នីតិសម្បទា បន្សាប​គ្រឿង​ញៀន (DTA) បាន​រៀប​រាប់​ថា គ្រឿង​ញៀន​ស្ទើរ​តែ​ធ្វើ​ឲ្យ​រូប​លោក ធ្លាក់​ក្នុង​ភក់​ជ្រំ នៃ​ភាព​អស់​សង្ឃឹម​ក្នុង​ជីវិត។

យុវជន​ម្នាក់​នេះ​បាន​បន្ត​ថា ដើម​ឡើយ​លោក​ស្នាក់​នៅ ក្នុង​បូរី​ពិភព​ថ្មី បឹង​ឈូក ជា​មួយ​ឪពុក​ម្តាយ និង​ប្រពន្ធ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី។ ហើយ​សព្វ​ថ្ងៃ​ប្រពន្ធ​របស់​លោក បាន​ចាក​ចេញ​ពី​លោក​ទៅ​រស់​នៅ​ខេត្ត​សៀមរាប បន្ទាប់​ពី​រូប​លោក​ញៀន និង​ឈ្លក់​វង្វេង​ជា​មួយ​តែ​នឹង​ថ្នាំ​ញៀន​ទាំង​នោះ។

យ៉ាងនេះក្តី លោកបានរៀបរាប់ដោយមោទនៈភាពថា លោកមិននឹកស្មានថា ត្រឹមតែជិតប្រាំបីខែប៉ុណ្ណោះ នៅក្នុងមជ្ឃមណ្ឌលនេះ រូបលោកផ្ទាល់ អាចបំបាត់គ្រឿងញៀន ដែលរូបលោកបានប្រើប្រាស់អស់​រយៈ​ពេល​ជាង១២ឆ្នាំមកនោះ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...