Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

កែម ឡី៖ អន្តោប្រវេសន៍​ដែល​គួ​រ​បារម្ភ គឺ​«អន្តោប្រវេសន៍​វៀតណាម» (vdo)

ក្នុងសន្និសិទសារព៌ត័មាន នៅ​សកល​វិទ្យាល័យ​ខេមរៈ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣ ខែ​តុលា​នេះ បណ្តា​ក្រុម​យុវជន និង​សហគម​នៃ​អ្នក​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី​ជា​ច្រើន នៅ​តែ​បន្ត​សម្តែង​ការ​ព្រួយ​បារម្មណ៍​​របស់ពួកគេ នៅ​ចំពោះ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ និង​គ្មាន​​ដំណោះ​ស្រាយ​ពី​រដ្ឋាភិបាល​។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​កម្ពុជា បែរ​ជា​ទទួល​យក​ជនជាតិ​ដទៃ មក​បន្ថែម​បន្ទុក​លើ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន និង​ផ្តល់​ការ​លំបាក​ដល់​ពលរដ្ឋ​រង​គ្រោះ ដោយ​បញ្ហា​ដីធ្លី​ជា​បន្ត​បន្ទាប់ នា​ពេល​អនាគត។

សម្រាប់​លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ ដែល​មាន​វត្តមាន​នៅ​ក្នុង​សន្និសីទ​ការសែត​នោះ​ដែរ បាន​លើក​ឡើង​ថា អ្វី​ទាំង​នោះ មិន​មែន​ជា​បញ្ហា​ដែល​ដោះស្រាយ​មិន​បាន​ទេ។ លោក​បាន​ធ្វើការ​រំលឹក​ថា រដ្ឋាភិបាល​អូស្ត្រាលី​បច្ចុប្បន្ន កំពុង​រង​នូវ​ការ​រិះគន់​ពី​បណ្តា​ប្រទេស​ធំៗ​ជា​ច្រើន។ តែ​សម្រាប់​កម្ពុជា​វិញ [...]

យុទ្ធសាស្ត្រ​ក្រុមហ៊ុន ទ្រី ភាព ដើម្បី​ឲ្យ​«​កម្ទេច​ព្រៃ​ឈើ» នៅ​ខេត្ត​ព្រះវិហារ

យុទ្ធសាស្ត្រ​ក្រុមហ៊ុន ទ្រី ភាព ដើម្បី​ឲ្យ​«​កម្ទេច​ព្រៃ​ឈើ» នៅ​ខេត្ត​ព្រះវិហារ

កាប់ឈើខុសច្បាប់ - នៅក្នុងគោយន្ត ដែល​ផ្ទុក​ទៅ​ដោយ​ឈើ​ធ្វើ​ចរាចរណ៍​ដោយ​សេរី នៅ​ក្នុង​ឃុំ​ធ្មា ស្រុក ជ័យសែន លោក មាស សំណាង (ជា​ឈ្មោះ​ដែល​អ្នក​សារព័ត៌មាន​ដាក់​ឲ្យ) ដែល​ជា​ពលរដ្ឋ​ម្នាក់ តែង​តែ​ចេញ​មុខ​ប្រឆាំង​​ជា​មួយ​​ឈ្មួញ​ឈើ​នៅ​ក្នុង​ឃុំ​របស់​លោក បាន​ថ្លែង​ថា មាន​ថៅកែ​រង​របស់​ក្រុមហ៊ុន លោក ឧកញ៉ា ទ្រី ភាព បាន​មក​ក្នុង​ភូមិ ប្រាប់​ប្រជា​ពលរដ្ឋ​ឲ្យ​ដើរ​ទៅ​កាប់​ព្រៃ ហើយ​គេ​មក​ទិញ​នៅ​ទីនេះ​តាម​ផ្ទះ​នៅ​ពេល​​ល្ងាច។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​​ទៀត​​ថា ៖ «ថៅកែ​គេ​ដើរ​រក​ទិញ​តាម​ផ្ទះ​ហើយ គេ​បាញ់​ថ្នាំ​សំគាល់ តែ​ខ្ញុំ​មិន​​ដឹង​​ថា​មាន​ន័យ​ថា​ម៉េច​ទេ វា​ជា​អក្សរ​បារាំង។ នៅ​ពេល​យប់ បន្ទាប់​ពី​គេ​ប្រមូល​ឈើ​អស់​ហើយ ទើប​គេ​ដឹក​​ចេញ​ពី​ភូមិ។»។

លោកបានរៀបរាប់ថា ប្រពលរដ្ឋគ្របទុកឈើនៅតាមផ្ទះរបស់ពួកគេ ហើយនៅពេលល្ងាច [...]

បាញ់​សម្លាប់​អ្នក​ការសែត៖ ស្ថាប័ន​ព័ត៌មាន និង​សង្គម​ស៊ីវិល​រួម​គ្នា​ថ្កោល​ទោស

បាញ់​សម្លាប់​អ្នក​ការសែត៖ ស្ថាប័ន​ព័ត៌មាន និង​សង្គម​ស៊ីវិល​រួម​គ្នា​ថ្កោល​ទោស

នៅក្នុងសេចថ្លែងការណ៍ របស់​ក្រុម​ប្រឹក្សា​ព័ត៌មាន​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ក្រុមប្រឹក្សា​ព័ត៌មាន​កម្ពុជា មាន​ការ​សោក​ស្តាយ និង​ថ្កោលទោស​ចំពោះ​អំពើ​ដ៏​ព្រៃផ្សៃ មក​លើ​អ្នក​សារព័ត៌មាន។ សេចក្តី​ថ្លែងការណ៍​​របស់​​ស្ថាប័ន​ដដែល បាន​ស្នើ​ឱ្យ​គ្រប់​លំដាប់​ថ្នាក់ ស្វែង​រក​ជន​ដៃ​ដល់​និង​បក្ស​ពួក មក​ផ្តន្ទាទោស​តាម​​ច្បាប់​​ឱ្យ​ធ្ងន់ធ្ង។

ចំណែកឯមជ្ឈមណ្ឌល​ព័ត៌មាន ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា បាន​ថ្កោល​ទោស​ចំពោះ​​ឃាតកម្ម​នេះ និង​អំពាវនាវ​ឲ្យ​អាជា្ញធរ​ក្នុង​តំបន់ ចាត់​វិធានការ​ក្នុង​ការ​ស៊ើប​អង្កេត ដោយ​នាំ​យក​ឃាតករ​មក​ផ្តន្ទា​ទោស ដើម្បី​​បញ្ចប់​និទណ្ឌភាព សម្រាប់​អ្នក​ដែល​ប្រព្រឹត្ត​ហិង្សា ប្រឆាំង​នឹង​អ្នក​កាសែត​នៅ​កម្ពុជា។ រីឯ​សមាគម​​អាដហុក​​បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​ករណី​សម្លាប់ ដើម្បី​បំបិទ​មាត់​ជន​រង​គ្រោះ។

លោក សឺន ជុំសុធន [...]

តឹក វណ្ណារ៉ា៖ «កូន​កើត​មុន​ឳ» ក្នុង​​រឿង​​ទំនប់​​ដន​សាហុង របស់​​ឡាវ (vdo)

តឹក វណ្ណារ៉ា៖ «កូន​កើត​មុន​ឳ» ក្នុង​​រឿង​​ទំនប់​​ដន​សាហុង របស់​​ឡាវ (vdo)

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិការ​អង្គការ មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា (NGO FORUM) បាន​បញ្ជាក់​ក្នុង​សន្និសិទ្ធិ​សារព័ត៌មាន កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣ ខែ​តុលា ក្នុង​ការិយាល័យ​ប្រចាំ​រាជធានី​ភ្នំពេញ​ថា លោក​ស្នើ​ឲ្យ​មាន​ការ​កំណត់​ជាក់​លាក់ នូវ​នីតិវិធី​ជូន​ដំណឹង ការ​ពិគ្រោះ​យោបល់​ជា​មុន និង​កិច្ច​ព្រម​ព្រៀង PNPCA។

ផល​វិបាក​នៃ​ការ​សាង​សង់​ទំនប់ ដនសាហុង លើ​ទន្លេ​មេគង្គ​នេះ មាន​ពាក់ព័ន្ធ​និង​ជីវភាព ការ​រស់នៅ​​របស់​ប្រជា​ពលរដ្ឋ​ក្នុង​៤ប្រទេស រូម​មាន​ថៃ ឡាវ កម្ពុជា និង​វៀតណាម។ នាយក​ប្រតិបត្តិ​វេទិការ​អង្គការ មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា បាន​បន្ត​ថា ដំណើរ​ការ​នៃ​ការ​​កសាង​នេះ បើ​ទោះ​ជា​មាន​កិច្ច​ព្រមព្រៀង ផ្អាក​ការ​​សាង​សង់​​ក្នុង​រយៈពេល​ប្រាំ​មួយ​ខែ​ដ៏​ខ្លី​នេះ ក៏​ពិត​មែន តែ​ក្រុមហ៊ុន​ដែល​អនុវត្តន៍​គម្រោង នៅ​តែ​បន្ត​សកម្មភាព និង​ការងារ​​របស់​ខ្លួន [...]

ឃាតកម្ម​លើ​អ្នក​ការសែត៖ រដ្ឋាភិបាល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់?

ឃាតកម្ម​លើ​អ្នក​ការសែត៖ រដ្ឋាភិបាល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់?

«សម្រាប់ខ្ញុំជាអ្នកសារព័ត៌មាន ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​មែន​ទែន បើ​ករណី​នៃ​ការ​សម្លាប់ ចេះ​តែ​កើត​មាន» នេះ ជា​ការ​លើក​ឡើង របស់​អ្នក​កាសែត​មួយ​រូប លោក ឃឿន សុភា មក​ពី​វិទ្យុ​ខ្មែរ​ប៉ុស្ត។ លោក​បន្ត​ថា ជា​រឿយៗ អ្នក​កាសែត​កម្ពុជា តែង​តែ​ត្រូវ​បាន​គេ​សម្លាប់ និង​ជាប់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌ រីឯ​អ្នក​ប្រព្រឹត្ត​​វិញ​មួយ​ចំនួន​ធំ​មិន​ត្រូវ​បាន​ចាប់ យក​មក​ផ្តន្ទាទោស​ឡើយ។

លោកថា អ្នក​សារព័ត៌មាន​ដើរ​តួនាទី​យ៉ាង​សំខាន់ សម្រាប់​នាំសារ​ពី​រដ្ឋាភិបាល​ទៅ​កាន់​ប្រជាពលរដ្ឋ ពី​ប្រជា​ពលរដ្ឋ​ទៅ​កាន់​រដ្ឋភិបាល និង​នាំ​សារ​ផ្សេងៗ​ឱ្យ​ពិភពលោក​បាន​ដឹង​លឺ ហើយ​ប្រសិន​បើ​​អ្នក​ការសែត​​នៅ​​តែ​រង​ការ​កាប់​សម្លាប់​បែប​នេះ លោក​ព្រួយ​បារម្ភ​ថា វា​នឹង​​អាច​​បន្ត​នូវ​ការ​គម្រាមកំហែង ដល់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា។

លោក សេរី មកពីស្ថាប័នព័ត៌មានក្នុងស្រុកមួយទៀត ក៏បានលើកឡើងដែរថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...