Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

មេធាវី​របស់ មាជ សុវណ្ណារ៉ា៖ ការ​ឃុំ​ខ្លួន​កូន​ក្តី​ខ្ញុំ បំពាន​សិទ្ធិ​សេរីភាព​បុគ្គល

មេធាវី​របស់ មាជ សុវណ្ណារ៉ា៖ ការ​ឃុំ​ខ្លួន​កូន​ក្តី​ខ្ញុំ បំពាន​សិទ្ធិ​សេរីភាព​បុគ្គល

បទ​ចោទប្រកាន់ ដែល​ឈាន​ទៅ​ដល់​ការ​សម្រេច​ឃុំ​ខ្លួន លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ អះអាង​ថា​មាន​ «ពី​បទ​ញុះញង់ ឲ្យ​ប្រព្រឹត្តិ​អំពើ​កុប្បកម្ម ការ​ប្រើ​អំពើ​ហិង្សា និង​ការ​ប្រឆាំង​មន្ត្រី​រាជការ​សាធារណៈ»​ជា​ដើម។ ប៉ុន្តែ​សម្រាប់​លោក​មេធាវី ចាន់ ចេន ដែល​ការពារ​ក្ដី​ឲ្យ​លោក មាជ សុវណ្ណរ៉ា បាន​បញ្ជាក់​ថា បើ​ផ្អែក​តាម​ភស្តុតាង​នានា ពិសេស​តាម​ខ្សែ​វីដេអូ នៃ​សកម្ម​ភាព​ក្នុង​ថ្ងៃ​បាតុកម្ម​ទី១៥ ខែ​កក្កដា នោះ​ផង បាន​បង្ហាញ​ថា លោក មាជ សុវណ្ណារ៉ា មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ​ប្រកាន់ របស់​តំណាង​អយ្យការ​នោះ​ឡើយ។

តាមការចោទប្រកាន់​របស់​តំណាង​អយ្យការ រហូត​ឈាន​ទៅ​ដល់​ការ​ឃុំ​ខ្លួន ស្ថាបនិក​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍ ជា​បណ្តោះ​អាសន្ន​នោះ លោក​មេធាវី​បាន​បញ្ជាក់​ថា តំណាង​អយ្យកា មិន​បាន​បង្ហាញ​នូវ​ភស្តុតាង​ណា​មួយ ក្នុង​ការ​ដាក់​បន្ទុក​លើ​កូន​ក្តី​លោក​ឡើយ។ [...]

កឹម សុខា និង​មេធាវី ទៅ​ជួប មាជ សុវណ្ណារ៉ា ក្នុង​ពន្ធនាគារ​រសៀល​នេះ

កឹម សុខា និង​មេធាវី ទៅ​ជួប មាជ សុវណ្ណារ៉ា ក្នុង​ពន្ធនាគារ​រសៀល​នេះ

ក្នុងបណ្តាញសង្គម លោក កឹម សុខា (Kem Sokha) ក្នុង​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​នេះ បាន​សរសេរ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា «នៅ​វេលា​ម៉ោង​ពីរ រសៀល ថ្ងៃ​ទី១៧ វិច្ឆិកា ២០១៤នេះ ខ្ញុំ នឹង​ទៅ​ជួប​សួរ​សុខ​ទុក្ខ​លោក មាជ សុវណ្ណារ៉ា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស “ម១”»។

លោកបានពន្យល់ថា ដំណើរ​របស់​លោក​ទៅ​កាន់​ទី​នោះ ដើម្បី​ចង់​ដឹង​ពី​សុខ​ទុក្ខ និង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ របស់​ថ្នាក់​ដឹកនាំ​គណបក្ស។ ប្រធាន​ស្ដី​ទី​គណបក្ស​ប្រឆាំង​រូប​នេះ បាន​សរសេរ​បន្ត​ទៀត​ថា៖ «ខ្ញុំ​បាន​សុំ​ឲ្យ​លោក មាជ សុវណ្ណារ៉ា មាន​ការ​អត់​ធ្មត់ និង​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ខណៈ​ពេល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ខិត​ខំ​រក​គ្រប់​មធ្យោបាយ ដោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ»។

រីឯលោក មេធាវី ចាន់ ចេង បានថ្លែងប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងព្រឹកថ្ងៃទី១៧ [...]

រំជួល​ចិត្ត ជា​មួយ​ម្ចាស់​ពាន​ដឹវយ្សន៍ កាល​ពី​យប់​ម៉ិញ (vdo)

រំជួល​ចិត្ត ជា​មួយ​ម្ចាស់​ពាន​ដឹវយ្សន៍ កាល​ពី​យប់​ម៉ិញ (vdo)

ក្នុងវិនាទី នៃ​ការ​ប្រកាស​លទ្ធផល បេក្ខជន​ទាំង​បួន​នាក់​ចុង​ក្រោយ របស់​កម្មវិធី​ប្រលង​ចម្រៀង លំដាប់​ថ្នាក់​ពិភពលោក ឌឹវយ្សន៍ បាន​ធ្វើ​ឱ្យ​ទស្សនិកជន​អង្គុយ​កៅអី​មិន​ជាប់ អ្នក​ខ្លះ​ស្ទើ​ភ្លេច​ដក​ដង្ហើម ព្រោះ​តែ​ចាំ​ផ្ទៀង​ស្តាប់ នូវ​ការ​ប្រកាស​លទ្ធផល។ ប៉ុន្តែ​នៅ​ក្រោយ​ការ​ប្រកាស​លទ្ធផល សម្លេង​លាន់​ទ្រហឹង​ពេញ​ឆាក ឌឹវយ្ស បាន​បន្លឺ​ឡើង ដើម្បី​អបអរ​ដល់​ម្ចាស់​ជ័យ​លាភី។

ប៊ុត សីហា ជាបេក្ខជនម្នាក់​មក​ពី​ខេត្ត​កំពង់ស្ពឺ និង​ជា​កូន​ទើប​តែ​កំព្រា​ឪពុក​ថ្មីៗ​នេះ បាន​ធ្វើ​ឱ្យ​ទស្សនិកជន​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ជា​មួយ​នឹង​បទ​ចម្រៀង​ពីរ​បទ ដែល​ខ្លួន​បាន​បក​ស្រាយ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​ចង្វាក់​ញាក់ និង​បទ​បែប​មនោសញ្ចេតនា។ បទ​ចម្រៀង ដែល​បេក្ខជន​ម្ចាស់​​ជ័យ​លាភី​នេះ បាន​បក​ស្រាយ​ផ្តួល​បេក្ខជន​បី​ទៀត មាន​ចំណង​ជើង​ថា​ «ស្រលាញ់​បង​គ្មាន​អនាគត​ទេ» និង​បទ​«គ្មាន​អូន​បង​នៅ​តែ​ជា​បង» [...]

ម៉ូតូ​ស្កុបពី ជល់​ម៉ូតូ​សង់​ឌ្រីម របួស​ធ្ងន់​ទាំង​ព្រឹក

ម៉ូតូ​ស្កុបពី ជល់​ម៉ូតូ​សង់​ឌ្រីម របួស​ធ្ងន់​ទាំង​ព្រឹក

នៅម៉ោង៦នឹង៣០នាទី ព្រឹក​ថ្ងៃ​ច័ន្ទ​ទី១៧​ ខែ​វិច្ឆិកា ឆ្នាំ២០១៤​នេះ មាន​ករណី​គ្រោះថ្នាក់​ចររាចរណ៍​មួយ បាន​កើត​ឡើង​នៅ​ផ្លូវ​៥៩៨សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ រវាង​ម៉ូតូ​និង​ម៉ូតូ បណ្តាល​ឲ្យ​អ្នក​បើកបរ​រង​របួស​ធ្ងន់ និង​ស្រាល។

តាមប្រភពពត័មាន នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​ស្កូបពី ពណ៍​ផ្កា​ឈូក​ពាក់​ស្លាក​លេខ​ ភ្នំពេញ1AV-1835 បាន​បើកបរ​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដែល​បញ្ច្រាស​ទិស​ដៅ​ពី​គេ។ រំពេច​នោះ​ម៉ូតូ​ស្កូបពី បាន​បត់​ចូល​គ្លីនិក​ព្យាបាល​មួយ​យ៉ាង​លឿន ដោយ​មិន​បាន​ប្រើ​ភ្លើង​សញ្ញា​អ្វី​ទាំង​អស់ ហើយ​បានបុក​ជា​មួយ​នឹង​ម៉ូតូឌ្រីម ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ក្រចេះ​1B-0663 ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​​ពេញ​ទំហឹង បណ្តាល​ឲ្យ​អ្នក​បើកបរ​ម៉ូតូឌ្រីម​បាក់​ជើង​ខាង​ស្តាំ ចំនែក​ឯ​ម្ចាស់​ម៉ូតូ​ស្កូបពី​រង​របួស​ស្រាល។

[...]
រៀបចំ​ឲ្យ​សម្លាប់​ប្ដី​ពិការ​របស់​ខ្លួន រួច​រួមរ័ក​ជា​មួយ​ឃាតករ​ទាំង​ពីរ

រៀបចំ​ឲ្យ​សម្លាប់​ប្ដី​ពិការ​របស់​ខ្លួន រួច​រួមរ័ក​ជា​មួយ​ឃាតករ​ទាំង​ពីរ

ជា​សំនុំរឿងក្ដីដ៏ហួសចិត្ត​មួយ ដែល​បាន​ដាក់​ទីក្រុង អ៊ុលស្ទីន (Olszty - ភាគ​ខាង​ជើង​នៃ​ប្រទេស​ប៉ូឡូញ) ទាំង​មូល ទៅ​ក្នុង​សភាព​តក់​ស្លុក​ឥត​ឧបមា។ ស្ត្រី​ម្នាក់​ត្រូវ​បាន​ផ្ដន្តា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២៥ឆ្នាំ នៅ​ក្នុង​ពន្ធនាគារ ពី​បទ​បាន​រៀបចំ​ឲ្យ​មាន​ឃាតកម្ម ទៅ​លើ​ស្វាមី​ពិការ​ដ៏​អភ័ព​របស់​ខ្លួន។ សំនុំ​រឿង​មិន​ចប់​ត្រឹម​​ប៉ុណ្ណឹង​ទេ ព្រោះ​ស្ត្រី​ជាប់​ចោទ​រូប​នេះ ថែម​ទាំង​បាន​ប្រគល់​ខ្លួន​ឲ្យ​ឃាតករ​ទាំង​ពីរ បាន​រួមរ័ក​ភិសម័យ​យ៉ាង​រំភើយ នៅ​បន្ទាប់​ពី​ឃាតកម្ម​ត្រូវ​បាន​ធ្វើ​សម្រេច។

អ្នកស្រី ជ័នណា (Joanna) ស្ត្រី​ដែល​ធ្លាប់​មាន​កូន​៥នាក់​រួច​ហើយ  បាន​​ជួប​ស្គាល់​ជា​មួយ ពីអ័រ ហ្គ្រាបូស្គី (Piotr Grabowski) តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​បាន​រៀបការ​ជា​មួយ​គ្នា​នៅ​ពេល​បន្តិច​ក្រោយ​មក។ បុរស​ម្នាក់​នេះ ដែល​ជា​ជន​ពិការ ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា តែ​ជា​មួយ​រទេះ​រុញ​នោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...