«នៅស្រុកខ្ញុំ សង់ហើយតែ៣ថ្ងៃប៉ុណ្ណោះ» សំណើចខ្លី
ជនជាតិឥណ្ឌាមួយរូប បានចេញពីព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ហើយបានហៅរថយន្ដតាក់ស៊ីមួយ ដើម្បីដឹកខ្លួន ទៅកាន់សណ្ឋាគារ។ ឆ្លៀតឱកាសនោះ ជនជាតិឥណ្ឌាសុំឲ្យអ្នកបើកតាក់ស៊ី បង្ហាញខ្លួនពីកន្លែងសំខាន់ៗមួយចំនួន ក្នុងរាជធានី។ ពេលមកដល់វិមានឯករាជ្យ ជនជាតិឥណ្ឌាសួរឡើង៖
- ជាអ្វីនេះ?
អ្នកបើកតាក់ស៊ី ឆ្លើយតបវិញដោយសុភាពរាបសារ៖
- ជាវិមានឯករាជ្យ របស់កម្ពុជា។
- ជនជាតិអ្នកឯងប្រើពេលប៉ុន្មាន ដើម្បីសាងសង់វា?
- ច្រើនខែណាស់... ហើយបើតាមខ្ញុំដឹង សង់ដំបូងវិមានឯករាជ្យនេះរាងផ្អៀងបន្តិច ក៏ត្រូវរុះរើសង់ម្ដងទៀត...
- នៅស្រុកខ្ញុំ សង់ហើយតែ៣ថ្ងៃប៉ុណ្ណោះ!
រថយន្ដបើកទៅដល់ វត្តភ្នំ... ភ្ញៀវជាតិឥណ្ឌាយើងបានសួរទៀតថា៖
- ចុះនេះ ជាអ្វី?
អ្នកបើកតាក់ស៊ី បានឆ្លើយតបថា៖
- ជាវត្តភ្នំ ទីសង្ការៈបូជា និងជាបូជនីយដ្ឋានប្រវត្តិសាស្ត្រ [...]