មន្រ្តីក្រសួងចំនួនពីរ ប្រតិកម្មនឹងចំនួនពលរដ្ឋរងគ្រោះដីធ្លី៦% ថាគ្មានមូលដ្ឋាន
«គ្រាន់តែយកបញ្ហាមកបកស្រាយ ឱ្យមានភាពច្របូកប្របល់» នេះជាប្រតិកម្មរបស់លោក ជាម ប៉េងអា អនុប្រធាននាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានក្រុមសម្របសម្រួលបច្ចេកទេស គំរោងបែងចែកដី សង្គមកិច្ច និងការអភិវឌ្ឍន៍ ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ឡាត់ គី ទាក់ទងនឹងចំនួនពលរដ្ឋខ្មែរ ដែលរបាយការណ៍មួយរបស់សមាគមអាដហុក បានអះអាងថាមានចំនួន៦% នៃប្រជាជនសរុប បានកំពុងរងគ្រោះនឹងបញ្ហាដីធ្លី។
ថ្លែងក្នុងវេទិកាជាតិស្ដីពី«ការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤នេះ លោក ជាម ប៉េងអា បានប្រតិកម្មទៅមន្ត្រីសង្គមស៊ីវិលទៀតថា៖ «សម្រាប់ខ្ញុំក្នុងនាមអ្នកធ្វើការជំនាញ ខ្ញុំមានវិធីសាស្រ្តត្រួតពិនិត្យរបាយការណ៍នេះ ឱ្យបានច្បាស់លាស់ថា តើរបាយការណ៍នេះ [...]