បវរកញ្ញា Amazon ឆ្នាំ២០១៥ ត្រូវបានអ្នកប្រកួតដូចគ្នាទាញម្កុដបោះចោល (vdo)
កម្មវិធីប្រឡងបវរកញ្ញា Amazon ឆ្នាំ២០១៥ នៃប្រទេសប្រេស៊ីល បានបញ្ចប់ទៅដោយភាពចលាចល នៅពេលដែល បេក្ខនារីម្នាក់បានខឹងសម្បារ ចំពោះការប្រកាសលទ្ធផលប្រគល់ជ័យលោភី បវរកញ្ញាអាម៉ាហ្សូនលេខ១ ទៅឱ្យនាងកញ្ញា ការ៉ូលីណា តូឡេដូ (Carolina Toledo) វ័យ ២០ឆ្នាំ។
នាង ការ៉ូលីណា តូឡេដូ ត្រូវបានប្រកាសឱ្យគ្រងម្កុដ សម្រាប់បរកញ្ញាអាម៉ាហ្សូន ឆ្នាំ២០១៥។ ប៉ុន្តែភ្លាមៗនោះ នាង សៀឡេន ហសយ៉ាឡា (Sheislane Hayalla) វ័យ ២៣ឆ្នាំ ដែលទទួលបានចំណាត់ថ្នាក់លេខពីរ បានស្ទុះទៅទាញម្កុដពីលើក្បាលនាង ការ៉ូលីណា រួចគ្រវាត់ចោលទៅលើដី នៅមុខទស្សនិកជនដែលបានមកចូលរួមទស្សនា។
នេះជាហេតុការណ៍ដ៏អស្ចារ្យមួយ បានកើតឡើងកាលពីយប់ថ្ងៃសុក្រ នៅមជ្ឈមណ្ឌលសន្និបាតមួយ នៅក្នុងទីក្រុង ម៉ាណូ (Manaus) ដែលជាទីក្រុងធំបំផុត នៃតំបន់ព្រៃអាម៉ាហ្សូន និងទីកន្លែងសម្រាប់ការប្រកួត World [...]