មេធាវីថា ថោង សារ៉ាត់ បដិសេធការចោទរបស់តុលាការ (vdo)
ជនសង្ស័យឈ្មោះ ថោង សារ៉ាត់ ក្នុងសម្លៀកបំពាក់ពណ៌ទឹកក្រូច បានបន្តរដំណើររបស់ខ្លួន ដោយមិនខ្វល់នឹងការចោទសួរ ពីអ្នកសារព័ត៌មានណាម្នាក់ ដូចឪពុកម្តាយ របស់លោកឡើយ។ លោកក៏ត្រូវបានសមត្ថកិច្ច នាំបញ្ចូលក្នុងឡាន ស្លាកលេខ «ន.ប» ដែលឈប់រង់ចាំ ក្បែរជណ្តើរតុលាការស្រាប់ និងបញ្ជូនទៅឃុំខ្លួន បន្តទៀត នៅពន្ធនាគារព្រៃសវិញភ្លាម។
ដោយឡែកមេធាវី ការពារក្ដីរបស់លោក ថោង សារ៉ាត់ ដែលមានវត្តមានក្នុងការសាកសួរនោះ ក៏បានព្យាយាមគេចចេញ ពីអ្នកសារព័ត៌មាន និងមិនបានធ្វើអត្ថាធិប្បាយ នៃការសួរដេញដោល របស់តុលាការឡើយ ហើយក៏មិនបានបញ្ជាក់ ពីការចោទប្រកាន់ថា យ៉ាងណានោះដែរ។ តែមេធាវីម្នាក់ បានត្រឹមនិយាយថា តុលាការសាកសួរព័ត៌មានបន្ថែម លើព័ត៌មានចាស់ ដែលនៅសេសសល់ប៉ុណ្ណោះ។ សូមបញ្ជាក់ថា មេធាវីការពារលោក ថោង សារ៉ាត់ មានប្រាំរូប រួមមាន លោក គា អ៊ាវ, លោក ឈុន វីនីតា, លោក ស៊ី សត្យា, លោក លឹម វណ្ណា ដែលមានវត្តមាន ក្នុងការសាកសួរ នាថ្ងៃទី២៣ [...]