Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ស្ត្រី​កំពូល​ថ្វី​ជើង​វៀតណាម​ ទាត់​បាល់​ពី​ចំហៀង​ ចូល​ទី​ទាំង​ពីរ​គ្រាប់

មិនមែនកីឡាករបាល់ទាត់ រ៉ូណាល់ដូ (Ronaldo) ឬម៉េស៊ី (Messi) ទេ ដែលជាទាត់បាល់ពិន័យ ពីចំហៀង ហើយដាក់​បញ្ចូល​ទី ដោយគ្មានកីឡាករជួយបន្ថែម បែបនេះ តែគឺជាយុវតីមួយរូប ជនជាតិវៀតណាម នៅក្នុងការប្រកួត បាល់​ទាត់​ស្ត្រីអាយុ១៩ឆ្នាំ ដណ្ដើមជើងឯកអាស៊ី ឆ្នាំ២០១៥ រវាងក្រុមបាល់ទាត់វៀតណាម និងក្រុមបាល់ម៉ាឡេស៊ី កាលពីថ្ងៃទី០៥ ខែឧសភានេះ។

នៅក្នុងការប្រកួតនោះ ក្រុមស្ត្រីវ័យ១៩ឆ្នាំ របស់វៀតណាម បានរកបានពិន្ទុឈ្នះ ក្រុមម៉ាឡេស៊ី ដល់ទៅ៧គ្រាប់ ទល់នឹង​សូន្យ។ ហើយនាង ង្វៀនធី ទូយ៉េ យ៉ង់ (Nguyen Thi Tuyet Dung) ជាអ្នករកគ្រាប់ឲ្យក្រុមរបស់នាង បានបីគ្រាប់។ ពីក្នុង​នោះ ពីរគ្រាប់ នាងរកបាន ដោយទាត់ដោយផ្ទាល់ ពីស្លាបចំហៀង បញ្ចូលទី ដោយគ្មាននរណាប៉ះ ឬជួយបន្ថែមឡើយ។

គ្រាប់បាល់ពីចំហៀង ទាំងពីរគ្រាប់ ត្រូវបាននាងទាត់ ម្ដងពីឆ្វេង ម្ដងពីស្តាំ ដោយប្រើជើងម្ខាងម្នាក់ ដូចគ្នា។ បានសេចក្ដីថា យុវតីអាយុ១៩ឆ្នាំរូបនេះ ចេះប្រើជើងទាំងពីរ [...]

ឯកសារ​ប្រវត្តិ​សាស្ត្រ​​ខ្មែរ​​ក្រោម នឹង​ត្រូវ​ស្នើរ​ដាក់​ក្នុង​កម្មវិធី​សិក្សា

ឯកសារ​ប្រវត្តិ​សាស្ត្រ​​ខ្មែរ​​ក្រោម នឹង​ត្រូវ​ស្នើរ​ដាក់​ក្នុង​កម្មវិធី​សិក្សា

លោក ថាច់ សេដ្ឋា ប្រធាននៃគណៈកម្មការសមាគមខ្មែរកម្ពុជាក្រោម បានថ្លែងថា លោក និងក្រុមការងារលោក នឹង​ស្នើ​ទៅរដ្ឋាភិបាល និងរដ្ឋមន្រ្តីក្រសួងអប់រំ ដើម្បីរៀបចំបញ្ចូលឯកសារ ដែលបានថតចម្លង ពីប្រទេសបារាំងមកនោះ ចូល​ទៅ​ក្នុងកម្មវិធីសិក្សា ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានដឹង ពីការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ដោយរបៀបណា និងនៅ​ពេល​ណា។

ថ្លែងក្នុងបទសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក ថាច់ សេដ្ឋា បានលើកឡើងថា ឯកសារថតចម្លង ពី​ប្រទេស​បារាំងមកនោះ មានចំនួនសរុបប្រមាណ ជាងប្រាំពាន់ទំព័រ ហើយនឹងត្រូវចងក្រង រៀបចំឲ្យមានសណ្តាប់ធ្នាប់ ដោយ​ឡែក​ពីគ្នា ដូចជា សន្ធិសញ្ញា ច្បាប់ កិច្ចព្រមព្រៀងនានា រវាងប្រទេសបារាំង និងប្រទេសវៀតណាម។ លោកថា បន្ទាប់​មក នឹងធ្វើការបកប្រែ ចេញជាភាសាខ្មែរ និងភាសាអង់គ្លេស ដើម្បីឲ្យសិក្សាស្រាវជ្រាវ របស់ក្រុមសិស្សនិស្សិត កាន់​តែ​មាន​ភាព​ងាយស្រួលថែមទៀត។

គោលបំណង [...]

ប្លន់​ម៉ូតូ​គូ​សង្សា​បាន​១គ្រឿង តែ​រត់​គេចចោល​ម៉ូតូ​ខ្លួន​ឯង​២គ្រឿង

ប្លន់​ម៉ូតូ​គូ​សង្សា​បាន​១គ្រឿង តែ​រត់​គេចចោល​ម៉ូតូ​ខ្លួន​ឯង​២គ្រឿង

ក្រុមចោរពីរនាក់ បានរត់គេចខ្លួនបាត់ស្រមោល ដោយយកទៅជាមួយ នូវម៉ូតូជនរងគ្រោះ ចំណែកឯគ្នីគ្នាម្នាក់ទៀត ត្រួវ​បាន​អ្នកភូមិ និងជនរងគ្រោះ វាយការពារខ្លួន រហូតរងរបួសជាទម្ងន់ និងបន្សល់ទុក នូវម៉ូតូពីរគ្រឿង ដែលក្រុមចោរ បានជិះ​ធ្វើសកម្មភាព។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃអាទិត្យទី០៣ ខែមេសា ឆ្នាំ២០១៤ ត្រង់ចំណុចជិតវត្តស្រះចក ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សី ដែលបានឃើញ ហេតុការណ៍ប្លន់ទាំងថ្ងៃនេះ បានរៀបរាប់ថា ដំបូងជនរងគ្រោះ មានគ្នាពីរនាក់ ជាសង្សារនឹងគ្នា បានជិះម៉ូតូចេញពីម្តុំវត្តស្រះចក លុះមកដល់កន្លែង កើតហេតុ ស្រាប់តែ មានជនល្មើសបីនាក់ ដែលជិះម៉ូតូពីរគ្រឿង តាម​ពីក្រោយ ហើយបានមកដល់ជិតជនរងគ្រោះទាំងពីរ ក៏បានដកកាំភ្លើងខ្លី ភ្ជង់ជនរងគ្រោះទាំងពីរ តែមិនទាន់បានបាញ់ទេ។ សាក្សីបានបន្តថា គេមិនបានស្គាល់ ពីអត្តសញ្ញាណ ក្រុមចោរទាំងពីរនាក់នោះទេ ព្រោះ នៅពេលប្រតាយប្រតប់គ្នា ជន​ល្មើស​ពីរនាក់ [...]

សមាគម​មួយ គ្រោង​​តម្លើង​​រចនាសម្ព័ន​«ស្រមោល» ដើម្បី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត

សមាគម​មួយ គ្រោង​​តម្លើង​​រចនាសម្ព័ន​«ស្រមោល» ដើម្បី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត

ប្រសិនជាគេនិយាយ ពីសមាគមមួយ ដែលមានឈ្មោះថា «ជ័យលាភីបញ្ញាជនកម្ពុជា» ទំនងជាមិនសូវ មាននរណា​ស្គាល់​នោះទេ។ ប៉ុន្តែជាមួយនឹងសិក្ខាសាលា ដែលសមាគមនេះបានធ្វើដោយខ្លួនឯង កាលពីថ្ងៃទី០១ ខែឧសភា កន្លងមក មេ​ដឹក​នាំរបស់សមាគម បានថ្លែងពន្យល់អំពីរចនាសម្ព័ន្ធ ក៏ដូចជាគោលការណ៍ របស់សមាគម ទៅកាន់អ្នកចូលរួម និងអ្នក​សារព័ត៌មាន។ មិនត្រឹមតែប៉ុណ្ណោះ សមាគមនេះ មានត្រៀមរៀបចំ «រចនាសម្ព័ន្ធស្រមោល»មួយ ដើម្បីត្រួតពិនិត្យ​មើលការ​បោះ​ឆ្នោត ក្នុងពេលខាងមុខនេះទៀតផង។

លោក រស់ សារ៉ុម ប្រធានប្រតិបត្តិសមាគម ដែលមានឈ្មោះ តាំងពីឆ្នាំ២០១២មក បានរៀបរាប់ថា សមាគមរបស់លោក មិនមែនជាគណៈប្សប្រឆាំង ឬពាក់ព័ន្ធ ជាមួយនយោបាយ របស់គណបក្សទាំធំទាំងពីរទេ គឺសមាគមរបស់លោក បន្ត​កាន់​គោលជំហរបីជាធំ ឯករាជ្យ អព្យាក្រឹត បង្រួបបង្រួមជាតិ។ ម្យ៉ាងទៀតសមាគមមួយនេះ ដើរតួនាទីជាជំនួយ ដល់ប្រជា​ពលរដ្ឋ លើកស្ទួយប្រជាពលរដ្ឋ បង្ហាញផ្លូវប្រជាពលរដ្ឋ អំពីអ្វីដែលពួកគាត់ [...]

លិខិត​មិត្ត​អ្នក​អាន៖ «សំនួរ​ដែល​គ្មាន​ចម្លើយ ពី​វប្បធម៌ ជេរ»

លិខិត​មិត្ត​អ្នក​អាន៖ «សំនួរ​ដែល​គ្មាន​ចម្លើយ ពី​វប្បធម៌ ជេរ»

អ្នកប្រើបណ្តាញ Facebook ម្នាក់ ដែលមានឈ្មោះគណនី ប៉ែន សុជីវ័ន្ត ស្វែងរកការបញ្ជាក់ពី លោកប្រមុខបក្ស LDP ថា​តើ​លោកគាំទ្រ ការជេរប្រមាថ របស់អ្នកគាំទ្របក្សរបស់លោក ដែរឬទេ។

កាលពី (ថ្ងៃ ទី ៣០ ខែ មេសា ២០១៥) មានអ្នកដែលតាំងខ្លួន ជាអ្នកគាំទ្រ LDP នៅក្នុងបណ្តាញសង្គម Facebook ម្នាក់​មាន​គណនី Dary Kim បានសរសេរ ពាក្យពេចន៏ អសីលធម៍ជាច្រើន ជាការឆ្លើយតប ទៅនឹងអត្ថបទ របស់ លោក សូ សមយុទ្ធ ដែលក្នុងអត្ថបទនោះ ត្រូវបានគេមើលឃើញថា មានការរិៈគន់ ទៅលើក្រុមបក្ស ជូង ដែលលោក សមយុទ្ធ បរិយាយថា ពង្វក់យុវជន អោយមានអាកប្បកិរិយាអសីលធម៍។

ក្រោយបានឃើញ ពាក្យពេចន៍ជេរប្រមាថនេះ លោក ប៉ែន សុជីវ័ន្ត ក៏បានសរសេរនៅលើ ទំព័ររបស់លោក ក្នុងន័យចង់ ឲ្យអ្នកគាំទ្រអិលឌីភី (ដែលលោក បានភ្ជាប់ ក្នុងការសរសេរនោះ មាន លោក Sakarach Kingdom លោក Sok Nang លោក Rithy Luy ដែលគេដឹងថា ជាសកម្មជន របស់បក្សអីលឌីភី) បញ្ជាក់ថា ការប្រើពាក្យពេចន៏ជេរប្រមាថ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...