ប៉ះគ្នារបួសទាំងសងខាង ភាគីម្ខាងសម្លុតទារសំណង
គ្រោះថា្នក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ បានកើតឡើង នៅមុខសាកលវិទ្យាល័យន័រតុន ដែលបណ្តាល ឲ្យភាគីទាំងសងខាង រងរបួសដូចគ្នា។ ចំណែកឯម៉ូតូវិញ បានរងការខូចខាត ទាំងសងខាង ប៉ុន្តែជនរងគ្រោះម្ខាង បានទាមទារថ្លៃខូចខាត ពីភាគីជនរងគ្រោះម្ខាងទៀត។ ដោយសារអ្នកទាំងពីរ សុទ្ធតែបានអះអាងថា ជាជនរងគ្រោះទាំងអស់នោះ បញ្ហាមិនបានបញ្ចប់ភ្លាមៗទេ។ រីឯជនបង្កវិញ ត្រូវបានបានឲ្យដឹងថា បានរត់គេចខ្លួនបាត់ស្រមោល និងមិនត្រូវបានអះអាងថា យ៉ាងដូចម្ដេចឡើយ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៤០នាទី យប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តាយផ្លូវ កែវចិន្តា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ អ្នកនៅក្នុងហេតុការណ៍ បានបញ្ជាក់ឲ្យដឹងថា ដំបូងម៉ូតូទាំងពីរ បានបើក ក្នុងទិសដៅបញ្ច្រាស់គ្នា ដោយម៉ូតូឌ្រីម ស្លាកលេខ ភ្នំពេញ១P-៣៥០៧ បម្រុងនឹងឆ្លងថ្នល់។ ចំណែកឯម៉ូមួយគ្រឿងទៀត ម៉ាកនិច ពណ៍ក្រហម [...]
