ឆក់កាបូបពីស្ត្រីជិះលើរ៉ឺមក តែត្រូវពលរដ្ឋព្រួតចាប់បានម្នាក់
ករណីឆក់កាបូបនេះ កើតឡើងនៅវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅតាមផ្លូវម៉ៅសេទុង មុខមជ្ឃមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប៉ុន្តែបន្ទាប់ពីឆក់រួច ត្រូវពលរដ្ឋព្រួតជួយចាប់ បានជនសង្ស័យម្នាក់ ភ្លាមៗនៅនិងកន្លែង។
តាមប្រភព ពីស្រ្តីរងគ្រោះបាននឲ្យដឹងថា មុនកើតហេតុ គាត់បានជិះរ៉ឺមកកង់បី តាមផ្លូវម៉ៅសេទុង។ ពេលមកដល់កន្លែងកើតហេតុ ក៏លេចមុខជនពីរនាក់ ជិះម៉ូតូកញ្ចាស់មួយគ្រឿងតាមក្រោយ រួចបានធ្វើសកម្មភាពឆក់កាបូប របស់ស្រ្តីរងគ្រោះ។ ប៉ុន្តែសកម្មភាពនេះមិនបានសម្រេចឡើយ ដោយសារអ្នកបើកកង់បី បានឃើញហេតុការណ៍តាមកញ្ចាក់ ក៏បើកកៀសម៉ូតូជនទាំងពីរឲ្យដួល រួចស្រែកឲ្យមនុស្សម្នា នៅម្តុំនោះជួយ។
ពេលបានឮហើយ ពលរដ្ឋនៅក្បែរខាង បាននាំគ្នាមកជួយចាប់ចោរ ធ្វើឲ្យចោភ័យស្លន់ស្លោ រត់ចោលម៉ូតូ យកតែប្រាសអាយុតែរៀងខ្លួន។ ជនសង្ស័យម្នាក់ បានរត់គេចខ្លួនរួច ខណៈម្នាក់ទៀតត្រូវពលរដ្ឋ [...]