រថយន្ដផ្ទុកកុងតេន័រ បើកលឿនមិនប្រយ័ត្ន ក្រឡាប់បះជើង
ហេតុការណ៍គ្រោះថ្នាក់ ក្រឡាប់រថយន្តដឹកទំនិញនេះ បានកើតមាន នៅវេលាម៉ោង៨ និង៤០នាទី ព្រឹកថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចបំបែក ផ្លូវជាតិលេខ១ ចូលទៅរោងចក្រផលិតស្រាបៀរ ថៃហ្គើ (Tiger) ក្នុងភូមិទួលតាចន្ទ សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួស អ្នកបើករថយន្តស្រាល និងខូចខាតរថយន្ត។
តាមលោក ឯក សារ៉ន ជាអធិការងសណ្តាប់ធ្នាប់ចរាចរណ៍ ខណ្ឌច្បាអំពៅ បានឲ្យដឹងថា មុនកើតហេតុ ឃើញរថយន្តផ្ទុកកុងតេន័រខាងលើ បើកបរក្នុងទិសដៅ ពីអ្នកលឿងទៅភ្នំពេញ លុះមកដល់កន្លែងកើតហេតុ អ្នកបើកបរមិនបន្ថយល្បឿន ក៏ទប់ចង្កួតមិនជាប់ ធ្វើឲ្យក្រឡាប់តែម្តងទៅ។
បើតាមសម្តី របស់អ្នកធ្វើដំណើរ តាមផ្លូវជាតិលេខ ១បាននិយាយថា នេះសំណាងល្អហើយ ពេលក្រឡាប់រថយន្ត មិនប៉ះពាល់ ដល់អ្នកធ្វើដំណើរតាមផ្លូវនេះ និងទ្រព្យសម្បត្តិសាធារណះ។ អ្នកដំណើររូបនោះ បានថ្លែងថា បើប៉ះវិញប្រាកដជាស្លាប់ [...]