របបតិរច្ឆានកម្ពុជា៖ ផៃ ស៊ីផាន ហៅសមាជិកសភាខ្មែរ-អូស្ត្រាលី ថាពាល-ថោកទាប
ប៉ះពាល់ដល់របបដឹកនាំនៅភ្នំពេញ គឺប៉ះពាល់ដល់ប្រទេសកម្ពុជាទាំងមូល រាប់បញ្ចូលទាំង ព្រះមហាក្សត្រ ព្រះសង្ឃ ប្រជាពលរដ្ឋ កម្មករ អ្នកតំណាងរាស្ត្រ បញ្ញាវ័ន្ត មន្ត្រីរាជការ។ ហើយការលើកឡើង ពីការប្រៀបធៀបរបបនេះ ទៅនឹងរបបណាមួយ ដែលមានលក្ខណៈ«តិរច្ឆាន»នោះ គឺជាការលើកឡើង ដែលមានឥរិយាបទ«ពាល» និងមានចរិត«ថោកទាប»។ ទាំងនេះ ជាអ្វីដែលគេអាចអាន និងយល់បាន នៅក្នុងលិខិតចំហរមួយ របស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី ប្រតិកម្មទៅនឹងការថ្លែងមួយ របស់លោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ។
នៅក្នុងកិច្ចសម្ភាសមួយ ដែលតំណាងរាស្ត្រ និងជាសមាជិកសភាអូស្ត្រាលីរូបនេះ ផ្ដល់ទៅឲ្យវិទ្យុអាស៊ីសេរីផ្សាយជាភាសាខេមរភាសា លោក ហុង លីម បានធ្វើការប្រៀបធៀប [...]




