កម្ពុជា៖ «ផ្លុងគ្រាប់បែក» ដើម្បីគម្រាមមហាជន ដែលនឹងចូលរួមធ្វើមហាបាតុកម្ម?
ភ្នំពេញ៖ គ្រាប់បែក និងការបង្កៃជាតិផ្ទុះចំនួនពីរកន្លែង ត្រូវបានគេរកឃើញនៅព្រឹកថ្ងៃទី១៣ខែកញ្ញានេះ កណ្ដាលរាជធានីភ្នំពេញ។ ជាព្រឹត្តិការណ៍មួយថ្មីទៀត បង្កជាសញ្ញា«មិនល្អ»ដល់នយោបាយប្រទេស ជាពិសេសនៅមុនការជួបប្រជុំរវាងមេដឹកនាំគណបក្សធំទាំងពីរ ក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ នៅថ្ងៃសៅរ៍ទី១៤ខែកញ្ញា និងមហាបាតុកម្ម ដែលគ្រោងរៀបចំដោយគណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យទី១៥ខែកញ្ញាខាងមុខ។

គ្រាប់បែក M79 ដែលត្រូវបានគេ យកមកបំផ្លុងចោល នៅជិតស្ពាននាគវត្តភ្នំថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
នាព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ ប្រជាពលរដ្ឋដែលមកហាត់ប្រាណជាប្រចាំរាល់ព្រឹក បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ដោយពួកគាត់បានប្រទះឃើញ គ្រឿង«បំផ្ទុះ»យ៉ាងហោចពីរកន្លែង [...]



