Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

សម្ភាស​កុមារី ញ៉េន ស្រី​ម៉ី៖ ខ្ញុំ​ត្រូវ​គេ​«ឆក់» ព្រោះ​តែ​ចង់​បាន​«ផ្ទះ»​មក​វិញ

សម្ភាស​កុមារី ញ៉េន ស្រី​ម៉ី៖ ខ្ញុំ​ត្រូវ​គេ​«ឆក់» ព្រោះ​តែ​ចង់​បាន​«ផ្ទះ»​មក​វិញ

កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ការប៉ះទង្គិចគ្នានៅមុខវិមានសន្តិភាព រវាងក្រុមសមត្ថកិច្ចប្រមាណមិនតិចជាងមួយរយនាក់ ជាមួយនឹងក្រុមអ្នកបុរីកីឡាដែលភាគច្រើនជាស្រ្តី និងកុមារ ប្រមាណជាជិតមួយរយនាក់ដែរនោះ បានធ្វើឲ្យកុមាររីម្នាក់​ឈ្មោះ ញ៉េន ស្រីម៉ី អាយុ១៤ឆ្នាំ មានរបួសក្នុងសភាពស្ពឹកមួយជំហៀងខ្លួន។ ចង់ដឹងថា ដំណើរហេតុបែបណា ដែលកុមារី​ផ្ទាល់បានជួបប្រទះនោះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសផ្ទាល់ជាមួយនាង នៅក្រោយពេលដែល​កុមារី​បានដឹងខ្លួនវិញ។


កុមារី ញ៉េន ស្រីម៉ី នៅពេលមិនទាន់ដឹងខ្លួនឡើងវិញមែនទែន នាព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ក្រុមអ្នកបុរីកីឡានាព្រឹកថ្ងៃទី៣០ ខែតុលានេះ [...]

ដីកា​កាត់​ទោស​ដ៏​ចម្លែក៖ ជន​ឯកោ​ត្រូវ​ធ្វើ​សមាហរណកម្ម​ក្នុង​សង្គម​វិញ

ដីកា​កាត់​ទោស​ដ៏​ចម្លែក៖ ជន​ឯកោ​ត្រូវ​ធ្វើ​សមាហរណកម្ម​ក្នុង​សង្គម​វិញ

ជនឯកោអាយុ៤៧ឆ្នាំ ដែលរស់នៅក្នុងព្រៃភ្នំក្រំថ្មអស់រយៈពេល ២៧ឆ្នាំ ត្រូវបានតុលាការរកឃើញថាគាត់មានកំហុស ពី​បទលួចនិងចោរកម្មគាស់ផ្ទះ។ តែទោសដែលតុលាការបានកាត់ឲ្យជននេះអនុវត្តន៍ មិនមែននៅក្នុងពន្ធនាគារ ឬមណ្ឌល​​កែប្រែណាមួយនោះទេ ជាទោសដ៏ចម្លែកនិងជាលើកទីមួយ ក្នុងប្រវត្តិសាស្ត្រនៃប្រទេសអាមេរិក៖ ជនជាប់ចោទត្រូវធ្វើ​«សមាហរណកម្ម»ចូលក្នុងសង្គមជាតិវិញ !!!


ជម្រក និងសម្បុកសម្បត្តិរបស់គ្រីស្តូហ្វើរ នៅកណ្ដាលព្រៃ។ (រូបថត Reuters)

ទីក្រុងម៉ុងរ៉េអាល់ - គ្រីស្តូហ្វើរ ក្នៃធ៍ (Christopher Knight) បុរសឯកោម្នាក់ អាយុ៤៧ឆ្នាំ ដែលបានរស់នៅអស់រយៈពេល ២៧ឆ្នាំ ក្នុងព្រៃដ៏ធំមួយឈ្មោះ ម៉ែន (Maine ផ្នែកឦសាននៃប្រទេសអាមេរិក) ត្រូវបានតុលាការកាត់ទោសគាត់ នៅដើម​សប្ដាហ៍នេះ [...]

មតិ៖ ដំណោះ​ស្រាយ​ដី​ធ្លី​ជូន​ពលរដ្ឋ​របស់​សាលា​រាជធានី គឺ​«ដំបង»​និង​«ខែល»

មតិ៖ ដំណោះ​ស្រាយ​ដី​ធ្លី​ជូន​ពលរដ្ឋ​របស់​សាលា​រាជធានី គឺ​«ដំបង»​និង​«ខែល»

ជាថ្មីម្តងទៀត ក្រុមអ្នកបឹងកក់ និងអ្នកបូរីកីឡា ប្រមាណជាងពីរយនាក់ បានដង្ហែរជាក្បួនពីលំនៅដ្ឋានរៀងៗខ្លួន មកជួប​ជុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំដល់ដល់អភិបាល រាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ដែលទើបនឹង​ឡើងកាន់តំណែងថ្មី ជួយបន្តរដោះស្រាយបញ្ហា ដែលនៅសេសសល់ ពីលោកអភិបាលចាស់ លោក កែបជុតិមា តាំងពី​ប្រាំឆ្នាំមុន ជូន​ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាព ពិសេសត្រូវគោរពតាមការសន្យា ឬតាមអ្វីដែលជាការទទួលខុសត្រូវរបស់​ខ្លួន។ សូមអានបទយកការណ៍ខាងក្រោម ដែលនឹងស្រង់នូវមតិនិងការយល់ឃើញ របស់ពលរដ្ឋមួយចំនួនមកបញ្ជាក់។


កងកម្លាំងដែលត្រូវបានបញ្ជូនមកកាន់មុខសាលារាជធានីភ្នំពេញថ្ងៃទី៣០ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - [...]

បក្ស​ប្រឆាំង​ត្រៀម​ចរចា​ជា​មួយ​បក្ស​កាន់​អំណាច ដើម្បី​សម្រេច​ចូល​សភា​ឬ​អត់

បក្ស​ប្រឆាំង​ត្រៀម​ចរចា​ជា​មួយ​បក្ស​កាន់​អំណាច ដើម្បី​សម្រេច​ចូល​សភា​ឬ​អត់

បន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានដាក់នូវយន្តការចំនួន ៣ ចំណុចស្នើទៅគណបក្សប្រជាជកម្ពុជា ក្នុងការជួបចរចាគ្នា​ដើម្បីចូលរួមក្នុងសភារួចមក។ គណបក្សសង្គ្រោះជាតិ បានបង្ហាញពីជំហរចង់ចរចាជាមួយនឹងគណបក្សកាន់អំណាច នៅ​ពេលឆាប់ៗខាងមុខនេះ ដែលគណបក្សនេះអះអាងថា ដើម្បីរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។ នេះបើតាមការឲ្យដឹងពីមន្រ្តី​ជាន់​ខ្ពស់គណបក្សសង្គ្រោះជាតិ។ជំហរទន់ភ្លន់របស់បក្សប្រឆាំងបែបនេះ ត្រូវបានអង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន​សាទរផងដែរ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសិទការសែតគណបក្សសង្គ្រោះជាតិ ថ្ងៃទី២០ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ក្នុងចំណោមយន្តការទាំង ៣ [...]

បុគ្គលិក​ចោទ​ក្រុមហ៊ុន​អេសស៊ីវ៉ាយ ថា​បាន​បង្ក​របួស​ស្នាម និង​ឃុំឃាំង

បុគ្គលិក​ចោទ​ក្រុមហ៊ុន​អេសស៊ីវ៉ាយ ថា​បាន​បង្ក​របួស​ស្នាម និង​ឃុំឃាំង

បុគ្គលិកម្នាក់ឈ្មោះ ស្រ៊ន បូរ៉ា បានដាក់ពាក្យបណ្តឹងទៅនគរបាលប្តឹងបុគ្គលិកក្រុមហ៊ុន អេសស៊ីវ៉ាយ នៅស្នងការ នគរបាល និងកំពុងរកជំនួយផ្នែកច្បាប់ នៅអង្គការអាដហុក ពីបទបង្ករបួសស្នាមនិងឃុំឃាំងដាក់ខ្នោះដោយខុសច្បាប់។


ឯកសណ្ឋានជាបុគ្គលិកសន្តិសុខ និងខ្នោះដៃដែលបុគ្គលិក ស្រ៊ន បូរ៉ា បង្ហាញទស្សនាវដ្ដី។ (រូបថត MONOROOM.info/ S.Senghong)

រាជធានីភ្នំពេញ - យុវជនដែលប្រកាសថាខ្លួនជាជនរងគ្រោះ និងជាម្ចាស់បណ្តឹង លោក ស្រ៊ង បូរ៉ា បានប្រាប់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ ឲ្យដឹងថា លោកបានដាក់ពាក្យបណ្តឹងទៅនគរបាលហើយ នៅថ្ងៃទី២៩ខែតុលាកន្លងទៅនេះ និង​កំពុងទាក់ទងអង្គការអាដហុកដើម្បីជួយ ផ្តល់សេវាផ្នែកច្បាប់បន្ថែមទៀត។ លោក បានរៀបរាប់ពីមូលហេតុ ដែលឈាន​ដល់ដំណាក់កាល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...