Posts in ‘អត្ថបទមានវីដេអូ’ Category

អ៊ឺរ៉ូ២០១៦៖ ៣នាទី​២គ្រាប់ បញ្ជូន​ព័រទុយហ្គាល់​ទៅ​ផ្ដាច់​ព្រ័ត្រ

អ៊ឺរ៉ូ២០១៦៖ ៣នាទី​២គ្រាប់ បញ្ជូន​ព័រទុយហ្គាល់​ទៅ​ផ្ដាច់​ព្រ័ត្រ

ក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិ វៀល្ស៍ (Wales - ទឹកដី​នៅ​ភាគ​ខាងលិច នៃចក្រភពអង់គ្លេស) ក្នុង​វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមជម្រើសជាតិព័រទុយហ្គាល់ មិនបានរងចាំរហូតដល់១២០នាទី នៃការប្រកួត ដូច​ការ​ប្រកួត​មុនៗ នៃ«អ៊ឺរ៉ូ២០១៦»នោះទេ។ ផ្ទុយទៅវិញ ក្រុមព័រទុយហ្គាល់​បានរកឱកាសរវាងគ្នា តែ​៣នាទី​ប៉ុណ្ណោះ ដើម្បីរកបានគ្រាប់បាល់​ដល់ទៅ២គ្រាប់ នៅពេលចាប់ផ្ដើម​ពាក់កណ្ដាល​ម៉ោង​ទីពីរ។

គ្រាប់បាល់ដំបូង នៅនាទីទី៥០ ជារបស់កីឡាករអន្តរជាតិល្បីឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលបានទទួលបាល់​ទាត់ចេញពីចំហៀង មុននឹងប្រើក្បាលរបស់ខ្លួន បុកបាល់នេះ​ចូលក្នុង​សំណាញ់​​ទី​​របស់​ក្រុម វៀល្ស៍ ដូចបំណង (១-០)។​ នៅបីនាទីក្រោយមក កីឡាករម្ចាស់បាល់មាសបីជំនាន់ រ៉ូណាល់ដូ ដដែល​​ បាន​បញ្ជូន​បាល់រាបផ្ទាល់ដី មកចំកណ្ដាលទីលាន ដើម្បីឲ្យកីឡាកររួមជាតិ ឈ្មោះ ណានី (Nani) ផ្ដួល​ខ្លួន​យក​ជើង​ទៅ​ឆ្កឹះ​បាល់ [...]

រក​ឃើញ​មីក្រូ​របស់​អ្នក​កាសែត ដែល​ត្រូវ រ៉ូណាល់ដូ កញ្ឆក់​រួច​គ្រវាត់​ចូល​ទឹក​បឹង

រក​ឃើញ​មីក្រូ​របស់​អ្នក​កាសែត ដែល​ត្រូវ រ៉ូណាល់ដូ កញ្ឆក់​រួច​គ្រវាត់​ចូល​ទឹក​បឹង

មីក្រូថតសម្លេងដ៏កំសត់... បន្ទាប់ពីត្រូវបានអ្នក​សារព័ត៌មានប្រើញក់ញ៉ីរួច នៅទីបំផុតមីក្រូថតសម្លេង​ឯង ត្រូវ​បានកីឡាករល្បីឈ្មោះ កញ្ឆក់យកទៅគ្រវាត់ចោល នៅក្នុងទឹកបឹង។ ហេតុការណ៍ បានកើតឡើងនៅ​ថ្ងៃ​ទី២២ ខែមិថុនាកន្លងទៅ នៅក្នុងដំណើរលំហែអារម្មណ៍មួយ របស់ក្រុមកីឡាករជម្រើសជាតិព័រទុយហ្គាល់ នៅមុន​ជំនួប​ជា​មួយ​នឹង​ក្រុម ហុងគ្រី នៅកីឡាដ្ឋានក្រុង លីយ៉ុង ភាគខាងត្បូងប្រទេសបារាំង។

ប៉ុន្តែអ្នកសារព័ត៌មានមួយរូប របស់ទូរទស្សន៍ព័រទុយហ្គាល់ «CMTV» បានឆ្លៀតឱកាសនោះ ដើម្បីសាកសួរ​មួយ​ម៉ាត់ពីរ ទៅកាន់កីឡាករដ៏ល្បីឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែល​កំពុង​មាន​វត្តមាន នៅក្នុង​ការ​លំហែ​នោះ​ដែរ។

រំពេចនោះ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ ដែលកំពុងស្អប់អ្នកសារព័ត៌មាន ព្រោះតែការដាក់សម្ពាធ មក​លើ​​ខ្លួន​ឯង​ជាង​គេ​ស្រាប់ផង បានកញ្ឆក់មីក្រូ​ពីដៃអ្នកកាសែត ហើយបានគ្រវែងមីក្រូដ៏កំសត់ ចូលទៅក្នុងទឹកបឹង [...]

អ៊ឺរ៉ូ២០១៦៖ បារាំង​បង្ក្រាប​អ៊ីស្លង់ ៥-២ មុន​ទៅ​ជួប​អាល្លឺម៉ង់

អ៊ឺរ៉ូ២០១៦៖ បារាំង​បង្ក្រាប​អ៊ីស្លង់ ៥-២ មុន​ទៅ​ជួប​អាល្លឺម៉ង់

ក្រុមជម្រើសជាតិបារាំង ដែលជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍«អ៊ឺរ៉ូ២០១៦» ឈប់ទន់ភ្លន់លេងសើច ជាមួយក្រុម​ភ្ញៀវ​​​មកពីចំងាយទៀតហើយ។ នៅកីឡាដ្ឋាន «Stade de France» ខាងជើងជាប់រដ្ឋធានីបារីស នាយប់ថ្ងៃ​អាទិត្យ​​ទី៣ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមមាន់គកបារាំង បានបង្ក្រាបយ៉ាងជូរចត់ ទម្លាក់ក្រុមអ៊ីស្លង់ (ឬ​អាយឡេន) ពីការប្រកួត​ដណ្ដើមជើងឯកអ៊ឺរ៉ុបឆ្នាំនេះ ឲ្យហាលអាវត្រឹមវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ និង​ត្រូវវិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​​ជា​ស្ថាពរ។ «ជូរចត់» ព្រោះក្រុមអ៊ីស្លង់ ដែលពោរពេញដោយក្ដីសុបិន្ត និងបានបណ្ដេញក្រុម​អង់គ្លេស​ឲ្យ​ទៅ​ផ្ទះ​មុន​ខ្លួន កាល​ពី​ប៉ុន្មាន​ថ្ងៃ​​កន្លងមកនោះ បានចាញ់ក្រុមបារាំងដល់ទៅ៥គ្រាប់ ក្នុងនោះ៤គ្រាប់ ត្រូវ​បាន​ក្រុម​​ពាក់​​អាវ​ខៀវ​បារាំង រក​បាន​នៅ​ពាក់​កណ្ដាល​ម៉ោង​ដំបូង។

ការប្រកួតទើបនឹងចាប់ផ្ដើម បានជាង១០នាទី កីឡាករខ្សែប្រយុទ្ធបារាំង «Olivier Giroud» បាន​ទទួល​គ្រាប់​បាល់ [...]

អ៊ឺរ៉ូ២០១៦៖ វៀល្ស៍ កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​លត់​ប៊ែលហ្សិក៣-១

អ៊ឺរ៉ូ២០១៦៖ វៀល្ស៍ កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​លត់​ប៊ែលហ្សិក៣-១

ក្រុមបាល់ទាត់ជម្រើសជាតិមួយ ដែលគេចាត់ទុកថា ជាក្រុមតូចតាច ព្រោះខានចូលមកប្រកួត ក្នុងជំនួប​ជា​លក្ខណៈ​អន្តរជាតិដូច្នេះ តាំងពី៤៨ឆ្នាំមកហើយនោះ បែរជាបង្កើតនូវការភ្ញាក់ផ្អើល មិនអាចស្មានដល់ ដល់​ពិភព​បាល់​ទាត់ទាំងមូល ជាពិសេសសម្រាប់គូប្រកួតរបស់ខ្លួន នៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ។ ក្រុមវៀល្ស៍ (Wales - ប្រជាជាតិមួយ​ស្ថិតនៅភាគខាងលិច ក្នុងចក្រភពអង់គ្លេស) ដែលឈរនៅចំណាត់ថ្នាក់ ទី២៦ នៃតារាង​ចំណាត់​ថ្នាក់ពិភពលោក របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នោះ មិនត្រូវបានអ្នកផង ជាពិសេស​ក្រុម​អ្នក​តាម​ដាន​បាល់ទាត់ គិតថានឹងអាចយកឈ្នះ លើក្រុមប៊ែលហ្សិក ឬក្រុមបីសាចក្រហម (ដែលឈរនៅ​លេខ​រៀង ទី២) នោះឡើយ។

តែទីបំផុតក្រុម វៀល្ស៍ បានបំបាក់ក្រុមបីសាចក្រហម ឲ្យ«ហាវអាវ»មុនការព្រាងទុក​យ៉ាងអាម៉ាស់ ជាមួយ​នឹង​ពិន្ទុ ៣ទល់នឹង១ ក្នុងយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ នាកីឡាដ្ឋានក្រុម លីល៍ (Lille) ភាគខាងជើង​ប្រទេស​បារាំង។ [...]

សម្ផស្ស​ក្រុង​«គុជ» មើល​ពី​«គូទ»​មក​វិញ!

សារព័ត៌មានជាច្រើនលើសលប់ បានដកស្រង់យករូបភាព នៃសម្រាមកាកសំណល់ ដ៏គួរឲ្យព្រឺព្រួច គ្រប​ដណ្ដប់​ពី​លើ​អាងបណ្ដោះទឹកកខ្វក់ របស់រាជធានីភ្នំពេញ ទៅចុះផ្សាយយ៉ាងព្រោងព្រាត។ ហើយគេ​នៅ​មិន​រាប់​បញ្ចូល ពីគេហទំព័រតូចៗជាច្រើនផ្សេងទៀត ដែលបានយករូបភាពដដែលនេះ ទៅផ្សាយបន្តនោះ​ផង​ទេ។

» ការចុះផ្សាយ របស់សារព័ត៌មានជាភាសាអង់គ្លេស៖

» ការចុះផ្សាយ របស់សារព័ត៌មានជាភាសាបារាំង៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...