Posts in ‘អត្ថបទមានវីដេអូ’ Category

ISIS ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម ប្រឆាំង​ព្យុហយាត្រា​យោធា​នៅ​អៀរ៉ង់

ISIS ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម ប្រឆាំង​ព្យុហយាត្រា​យោធា​នៅ​អៀរ៉ង់

មនុស្សយ៉ាងតិច ២៩នាក់ បានស្លាប់ និង៥៧នាក់ បានរងរបួស នៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងព្រឹត្តិការណ៍ វាយប្រហារភេរវកម្មមួយ បង្កឡើងដោយក្រុមយុទ្ធជនមួយក្រុម ប្រឆាំងនឹងព្យុហយាត្រាយោធា ដែលត្រូវបានរៀបចំធ្វើ ក្នុងក្រុង «Ahvaz» ភាគនារតីនៃប្រទេសអៀរ៉ង់។ អង្គការភេរវនិយម ហៅថា រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) បានចេញមុខនៅមុននេះបន្តិច ប្រកាសទទួលស្គាល់ទង្វើដ៏រង្គាល ថាជាស្នាដៃរបស់ក្រុមខ្លួន។

​ទីភ្នាក់ងារឃោសនា​ផ្លូវការ ​របស់ក្រុមនេះ ឈ្មោះ «Amaq» បានសរសេរឲ្យដឹងថា៖ «ក្រុមយុទ្ធជន​នៃ​រដ្ឋអ៊ីស្លាម បានវាយប្រហារ ទៅលើការជួបជុំ នៃកងកម្លាំងអៀរ៉ង់ នៅក្នុងក្រុង "Ahvaz"»។

នាយ​ទាហាន​រ៉ូស្ស៊ី​ម្នាក់ ប្រកាស​ចិញ្ច្រាំ​សាច់​មេដឹកនាំ​ប្រឆាំង ឲ្យ​ដូច​សាច់គោ​ចិញ្ច្រាំ​ចំហុយ

នាយ​ទាហាន​រ៉ូស្ស៊ី​ម្នាក់ ប្រកាស​ចិញ្ច្រាំ​សាច់​មេដឹកនាំ​ប្រឆាំង ឲ្យ​ដូច​សាច់គោ​ចិញ្ច្រាំ​ចំហុយ

«ខ្ញុំសន្យាថា នឹងចិញ្ច្រាំសាច់អ្នកឯង ឲ្យដូចជាសាច់គោចិញ្ច្រាំចំហុយ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ» នេះ ជាសំដីអះអាងឡើង របស់ឧត្ដមសេនីយ៍ស្និតប្រធានាធិបតីរ៉ុស្ស៊ី គឺលោក «Viktor Zolotov» នៅក្នុងវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ កាលពីសប្ដាហ៍មុន ដើម្បីបបួលមេដឹកនាំប្រឆាំង ដ៏សំខាន់ របស់ប្រទេសរ៉ុស្ស៊ី លោក «Alexeï Navalny» ឲ្យចូលមកប្រកួត «មួយទល់នឹងមួយ» ជាមួយលោក។

លោក «Viktor Zolotov» អតីតភ្នាក់ងារសម្ងាត់ «KGB» និងជាអតីតអង្គរក្ស ក្នុងទសវត្សរ៍ឆ្នាំ៩០ របស់លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានបន្តថា៖ «មកដល់ពេលនេះ គ្មាននរណាម្នាក់ បានឲ្យមេរៀន ដែលស័ក្ដិសម និងដ៏ម៉ឺងម៉ាត់ រហូតដល់អ្នកឯងឈ្ងៀមថ្លើមនោះទេ»។

ឧត្ដមសេនីយ៍រូបនេះ ដែលជាមេបញ្ជាការ នៃកងទាហានឆ្មាំជាតិរ៉ុស្ស៊ី ប្រមាណជា ៤០០ ០០០នាក់ ដែលជាកងពលដាច់ដោយឡែក ពីកងទ័ពរ៉ុស្ស៊ី តែស្ថិតនៅក្រោមបញ្ជា [...]

EU ថា​ខ្លួន​នឹង​ដាក់​ទណ្ឌកម្ម បើ​របប ហ៊ុន សែន មិន​អើពើ

EU ថា​ខ្លួន​នឹង​ដាក់​ទណ្ឌកម្ម បើ​របប ហ៊ុន សែន មិន​អើពើ

ក្នុងឱកាសនៃសម័យប្រជុំពេញអង្គ លើកទី៣៩ នៃសភាសហភាពអ៊ឺរ៉ុប ថ្ងៃព្រហស្បត្តិ៍ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងក្រុងស្ត្រាស្បួរិ៍ ប្រទេសបារាំង អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និង​នយោបាយ​សន្តិសុខ បានតម្លើងសម្លេងខ្លាំងៗ និងសង្កត់ធ្ងន់ ពីវិធានការដាក់ទណ្ឌកម្មជាច្រើន ប្រឆាំងរបបដឹកនាំ របស់លោក ហ៊ុន សែន ប្រសិនណា ជាស្ថានការណ៍នយោបាយ ក្នុងប្រទេសកម្ពុជា មិនមានភាពល្អប្រសើរ ឡើងវិញទេនោះ។

ខាងក្រោមនេះ ជាការថ្លែងរបស់អ្នកស្រីប្រមុខការទូតអ៊ឺរ៉ុប ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់ជូនទាំងស្រុង ពីក្រុងស្ត្រាស្បួរិ៍ ដូចតទៅ៖

«និន្នាការផ្ដាច់ការ​និយម ដែលកំពុងពង្រីកខ្លួន...»

ឆ្នាំកន្លងទៅ ត្រូវបានកត់សម្គាល់ ដោយការធ្លាក់ចុះដ៏សំខាន់ សម្រាប់លទ្ធិប្រជាធិបតេយ្យ [...]

ឧត្ដមស្នងការ​សិទ្ធិមនុស្ស អ.ស.ប ថ្មី បរិហារ​ពី​ការ​ធ្លាក់ចុះ​ធ្ងន់ធ្ងរ នៃ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ឧត្ដមស្នងការ​សិទ្ធិមនុស្ស អ.ស.ប ថ្មី បរិហារ​ពី​ការ​ធ្លាក់ចុះ​ធ្ងន់ធ្ងរ នៃ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ដូចបានគ្រោងទុក នៅក្នុងរបៀបវារៈរបស់ខ្លួន សម័យប្រជុំលើកទី ៣៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (អ.ស.ប) ដែលចាប់ផ្ដើមដំណើរការ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកញ្ញានេះ រហូតដល់ថ្ងៃទី២៨ ខែកញ្ញាខាងមុខ នឹងមានការជជែកពិភាក្សា ពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។ ហើយវាក៏ជាអ្វី ដែលមាន នៅក្នុងសុន្ទរកថាបើក របស់អ្នកស្រី មីសែល បាឆែលលែត (Michelle Bachelet) ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស នោះដែរ។

ជាមួយនឹងការថ្លែងស្វាគមន៍ ចំពោះការដោះលែង អ្នកការពារសិទិ្ធមនុស្ស អ្នកកាសែត និងសមាជិកគណបក្សប្រឆាំងច្រើននាក់ ដែលរួមមានលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបត្រូវបាន​ដោះលែង ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីព្រឹកទៀបភ្លឺ ថ្ងៃចន្ទទី១០ ខែកញ្ញានេះ ឧត្តមស្នងការ អ.ស.ប នៅបានទទួលស្គាល់ ពីភាពជឿនលឿនទៅមុខ នៃការកាត់បន្ថយភាពក្រីក្រ ប្រាក់ឈ្នួលអប្បបរិមា និងកិច្ចគាំពារសង្គមជាមូលដ្ឋាន [...]

ស្ថាបនិក​ពេទ្យ​គន្ធបុប្ផា​ដែល​សង្គ្រោះ​កុមារ​ខ្មែរ​ បាន​លាចាក​លោក​ក្នុង​អាយុ​៧១ឆ្នាំ

ស្ថាបនិក​ពេទ្យ​គន្ធបុប្ផា​ដែល​សង្គ្រោះ​កុមារ​ខ្មែរ​ បាន​លាចាក​លោក​ក្នុង​អាយុ​៧១ឆ្នាំ

មនុស្សច្រើនម៉ឺនសែននាក់ កំពុងយំសោកស្ដាយរូបលោក! លោកវេជ្ជបណ្ឌិត ប៊ីត រីចឆ្ន័រ (Beat Richner) បានលាចាកលោកនេះ នៅក្នុងអាយុ៧១ឆ្នាំ បន្ទាប់ពីបានធ្លាក់ខ្លួនឈឺ ក្នុងជំងឺដ៏ធ្ងន់ធ្ងរ និងដ៏រ៉ាំរ៉ៃ តាំងពីច្រើនខែមកនោះ។ គ្រូពេទ្យជំនាញ ខាងកុមារ និងរោគបេះដូងរូបនេះ បានផុតដង្ហើម នៅក្នុងក្រុង ហ្សុយរីច (Zurich) ភាគខាងជើងប្រទេសស្វីស កាលពីវេលាម៉ោង ២ និង៤៥នាទី ព្រឹកទៀបភ្លឺ ថ្ងៃអាទិត្យ ទី៩ ខែកញ្ញា ឆ្នាំ២០១៨។

សេចក្ដីប្រកាសព័ត៌មានមួយ របស់មូលនិធិគន្ធបុប្ផា ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន បានអះអាងថា លោកវេជ្ជបណ្ឌិត ដែលមានកំណើត ក្នុងឆ្នាំ១៩៤៧ មិនមានឱកាស និងពេលវេលា ដូចក្នុងក្ដីស្រមៃរបស់លោក ដែលចង់រស់នៅ ក្នុងភាពចូលនិវត្តន៍មួយ ដោយស្ងប់ស្ងាត់  និងការចូលរួម​ក្នុង​វិស័យ​សិល្បៈនោះឡើយ។ ប៉ុន្តែលោកបានលះបង់ សឹងតែមួយជីវិតរបស់លោក ជាមួយការប្ដេជ្ញាចិត្ត ដ៏ខ្ពង់ខ្ពស់ និងមិនរុញរា ដើម្បី«កុមារស្វីស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...