Posts in ‘អត្ថបទមានវីដេអូ’ Category

លីវើភូល ឡើង​ទៅ​ផ្ដាច់​ព្រ័ត្រ ទោះ​ប្រកួត​ចាញ់​នៅ រ៉ូម

លីវើភូល ឡើង​ទៅ​ផ្ដាច់​ព្រ័ត្រ ទោះ​ប្រកួត​ចាញ់​នៅ រ៉ូម

បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីប្រកួតចាញ់... ព្រោះដោយសារក្រុម លីវើភូល (Liverpool) ហៅហង្សក្រហម បានឈ្នះគ្រាប់បាល់យ៉ាងច្រើន ៥-២ ក្នុងការប្រកួត «ទៅ» កាលពីសប្ដាហ៍មុន នៅក្នុងផ្ទះរបស់ខ្លួន។ ខណៈយប់នេះ ក្រុម លីវើភូល បានមកប្រកួតជាថ្មី នៅក្នុងផ្ទះរបស់ក្រុម រ៉ូម៉ា (AS Roma) វិញម្ដង និងបានចាញ់ ដោយពិន្ទុគ្រាប់បាល់ ២-៤ ដែលធ្វើឲ្យគ្រាប់បាល់សរុប របស់ក្រុម ហង្សក្រហម ចេញពីការប្រកួតទាំងពីរលើក មានចំនួន ៧គ្រាប់ លើសក្រុម រ៉ូម៉ា ដែលរកគ្រាប់បាល់ បានត្រឹម៦គ្រាប់។

ប៉ុន្តែ គេត្រូវទទួលស្គាល់ថា ការប្រកួត«ត្រឡប់» រវាងក្រុមទាំងពីរ នៅក្នុងកីឡដ្ឋានរដ្ឋធានី រ៉ូម ប្រទេសអ៊ីតាលី ពិតជាមានភាពស្វិតស្វាញ ខ្លាំងសម្បើមណាស់។ ជាពិសេសក្រុម រ៉ូម៉ា ហៅរមាសស្ពាន់ ដែលនៅតែមិនអស់សង្ឃឹម ទោះជាខ្សែការពាររបស់ខ្លួន បានធ្វេសប្រហែស ធ្វើឲ្យក្រុម លីវើភូល រកគ្រាប់បាល់បានមួយគ្រាប់មុន (នាទីទី ១០) នៅលើទឹកដីរបស់ខ្លួន យ៉ាងណាក៏ដោយ។ [...]

រៀល ទប់​ការ​វាយ​សន្ធាប់​របស់ បាយឺន ដើម្បីឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាថ្មី

រៀល ទប់​ការ​វាយ​សន្ធាប់​របស់ បាយឺន ដើម្បីឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាថ្មី

ញ័រជើងខ្លាំង ព្រោះក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) នឹងត្រូវ«ហាលអាវ» ប្រសិនជាក្រុម បាយឺនមូនិឆ (Bayern Munich - អាល្លឺម៉ង់) រកបានគ្រាប់បាល់ តែមួយគ្រាប់ទៀត ក្នុងការប្រកួតត្រឡប់ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» កាលពីយប់ថ្ងៃអង្គារ ទី១ ខែឧសភានេះ ក្នុងកីឡដ្ឋាន «Santiago-Bernabeu» នៃរាជធានី ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។

លទ្ធផលនៃការប្រកួត ស្មើគ្នា ២-២ ខណៈការប្រកួត «ទៅ» កាលពីសប្ដាហ៍មុន នៅក្នុងប្រទេសអាល្លឺម៉ង់ ក្រុម បាយឺន បានចាញ់ក្រុម រៀល ១-២ ដែលធ្វើឲ្យក្រុម រៀល មានប្រៀប ក្នុងពិន្ទុសរុប ៤-៣។ តែដូចបានជម្រាបខាងលើរួច ប្រសិនជាក្រុម បាយ៉ឺន រកបានតែមួយគ្រាប់ទៀត នោះវានឹងធ្វើឲ្យពិន្ទុ​សរុប មានទំហំស្មើគ្នា ៤-៤ ហើយក្រុមបាល់ទាត់ របស់ប្រទេសអាល្លឺម៉ង់ នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយយោងតាមលក្ខខណ្ឌ នៃចំនួនគ្រាប់បាល់ ដែលក្រុមនេះរកបាន នៅខាងក្រៅផ្ទះ [...]

អ៊ីណេស្ដា ប្រកាស​ចាកចេញ​ពី​ក្រុម បាសឺឡូន

អ៊ីណេស្ដា ប្រកាស​ចាកចេញ​ពី​ក្រុម បាសឺឡូន

ជាមួយភាពស្រយ៉ុតស្រយ៉ង់ និងភាពអួលអាក់ជាពន់ពេក ដែលកីឡាករ អង់ឌ្រេ អ៊ីណេស្ដា (Andrés Iniesta) ខ្សែបម្រើជាតិអេស្ប៉ាញ ដែលមានគ្រោះថ្នាក់បំផុត នៅអ៊ឺរ៉ុប បានប្រកាសចាកចេញ ពីក្រុម បាសឺឡូន ដែលខ្លួនបាននៅជាមួយ តាំងពីជាង២០ឆ្នាំមកនោះ (ទាត់ក្នុងក្រុមអាជីព ចាប់ពីឆ្នាំ២០០២)។ ដំណឹងនៃការចាកចេញ ត្រូវបានកីឡាករជាតិអេស្ប៉ាញខ្លួនឯង ប្រកាសដោយផ្ទាល់មាត់ នៅក្នុងសន្និសីទកាសែតមួយ ដែលរៀបចំធ្វើឡើង នៅរសៀលថ្ងៃសុក្រ ទី២៧ ខែមេសានេះ។

កីឡាករអាយុ៣៣ឆ្នាំ ដែលមានតំណែង ជាប្រធានក្រុមកីឡាករផងនោះ បានពន្យល់ពីមូលហេតុ នៃការចាកចេញថា ខ្លួនមិនអាចទាត់ឲ្យក្រុម បាសឺឡូន ប្រកបដោយភាពល្អឥតខ្ចោះ ដូចកន្លងមកទៀតទេ។ ប៉ុន្តែបានទទួលស្គាល់ថា បាសឺឡូន ជាកំពូលក្រុមបាល់ទាត់ នៅក្នុងពិភពលោក ដែលបានឲ្យអ្វីគ្រប់យ៉ាងទាំងអស់ មកឲ្យខ្លួន។

ជំនួបគីម-មូន៖ «ប្រវត្តិសាស្ត្រថ្មីមួយ ចាប់ផ្ដើមពីពេលនេះ»

ជំនួបគីម-មូន៖ «ប្រវត្តិសាស្ត្រថ្មីមួយ ចាប់ផ្ដើមពីពេលនេះ»

ជាមួយនឹងស្នាមញញឹម ក្នុងអំឡុងពេលដែលអគ្គមគ្គុទេសក៍កូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-un) ដើរមកចាប់ដៃ នៅលើបន្ទាត់ព្រំដែន រវាងកូរ៉េទាំងពីរនោះ លោក មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង បានបន្លឺពាក្យដំបូងថា៖ «ខ្ញុំរីករាយណាស់ ដែលបានជួបលោក»។

លោក គីម បានបោះជំហាន ចូលមកក្នុងទឹកដីកូរ៉េខាងត្បូង ដោយនៅតែឈរចាប់ដៃ ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីទុកឲ្យបណ្ដាអ្នកថតរូប ផ្តិតចាប់យករូបភាព មុននឹងមេដឹកនាំទាំងពីរ បានដើរថយក្រោយ ជានិមិត្តរូប ចូលទៅក្នុងទឹកដីកូរ៉េខាងជើង មួយជំហានវិញ ទើបចេញដំណើរពីទីនោះ ឆ្ពោះទៅកាន់វិមានសន្តិភាព ដែលស្ថិតក្នុងក្រុង «Panmunjom» នៅជាប់ព្រំដែន ហើយធ្លាប់​ជាកន្លែង​ចុះហត្ថលេខា​ឈប់បាញ់ រវាងភាគីគូសត្រូវទាំងពីរ កាលពីឆ្នាំ១៩៥៣។

ពេលមកដល់វិមានសន្តិភាព លោក គីម ជុង-អ៊ុន បានសរសេរនៅក្នុងក្រាំងមាសមួយ យ៉ាងដូច្នេះថា៖ «ប្រវត្តិសាស្ត្រថ្មីមួយ [...]

Europa League៖ ម៉ាសីយ៍ និង​អាត្លេទីកូ យក​ប្រៀប​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ

Europa League៖ ម៉ាសីយ៍ និង​អាត្លេទីកូ យក​ប្រៀប​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ

បន្ទាប់ពីបំបាក់ក្រុម «Leipzig» របស់គ្រួសារ «Red Bull» បង្កើត ដើម្បីឡើងមកវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ កាលពីពីរសប្ដាហ៍មុនរួច ក្រុម ម៉ាសីយ៍ (Olympique Marseille) របស់ប្រទេសបារាំង បានបំបាក់ក្រុម សាលស្បួរ (Salzbourg - អូទ្រីស) របស់គ្រួសារ «Red Bull» ដដែលទៀត ក្នុងយប់នេះ នៅលើទឹកដីរបស់ខ្លួន សម្រាប់ការប្រកួត «ទៅ» វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើម «Europa League»។

ក្រុម ម៉ាសីយ៍ មិនមានកីឡាករល្បី កម្រិតពិភពលោកទេ តែក្រុមនេះមានវិន័យ និងការទាត់បាល់ ប្រកបដោយប្រសិទ្ធិភាព ដែលជាចំណុចពិសេស ក្នុងការស្វែងរកជ័យជំនះ ២-០ ទល់នឹងក្រុម សាលស្បួរ ដែលធ្លាប់បំបាក់ក្រុម «Lazio» របស់ប្រទេសអ៊ីតាលី ដើម្បីឡើងមកដល់វគ្គនេះ។ ខាងក្រោមនេះ ជាវីដេអូសង្ខេប នៃការប្រកួតរវាងក្រុមទាំងពីរ នៅក្នុងកីឡដ្ឋាន «Vélodrome» នៃក្រុង ម៉ាសីយ៍ ភាគខាងត្បូងប្រទេសបារាំង៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...