Posts in ‘អត្ថបទមានវីដេអូ’ Category

ចង់​ថត​រូប​ជា​មួយ​ឧប​នាយក​រដ្ឋមន្ត្រី ស្រាប់​តែ... ជ្រុះ​ខោ!

តើជាការធ្លាក់ខោ ដោយចៃដន្យ ឬជាការត្រៀមបំរុងទុក ដើម្បីឲ្យអ្នកផង បានឃើញ ហើយផ្ទុះសំណើច? ឬក៏ការរបូត​ខោ​នេះ ចង់បង្កឲ្យរូបភាពអាក្រក់ ដល់អ្នកនយោបាយនោះ ឲ្យធ្លាក់ទៅតាមខោ របស់ខ្លួនដែរ? ពិបាកឆ្លើយណាស់! ប៉ុន្តែ​រូបភាព នៃការរបូតខោ បានអណ្ដែត ពាសពេញបណ្ដាញសង្គមហើយ ក្នុងពេលនេះ។

នៅក្នុងកាយវិការភ្លាមៗ យុវជនម្នាក់នេះ ចង់ថតរូបជាមួយ ឧបនាយករដ្ឋមន្ត្រីអង់គ្លេស លោក និក ក្លេជ (Nick Clegg) ដោយប្រើទូរស័ព្ទដៃរបស់ខ្លួន។ ប៉ុន្តែនៅពេលដែលយុវជន បានឈានជំហាន ទៅបង្អាក់ដំណើរលោក ក្លេជ ហើយ​ក៏ត្រូវ​បានលោកទទួល ដើម្បីថតរូបជាមួយលោកដែរនោះ ស្រាប់តែខោរបស់យុវជន បានរបូតធ្លាក់ ដល់ត្រឹមជង្គង់។

តើត្រូវបន្តថតរូបទៀត ឬត្រូវងាកមកលើកខោសិន? ជម្រើសទីពីរ មានភាពប្រសើរជាង​ ហើយលោក និក ក្លេជ ក៏បាន​ទុក​ឲ្យយុវជនធ្វើកិច្ចការនេះ ដោយស្រួលដែរ។ នៅក្នុងបណ្ដាញសង្គមទ្វីសធើ លោកឧបនាយករដ្ឋមន្ត្រី បានយកហេតុការណ៍​នេះ មកសរសេរ [...]

តើ​នាង​ចង់​ធ្វើ​អ្វី? ចត​ឡាន ឬ​កំពុង​រៀន​បត់​ឡាន?

ឈុតឆាកនេះ បានកើតឡើង នៅក្នុងក្រុង វេរីប៊ី (Werribee ក្បែរក្រុងមែលប៊ន) ភាគខាងត្បូង នៃប្រទេសអូស្ត្រាលី ហើយត្រូវ​បាន​ថត​ជាប់ ដោយម៉ាស៊ីនវីដេអូ បំពាក់ជាប់ជាមួយរថយន្ដមួយទៀត ដែលបានមកជាប់ខ្លួន ជាមួយនឹងព្រឹត្តិការណ៍។

រហូតដល់ចុងក្រោយនៃវីដេអូ ទើបគេដឹងថា ស្ត្រីជាអ្នកកាន់ចង្កូនរថយន្ដ មានបំណងចង់ចតរថយន្ដរបស់ខ្លួន នៅលើ​ចំណត​មួយផ្នែកខាងឆ្វេងដៃ។ ប៉ុន្តែរបៀបនៃការបត់ កាច់ចង្កូត ទៅមុខ ទៅក្រោយរបស់នាង ពិបាកនឹងធ្វើឲ្យអ្នកផ្សេង រង់ចាំ​នាង​ណាស់៕

តើ​មាន​អ្វី​កើត​ឡើង បើ​គេ​ចាក់​អាលុយមីញ៉ូម​ពុះ ចូល​ក្នុង​ឪឡឹក?

យុវជនម្នាក់ ចង់សាកល្បង ចង្ក្រានអាំងអគ្គិសនី ដែលមានកម្លាំងដ៏ខ្លាំងមួយ។ ដើម្បីធ្វើការសាកល្បង យុវជនរូបនោះ បាន​រំលាយអាលុយម៉ីញ៉ូម ដ៏ច្រើនគួរសម។ ភ្លាមៗនោះ យុវជនបានចាក់ទឹក អាលុយមីញ៉ូម ដែលពុះមានលក្ខណៈរាវ ដូចទឹក ចូលទៅក្នុងផ្លែឪឡឹកមួយ។

តើមានរឿងអ្វីកើតឡើង? ខុសពីអ្វី ដែលយើងទាំងអស់គ្នាបានគិត៖ ផ្លែឪឡឹក មិនបានផ្ទុះទេ។ ទឹកអាលុយមីញ៉ូម បាន​ចុះ​ត្រជាក់ ប៉ុន្តែមុននឹងចុះត្រជាក់ វាបានហូរចូល ទៅបំពេញស្នូលកណ្ដាល របស់ឪឡឹក ដែលមានលក្ខណៈស្ពោតៗ។

បន្ទាប់មក នៅពេលដែលគេ បានបំបែកឪឡឹក... ពេលនោះ គេនឹងបានរូបចម្លាក់មួយ ដែលធ្វើពីអាលុយមីញ៉ូម ហើយមាន​លក្ខណៈបង្កើតថ្មី យ៉ាងពិសេស (សូមទស្សនាវីដេអូខាងលើ)៕

ប្រដាល់​ប្រចាំ​សតវត្សន៍​រវាង ម៉ានី ផាកហ្គីអៅ និង ផ្លយ ម៉ាយវេឌ័រ (Live)

ប្រដាល់​ប្រចាំ​សតវត្សន៍​រវាង ម៉ានី ផាកហ្គីអៅ និង ផ្លយ ម៉ាយវេឌ័រ (Live)

ទស្សនាការប្រកួតដោយផ្ទាល់បាន នៅទីនេះ ប៉ុន្តែអាចជួប នឹងភាពរអាក់រអួល ព្រោះមានអ្នកចូលមើលច្រើន ... (សូមចុច REPLAY or PAGE REFRAISH នៅពេលគាំង)។

៥ចំណុច​ដែល ផាកហ្គីអៅ អាច​ឈ្នះ​«ប្រដាល់​ប្រចាំ​សតវត្សន៍» (vdo)

៥ចំណុច​ដែល ផាកហ្គីអៅ អាច​ឈ្នះ​«ប្រដាល់​ប្រចាំ​សតវត្សន៍» (vdo)

ផ្លយ ម៉ាយវេដ័រ ជាប់ឈ្មោះជាអ្នកប្រដាល់ មិនដែលចាញ់ របស់អាមេរិក នៅក្នុងការប្រកួត ទាំង៤៧ដង ឈ្នះទាំង៤៧ដង និងបានវាយបំបាក់ ផ្ដួលឲ្យសន្លប់ ទៅលើគូប្រកួតបាន ២៦ដង។ ប្រសិនជាអ្នកប្រដាល់ស្បែកខ្មៅរូបនេះ ពិតជាមាន​ប្រៀប​ជាង ម៉ានី ផាកហ្គីអៅ អ្នកប្រដាល់ជាតិហ្វីលីពីន នោះមែនក៏ដោយ តែគេមិនត្រូវមើលរំលង ចំណុចពិសេសទាំង៥ របស់ ផាកហ្គីអៅ ដូចខាងក្រោមនេះឡើយ៖

១) វាយលុករហ័ស

រឿងសំខាន់ទីមួយ ដែលគេត្រូវប្រយ័ត្ន នៅពេលឡើងវ៉ៃ ជាមួយ ផាកហ្គីអៅ គឺក្បាច់វាយលុករហ័ស ហើយករណីនេះ ផ្លយ ម៉ាយវេដ័រ បានដឹងជាមុន និងមិនអាចមើលងាយ ផាកហ្គីអៅ បានឡើយ។ ម៉ាយវេដ័រ មានអាយុ៣៨ឆ្នាំ រីឯ ផាកហ្គីអៅ ដែល​មាន​រហស្សនាម «Pacman» មានអាយុ៣៦ឆ្នាំ ប៉ុន្តែបទពិសោធន៍ នៃការវាយលុករហ័ស របស់ ផាកហ្គីអៅ មាន​គ្រោះថ្នាក់​ជាង ម៉ាយវេដ័រ។

២) ដៃឆ្វេង

មិនមែនអ្នកប្រដាល់ណា ក៏សុទ្ធតែមានដៃឆ្វេង ខ្លាំងទាំងអស់នោះឡើយ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...