ភេវរកម្មនៅតួនេស៊ី៖ វីដេអូពីការបាញ់សម្លាប់មនុស្ស៣៨នាក់
រូបភាពទាំងនោះ បានបង្ហាញជាដំបូងឡើយ ឃើញជនសង្ស័យ ដែលមានឈ្មោះ សេហ្វៀឌីន រ៉េជហ្គី (Seifeddine Rezgui) បានដើរយ៉ាងស្ងៀមស្ងាត់ នៅតាមបណ្ដោយឆ្នេរ នៃក្រុង សូស្សេ (Sousse) ជាប់នឹងសណ្ឋាគាររងគ្រោះ។ ជនសង្ស័យធ្វើខ្លួន ដូចជាទើបនឹងងើប ចេញពីងូតទឹក។ ហើយនៅពីក្រោយ មានមនុស្សជាង១០នាក់ ដូចជាកំពុងលើកដៃប្រាប់ទៅអ្នកផ្សេង ឲ្យឆាប់ងើបគេចចេញ។
សាក្សីជាច្រើននាក់ ដែលត្រូវបានទូរទស្សន៍«Sky News» យកមកស្រង់សម្ដីនោះ បានឲ្យដឹងថា ជនសង្ស័យបានលាក់អាវុធរបស់ខ្លួន នៅក្នុងឆ័ត្រការពារកម្ដៅថ្ងៃ ហើយបានចូលទៅក្នុងទឹក មុននឹងងើបចេញមកវិញ ដោយបានដកកាំភ្លើងបាញ់តម្រង់ ទៅអ្នកទេសចរណ៍។ អ្នកសារព័ត៌មានរបស់របស់ស្ថានីយ៍ទូរទស្សន៍ បានរៀបរាប់ថា៖ «ជនសង្ស័យ មាន"ឈាមត្រជាក់" មិនគួរឲ្យជឿបានទេ។ ជននេះបានរករឿងស្ត្រីម្នាក់ មុននឹងបាញ់សម្លាប់នាង តែក្នុងពេលមួយពព្រិចភ្នែកប៉ុណ្ណោះ។»
ជាការរំលឹកឡើងវិញ នៃតុល្យភាពបណ្ដោះអាសន្ន [...]